ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​រដ្ឋបាល​ខេត្ត​កំពត ធ្វើ​ពិធី​ក្រុង​ពាលី​សុំ​សេចក្ដីសុខ​ចម្រើន ក្នុងឱកាស​នៃ​ពិធីបុណ្យ​សមុទ្រ​ដែល​ឈាន​ចូល​មក​ដល់​នៅ​ចុងឆ្នាំ​២០១៩​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅសល់​តែ​រយៈពេល​ប្រមាណ​ជាង ៣០ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ក្នុង​ការត្រៀម​ឆ្ពោះទៅ​កាន់​ព្រឹត្តិការណ៍​នៃ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ទី​២​ដែល​ខេត្ត​កំពត​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។​

​ដើម្បី​ការរៀបចំ​ពិធីបុណ្យ​ទេសចរណ៍​ដ៏​ធំ​មួយ​នេះ​នៅ​ចុងឆ្នាំ​២០១៩ ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​តាម​ការរំពឹង​ទុក​ទាំង​ការរៀបចំ​ពិធី​ក៏​ដូច​ការរក្សាបាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់ សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​ផង​នោះ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោ​កជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​និង​អាជ្ញាធរ​ក្រុង ស្រុក ទាំង​៨ រួម​នឹង​លោកយាយ លោកតា ប្រជាពលរដ្ឋ​ក្នុង​ខេត្ត បានរួម​គ្នា​អញ្ជើញ​ធ្វើ​ពិធី​ក្រុង​ពាលី​សម្រាប់​ថ្នាក់​ខេត្ត​ដើម្បី​បួងសួង​ដល់​ម្ចាស់​ទឹក ម្ចាស់​ដី​សុំ​សេចក្ដីសុខ​គ្រប់ប្រការ ជាពិសេស​ការរក្សាបាន​នូវ សន្តិសុខ សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ ក៏​ដូច​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​ចូលរួម​កម្សាន្ត​ប្រកបដោយ​ការសប្បាយ​រីករាយ​និង​លទ្ធផល​ល្អ​ប្រសើ​តាម​ការរំពឹងទុក​។​

​ពិធី​ក្រុង​ពាលី​បាន​ប្រព្រឹត្តទៅ​តាម​បែប​ប្រពៃណី​ព្រះពុទ្ធសាសនា​ដោយ​មាន​ការ​និមន្ត​ព្រះសង្ឃ​ដែល​ជា​មេគណ​ខេត្ត​ទាំង​ពីរ​គណៈ និង​មន្ត្រី​សង្ឃ​តាម​ឋានានុក្រម​ក្នុង​ខេត្ត ដើម្បី​សូត្រមន្ត​ប្រោះព្រំ​លើករាសី​ផងដែរ​។​

​សូមបញ្ជាក់​ថា​៖ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ទី​២​ដែល​ខេត្ត​កំពត​ត្រៀមលក្ខណៈ ធ្វើជា​ម្ចាស់ផ្ទះ ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់​ធ្វើឡើង​នៅ​ថ្ងៃទី ២០.២១.២២ ខែ​ធ្នូ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​សែន​។​ដូច្នេះ​ដើម្បី​ត្រៀម​លក្ខណៈ​ធ្វើឱ្យ​ព្រឹត្តិការណ៍​នៃ​ពិធីបុណ្យ​ដ៏​ធំ​មួយ​នេះ​មាន​លក្ខណៈ​ល្អ​ប្លែក​ជាង​បណ្ដា​ឆ្នាំ​មុនៗ​នៅតាម​បណ្ដា​ខេត្ត​ជាប់​សមុទ្រ​ទាំង​បួន​នៃ​ប្រទេស​កម្ពុជា​ឱ្យបាន​តាម​ការណែនាំ​និង​រំពឹង​ទុក​របស់​ថ្នាក់​ជាតិ​។​

​ជាមួយ​នេះ​រដ្ឋបាល​ខេត្ត​កំពត​បាន និង​កំពុង​យកចិត្តទុកដាក់​យ៉ាង​មមារ​ញឹក​រៀបចំ​និង​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រួម​និង​ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​សោភ័ណភាព​អនាម័យ​ក្រុង​ដោយ​ធ្វើយ៉ាងណា​ឱ្យ​ព្រឹត្តិការណ៍​នៃ​ពិធី​បុណ្យ​ទេសចរណ៍​ធំ​មួយ​នេះ​នៅ​ខេត្ត​កំពត​ទទួលបាន​លទ្ធផល​ដ៏​គាប់ប្រសើរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.