ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams

កិច្ចប្រជុំ​អំពី​សំណើ​សុំ​គោលការណ៍​វិនិយោគ​អភិវឌ្ឍន៍​លំនៅស្ថាន​បែប​ទេសចរណ៍​ឆ្នេរ​ព្រែក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​ប្រាសាទ​ព្រះវិហារ​របស់​សាលាខេត្ត​កំពត បាន​រៀបចំ​កិច្ចប្រជុំ​លើ​សំណើ​សុំ​គោលការណ៍​អនុញ្ញាត​វិនិយោគ​អភិវឌ្ឍន៍​លំនៅស្ថាន​បែប​ទេសចរណ៍​តំបន់​ពយ​ក្បាល​រមាស ឃុំ​ត្រពាំង​សង្កែ និង​កោះ​តូច​ទាំងពីរ ឃុំ​កំពង់​សំរោង និង​ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត​របស់​ក្រុមហ៊ុន TARGET ESTATE and ASSET MANAGEMENT​។

​កិច្ចប្រជុំ​នេះ​ស្ថិតក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ប៉ឹ​ល កុសល អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ ព្រមទាំង​មន្ត្រី​នៃ​មន្ទីរ​ជំនាញ អភិបាលស្រុក​ទឹកឈូ នាយក​ទីចាត់ការ​អន្តរ​វិស័យ ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​លោក ដាញ់ សារី អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពត​បាន​បញ្ជាក់ថា ក្រុមហ៊ុន​TARGET ESTATE and ASSET MANAGEMENT​បាន​ស្នើសុំ​៦​ទីតាំង ស្ថិតនៅ​ឃុំ​ចំនួន​៣ ដោយ​ក្រុមហ៊ុន​បាន​ទិញ​ពី​ប្រជាពលរដ្ឋ ហើយ​មាន​តែ​០១​ទីតាំង​ប៉ុណ្ណោះ​ដែល​កំពុង​ដំណើរការ​។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ព្រឹក​នេះ លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​តម្រូវឱ្យ​ក្រុមការងារ​ថ្នាក់​ខេត្ត​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ទឹកឈូ​បន្ត​ដោះស្រាយ​ធ្វើយ៉ាងណា​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌ ពិសេស​បន្ត​ដោះស្រាយ​ការវិវាទ​នានា​រវាង​ក្រុមហ៊ុន​ជាមួយ​ប្រជាពលរដ្ឋ​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.