ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ==> ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យទីតាំងអគារ ខុនដូរ (the park way )ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ ពិភាក្សាការងារសំខាន់ៗ ==> រូបថតមួយសន្លឹកថតកាលពី៤៨ឆ្នាំមុនគឺ ឆ្នាំ១៩៧១ដែលពេលនោះខ្ញុំមានអាយុ ១៩ឆ្នាំបងសុក សារឿនអាយុ២៩ឆ្នាំ ==> ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាល សាកសួរទុក្ខ និងឧបត្ថម្ភសម្ភារដល់កម្លាំងកងរាជអាវុធហត្ថខេត្ត

​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ជូន​ដល់​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៥​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩​នេះ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ជូន​ដល់​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​ឧត្តមសេនីយ៍ឯក ហាវ ច័ន្ទ​សិទ្ធី អនុប្រធាននាយកដ្ឋាន​បុគ្គលិក តំណាង​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក សេង សេរី​បុត្រ អភិបាលរង​ខេត្ត​។

​ក្នុង​អង្គពិធី​នេះ ក៏​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ឧត្តមសេនីយ៍ លោក​វរសេនីយ៍ លោក​-​លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក​-​លោកស្រី​ស្នងការរង អស់លោក​អនុប្រធាន​ការិយាល័យ​កណ្តាល លោកនាយក​-​នាយរង​ការិយាល័យ លោក​អធិការនគរបាល​ស្រុក​-​ក្រុង​ទាំង ៨ លោក​មេបញ្ជាការ​-​មេបញ្ជាការរង​វរៈ​សេនា​តូច ៦០១ និង​លោក​នាយប៉ុស្តិ៍​ទាំង ៩៣ ប៉ុស្តិ៍ សរុប​ចំនួន ២៩៣ នាក់ ។​

​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​ស័ក្តិ​នេះ រួមមាន​៖
+​ផ្ទេររ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ចំនួន ១២៧ នាក់ ក្នុងនោះ​មាន ៖
+​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ចំនួន ២៣ នាក់​។​
+​បំពាក់​ឋានន្តរស័ក្តិ​ចំនួន ១០៥ នាក់ មាន​៖
-​ថ្នាក់​វរសេនីយ៍ទោ ចំនួន ១២ នាក់​
-​ថ្នាក់​វរសេនីយ៍ត្រី ចំនួន ៣៣ នាក់​
-​ថ្នាក់​អនុសេនីយ៍ឯក ចំនួន ១៥ នាក់
-​ថ្នាក់​អនុសេនីយ៍ទោ ចំនួន ២២ នាក់
-​ថ្នាក់​អនុសេនីយ៍ត្រី ចំនួន ១៤ នាក់
-​និង​ថ្នាក់​ព្រិន្ទបាលឯក ចំនួន ០៩ នាក់​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.