ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

ពិធី​បើក​ការ​បោះជំរំ​យុវជន​កាកបាទក្រហម នៅ​សហគមន៍​ត្រពាំង​សង្កែ ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ក្រោម​កា​រៀបចំ​របស់​កាកបាទក្រហម​កម្ពុជា​និង​មាន​កិច្ចសហការ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​អាជ្ញាធរ​ខេត្ត​កំពត បាន​បើក​កម្មវិធី​បោះ​ជំរំ​យុវជន​កាកបាទក្រហម ក្រោម​ប្រធានបទ “​យុវជន​ជា​ភ្នាក់ងារ​នៃ​ការផ្លាស់ប្ដូរ​ឥរិយាបថ​ជា​វិជ្ជមាន​ដើម្បី​សុវត្ថិភាព​សហគមន៍​” ដែល​ធ្វើឡើង​នៅ​សហគមន៍​ត្រពាំង​សង្កែ​ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្ត​កំពត គឺ​មាន​រយៈពេល​បី​ថ្ងៃ ត្រូវបាន​ចាប់ផ្ដើម​ពី​ធី​បើក​កាលពី​វេលា​ល្ងាច​នា​ថ្ងៃទី​១៨ ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

​ពិធី​នេះ​ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​ផ្ដល់​ជា​កិត្តិយស​ពី​សំណាក់ លោក យូ ឡា​ណា​អគ្គលេខាធិការរង​ទី​២​កាកបាទក្រហមកម្ពុជា លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត និង​លោកស្រី​លាង ហៃ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត ព្រមទាំង ប្រតិភូ​កាកបាទក្រហម​កម្ពុជា​ម​ក​ពី​ថ្នាក់​កណ្ដាល​និង​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ខេត្ត​កំពត​ផងដែរ​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​យុវជន​កាកបាទក្រហម​នា​ឱកាស​នោះ លោក ជាវ តា​យ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​ខេត្ត​កំពត​បាន​សំដែង​អំណរ​គុណ​និង​ការកោតសរសើរ​ដល់​កាកបាទក្រហមកម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន​ដែល​បាន​រៀបចំ​ពិធី​ដ៏​មាន​សារៈប្រយោជន៍​នេះ​និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​ប្រតិភូ​កាកបាទក្រហម និង​យុវជន​កាកបាទក្រហម​កម្ពុជា​មកពី​បណ្ដា​ខេត្ត​រាជធានី​និង​ខេត្ត​មួយចំនួន​នា​ឱកាស​នោះ​។ ដោយ​ក្នុង​នោះ​រួម​មាន​សាខា​កាកបាទ​ក្រហម​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​តាកែវ​ខេត្ត កែប ខេត្ត​កំពត និង​រាជធានី​ភ្នំពេញ ដែល​មាន​យុវជន​សរុប​ចំនួន​១០០​នាក់​។​

​លោក ជាវ តា​យ បាន​បញ្ជាក់​ឲ្យដឹង​ពី​វឌ្ឍនភាព​រីកចម្រើន​នៃ​វិស័យ​ស្នូល​ទាំង​៤​របស់​កាកបាទក្រហម​កម្ពុជា​ដែល​សាខា​កាកបាទក្រហម​ខេត្ត​កំពត​សម្រេចបាន​ក្នុង​ការជួយ​ជនរងគ្រោះ​និង​ងាយ​រងគ្រោះ​នៅ​តាម​សហគម​ន៍​បាន​ទាន់ពេលវេលា ស្រប​តាម​ពាក្យស្លោក​(​កាកបាទក្រហម​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា​មិន​ទុក​នរណា​ម្នាក់​ចោល​)​។​

