ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams

ក្រោយពេល​ដែល​សម្តេច​តេជោ កំដរ​ម្តាយក្មេក​សម្តេច​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ បាន​៣ ថ្ងៃ ពេល​នេះ​សម្តេច​តេជោ​សម្រេច បញ្ចេញ​ថវិការដ្ឋ 30 លាន​ដុល្លារ និង​ប្រមូល​ថវិកា​ពី​សប្បុរសជន​បាន 53 លាន​ដុល្លារ​ទៀត​គិត​ត្រឹម​ល្ងាច​នេះ ដើម្បី​បន្ត​សាងសង់​អគារ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​បន្តទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មុន​នេះ​បន្តិច​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហោះ​ឲ្យដឹង​ពី​ស្ថានភាព​សុខ​ភាព​ម្តាយក្មេ​ករបស់​សម្តេច និង​បាន​មានប្រសាសន៍​ទាក់ទង​នឹង​ការសម្រេច​បញ្ចេញ​ថវិកា​រដ្ឋ​ចំនួន​៣០​លាន​ដុល្លា​ដើម្បី​បន្ត​កសាង​អគារ​មន្ទីរពេទ្យ​កាល​ម៉ែត្រ ដោយ​សម្តេច​បាន​រៀបរាប់​លើ​គណនី​ហ្វេ​សបុ​កថា​៖ ” បី​ថ្ងៃ​រួចមកហើយ​ដែល​ខ្ញុំ​មក កំដរ​ម្តាយក្មេក​ខ្ញុំ​នៅ​មន្ទីរពេទ្យ​កាលម៉ែត​ដែល​ខ្ញុំ​ពិនិត្យឃើញ​ថា​មន្ទីរពេទ្យ​នេះ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការពិនិត្យ​និង​ព្យាបាល​ជូន​ប្រជាជន​ប៉ុន្តែ​មន្ទីរពេទ្យ​ក៏ដូចជា​ក្រសួង​សុខាភិបាល​ខ្វះ​លទ្ធភាព​ខាង​ថវិកា​សម្រាប់​ការសាងសង់​អាគារ​ថ្មី​និង​ទិញ​សម្ភារៈ​សម្រាប់​បំពាក់​ទាំង​អាគារ​ថ្មី​និង​អាគារ​ដែលមាន​រួចមកហើយ​។ ថ្ងៃនេះ​ខ្ញុំ​សម្រេច​បញ្ចេញ​ថវិការដ្ឋ​ចំនួន​៣០​លាន​ដុល្លា​ដើម្បី​បន្ត​កសាង អាគារ​កំពស់​១២​ជាន់​ដែល​មន្ទីរពេទ្យ​បាន​សាងសង់​បាន​១៧​ភាគរយ​រួចមកហើយ​ក្នុងតម្លៃ​៣៩​លាន​៧​សែន​ដុល្លា​។​

​សម្រាប់​ការបំពាក់​សម្ភារៈ​បរិក្ខា​រទាំង​នៅ​អាគារ​ថ្មី​និង​អាគារ​ចាស់​ខ្ញុំ​បាន​ចលនា​សប្បុរសជន​ចូលរួម​ជួយ​ដល់​ជិវិត​មនុស្ស​បាន​ថវិកា​ចំនួន​៥៣​លាន​ដុល្លា​គិត​ត្រឹម ម៉ោង​៤​ល្ងាច​ថ្ងៃ​២៤​វិច្ឆកា​២០១៩​នេះ​ដែល​សង្ឃឹមថា​នឹង​មាន​សប្បុរសជន ចូលរួម​បន្ថែមទៀត​ដើម្បី​ធ្វើ​ទំនើបកម្ម មន្ទីរពេទ្យ​កាលម៉ែត​ឱ្យក្លាយ​ទៅ​ជា មន្ទីរ​បង្អែក​របស់​ជាតិ​កម្ពុជា​យើង​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​សប្បុរសជន​ដែល បាន​ចូល​តាម​ការអំពាវនាវ​របស់​ខ្ញុំ​តាម ពាក្យស្លោក​(​បរិច្ចាក​ដើម្បី​ជួយ​ដល់​ជិវិត​មន​ស្ស​)​។ ខ្ញុំ​សូម​អរគុណ​និង​កោត​ស​សើរ​ចំពោះ​វេជ្ជបណ្ឌិត​គ្រូពេទ្យ​គ្រប់​ជំនាញ​និង​បុគ្គលិក​នៅក្នុង​មន្ទីរពេទ្យ​ទាំងអស់​ដែល​បាន​បំពេញ ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ និង​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​។​

​បើទោះជា​ជីវិត​ម្តាយក្មេក​ខ្ញុំ​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សង្គ្រោះបន្ទាន់ វិវត្ត​ទៅ​កាន់​ស្ថានភាព​បែប​ណា​ក៏ដោយ​ក៏​ពួកយើងខ្ញុំ​ជា​កូន​ជា​ចៅ ចៅទួត​អស់ចិត្ត​ដែរ​ព្រោះ​បើ​មិន​មាន​គ្រូពេទ្យ​ខ្មែរ​ដ៏​ពូកែ​ជួយ​ទាន់​ពេលវេលា​ទេ​ម្លេះ សម​ម្តាយក្មេក​ខ្ញុំ​បាន​លាចាក​លោក​នេះ តាំងពី​ថ្ងៃ​ម្សិលមិញ​មក​ម្លេះ​ព្រោះ​នៅ​ឯ គេហដ្ឋាន​របស់​ខ្ញុំ​បាន​រៀបចំ​រួចរាល់ ហើយ​សម្រាប់​បុណ្យសព​ម្តាយក្មេក​ខ្ញុំ តែ​ដោយសារ​ភាព​ជំនាញ​របស់​គ្រូពេទ្យ នោះ​ហើយ​ដែល​ធ្វើឱ្យ​ម្តាយក្មេក​ខ្ញុំ​បន្ត រស់នៅ​ជាមួយ​កូនចៅ​មួយរយៈ​ទៀត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.