ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត នៅ​សាលាស្រុក​ច​ន្ទ្រា ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​): នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម អ៊ុយ ថន សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បាន​អញ្ជើញ​ជា​គណ​:​អធិបតី​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត នៅ​សាលាស្រុក​ច​ន្ទ្រា ខេត្ត​ស្វាយរៀង និង​មាន​ការអញ្ជើញ​ចូលរួម​ក្នុង​វេទិការ​នេះ​មាន​ឯកឧត្ដម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត លោក លោកស្រី​គណៈ​អភិបាលស្រុក​ស្វាយ​ចន្ទ្រា លោក លោកស្រី​ក្រុមប្រឹក្សា​ស្រុក លោក លោកស្រី​ប្រធាន អនុប្រធាន​ទីចាត់ការ អង្គភាព​នានា​ចំណុះ​សាលាខេត្ត មន្ត្រី​សាលាខេត្ត សាលាស្រុក កងកម្លាំង​ទាំង​៣ លោក លោកស្រី​ក្រុមប្រឹក្សាឃុំ​លោក លោកស្រី​មេ​ភូមិ​នានា និង​បងប្អូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​១៧៥​នាក់ ។​

​ក្នុង​ឳ​កាស​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នៅពេល​នេះ ឯកឧត្តម អ៊ុយ ថន សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រជាពលរដ្ឋ វិស័យ​ឯកជន និង​សមាជិក សមាជិការ​នៃ​អង្គ​វេទិការ​ដែល​បាន​ចំណាយ​ពេលវេលា​ចូលរួម​នា​ពេល​នេះ ពិតជា​បាន​បង្ហាញ​អោយឃើញ​ពី​ការប្តេជ្ញាចិត្ត​ចូលរួម​សហការ​យ៉ាង​ខ្លាំង​ក្លា នៅក្នុង​ដំណើរការ​នៃ​ការគាំទ្រ និង​ជំរុញ​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ស្រប​តាម​ក្របខ័ណ្ឌ យុត្តិសាស្ត្រ ស្តីពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ អោយ​កាន់តែ​ទទួលបាន​លទ្ធផល​ជោគជ័យ​ថ្មីៗ​ថែម​ទៀត បម្រើឱ្យ​សេចក្តីត្រូវការ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។​

​ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​បាន​បន្ថែមថា​: វេទិការ​របស់​ក្រុមប្រឹក្សា​ខេត្ត បាន​ផ្តល់​ឱកាស​ដល់​ក្រុមប្រឹក្សា​គ្រប់​ថ្នាក់ អ្នកពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់​អាច​ចូលរួម​ក្នុង​ការផ្តល់​មតិយោបល់​ចំពោះ​ការអភិវឌ្ឍ​មូលដ្ឋាន សមិទ្ធផល បញ្ហា​ប្រឈម និង​ទិសដៅ​អនុវត្ត​នា​ពេល​ខាង​មុខ​របស់​រដ្ឋបាល​ខេត្ត ផ្តល់​នូវ​អនុសាសន៍ និង​សំណូមពរ​នានា សម្រាប់​ការពិភាក្សា និង​តាមរយះ​ការ​ឆ្លើយតបបាន​ទាន់ពេលវេលា​ពី​ស្ថាប័ន​ជំនាញ និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ឈាន​ទៅ​ធ្វើ​ការកែលម្អ និង​ដោះស្រាយ​អោយ​កាន់តែ​ល្អប្រសើរ​ស្របទៅតាម​តម្រូវការ​ជា​អទិភាព​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ៕
​ដោយ​:​ខ្លា​ខ្មៅ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.