ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បង្ក្រាប ករណី អំពើ​លួច ( ឆក់យក​ទូរស័ព្ទដៃ )

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង ៖ ​កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ​ចំណុច​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កើតមាន​ករណី​ឆក់​ទូរស័ព្ទ ក្មេង​ស្រី​មួយ​រូប​បានសម្រេច តែ​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប បាន ចុះ​ប្រតិបត្តិការ​បង្ក្រាប​សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ផងដែរ ។

​ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី លោក នួន សាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ ថ្ងៃ​ពុធ ១ កើត ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៨:០០​នាទី នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក វរសេនីយ៍ទោ ឈឿង គឹម​សុង ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ដឹកនាំ ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប បាន ចុះ​ប្រតិបត្តិការ បង្ក្រាប ករណី អំពើ​លួច ( ឆក់​យក​ទូរ​សព្ទ័​ដៃ ) មួយ​ករណី ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន ០១ នាក់ ឈ្មោះ មុត ប៊ុនធឿន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​

​ជនរងគ្រោះ​ចំនួន ០១ នាក់ ឈ្មោះ ម៉េង ពុទ្ធិ​ការ ភេទ​ស្រី អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​

​វត្ថុតាង​ដកហូត​រួមមាន ៖ ទូរស័ព្ទដៃ​ម៉ាក iphone X ពណ៌ ស មួយគ្រឿង ( ជា​របស់​ជនរងគ្រោះ )
​ម៉ូតូ​ម៉ាក ហុងដា Today ពណ៌ ទឹ​ក្រូច ស គ្មាន​ស្លាក​លេខ ( ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព )

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕
​

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.