​ក្នុងឱកាស​នោះ លោក យូ ឡា​ណា អគ្គលេខាធិការរង​ទី​២​កាកបាទក្រហមកម្ពុជា​ក៏​បាន​មានប្រសាសន៍ សំដែង​ការកោតសរសើរ​ចំពោះ​សាខា​កាកបាទ​ក្រហម​ខេត្ត​កំពត និង​អាជ្ញាធរ​មូលដ្ឋាន​ដែលមាន​កិច្ចសហការ​យ៉ាង​យកចិត្ត​ក្នុង​បោះជំរុំ​របស់​យុវជន​កាកបាទក្រហម​កម្ពុជា​ពេល​នេះ​។ លោក​បាន​បន្តថា តាម​និយមន័យ​ជំរុំ​គឺជា​ជម្រក​បណ្ដោះអាសន្ន​មួយ​សម្រាប់​ស្នាក់​នៅ​រយៈពេល​ខ្លី មធ្យម វែង​ទៅ តាម​កាលៈទេសៈ​និង​ទីកន្លែង​។​ការ​បោះជំរុំ​គឺជា​វិធី​អប់រំ​មួយបែប​ដែល​ធ្វើឱ្យ​យុវជន​យុវនារី​ដែល​មកពី​កន្លែង​ផ្សេងៗ​គ្នា​អាច​រួម​រស់នៅ​ជាមួយគ្នា សាមគ្គី​ចេះ​ជួយ​គ្នា ផ្លាស់ប្ដូរ​បទពិសោធន៍​ពី​គ្នា​ទៅវិញទៅមក​។​ការរស់នៅ​ក្នុង​ជំរំ​គឺ​អប់រំ​យុវជន​ឲ្យ​រៀ​ន​រស់នៅ​ដោយ​ឯករាជ្យ ចេះ​រស់នៅ​ជាមួយ​ធម្មជាតិ​បង្កើត​គំនិត​ច្នៃប្រឌិត​ស្វែងរក​ចំណេះដឹង​ថ្មីៗ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​។​

​ដោយឡែក​ជំរំ​យុវជន​កាកបាទប្រហមកម្ពុជា​នាថ្ងៃនេះ​គឺជា​ការបើកឱកាស​ឲ្យ​ក្មួយៗ​យុវជន​យើង​បាន​ស្វែងយល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ធ្វើ​សកម្មភាព​រួម​គ្នា​ដើម្បី​បណ្ដុះ​ផ្នត់គំនិត​ស្មារតី​ស្រឡាញ់​វ​ប្បធ​ម៏​នៃ​ការចែករំលែក​ស្រឡាញ់​ការងារ​សង្គម​រួមចំណែក​កសាង​និង​អភិវឌ្ឍ​សង្គមជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​លើ​ឆាក​ជាតិ​និង​អន្តរជាតិ និង​លើសពីនេះទៅទៀត​ជំរំ​យុវជន​អាច​ផ្ដល់​ចំណេះដឹង​ថ្មីៗ​និង​បទពិសោធន៍​ជាច្រើន​ក្នុង​ការកែប្រែ​ឥរិយាបថ​ប្រកបដោយ​ភាព​វិជ្ជមាន​ដើម្បី​យុវជន​យើង​ក្លាយជា​កូន​ល្អ​មិត្ត​ល្អ​និង​ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម​តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​យុវជន​ជា​ភ្នាក់ងារ​នៃ​ការផ្លាស់ប្ដូរ​ឥរិយាបថ​របៀប​ធ្វើ​ការងារ​ជា​ក្រុម​ការសហការ​គ្នា​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ជាដើម​។​

​ជាមួយ​ឱកាស​នោះ លោក យូ ឡា​ណា បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​យុវជន​ត្រូវ​ខិតខំ​រៀនសូត្រ​បន្ត​ធ្វើ​សកម្មភាព​មនុស្សធម៌​កម្ម​ភាព​ការងារ​សង្គម​តាមរយៈ​កាកបាទក្រហម​កម្ពុជា​ឲ្យ​កាន់តែ​ផុលផុស​បន្ថែមទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.