ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

ពិធី​ចែក​ប័ណ្ណ​សង្គមកិច្ច​និង​បើក ផ្ដល់​របប​គោលនយោបាយ​ជូន​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍​ថ្មគោល​.!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​) ៖ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ៧​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​និង​ថ្ងៃ​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​បរិវេន សាលា​ស្រុក​ថ្មគោល ភូមិ​ថ្មគោល​១ ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង មានកម្ម​វិធីចែក​ប័ណ្ណ​សង្គមកិច្ច និង​បើក​ផ្ដល់​របប គោលនយោបាយ​ជូន​ជនពិការ​ក្រីក្រ នៅតាម​សហគមន៍ ស្រុក​ថ្មគោល ខេត្ត​នាត់​ដំបង​

​មាន​ការចូលរួម​ជា​អធិបតី​ដោយ​លោក​÷
-​ឯកឧត្តម ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខាធិការ​ក្រសួង អ​.​ស​.​យ​
-​ឯកឧត្តម តូច​ចាន់នី អគ្គនាយក​បច្ចេ​ទេស ក្រសួង​សង្គកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទារ​
-​និង​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ចំនួន ១៤៧២​នាក់​

​ក្នុងនោះ​ឯកឧត្តម ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​អ​.​ស​.​យ​បាន​ឡើង​ថ្លែង​ការ​ថា​ប្រទេស​កម្ពុជា​ស្ថិត​នៅ​កំណើនសេដ្ឋកិច្ច ជា​មធ្យម​ក្នុង​រង្វង់​ជាង​៧%​។ ក្នុង​មួយ​ឆ្នាំ​អត្រា​ភាពក្រីក្រ​បាន​កាត់បន្ថយ​មក​ត្រឹម​១៣%​ចំណូល​របស់​ប្រជាជន​ម្នាក់ៗ​បាន​កើនឡើង​ដល់​ជាង ១៣០០​ដុល្លារ​អា​មេ​រិច ធ្វើឱ្យ​កម្ពុជា​បាន​បោះ ជំហាន​ពី​ប្រទេស​ដែល​មាន​ចំណូល​កម្រិត​ទាប ទៅ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​។​

​បច្ចុប្បន្ន ជន​មាន​ពិការភាព មិន​ត្រូវបាន​គេ​រើសអើង នឹង​ត្រូវ​បាន​
​យកចិត្តទុកដាក់​ពី​គ្រប់​មជ្ឈដ្ឋាន ក្នុង​ឆ្នាំ​២០១៨ កន្លងទៅ ជនពិការ​ចូល​
​បម្រើ​ការងារ ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ ចំនួន​៤០​មាន​ជនពិការ​ចំនួន ២.៨៣៩
​នាក់ ក្នុងនោះ​ស្ត្រី​ពិការ​ចំនួន ៧៥៦​នាក់ និង​ជនពិការ​កម្រិតធ្ងន់ ចំនួន​
១.៤៧៨​នាក់ ស្មើនឹង​៤.៤៧១​នាក់ បើ​គិត​ជា​ភាគរយ ១,៩៣%​។ ដោយឡែក វិស័យ​ឯកជន (​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ​) ស្ថិតិ​ក្រសួង​បាន​សាកល្បង​លើ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​សៀមរាប លើ​៧​អង្គភាព គឺមាន​ជនពិការ​ចូល​បម្រើការ​ងារ ចំនួន​៣.០៥៥​នាក់ ក្នុងនោះ​មានស្តី​១.៩៤៧​នាក់ កម្រិត​ធ្ងន់​ចំនួន ៤២០​នាក់​សរុប​គឺ​ស្មើ ៣.៤៧៥​នាក់ សរុប​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​ទូទាំង​ប្រទេស​
​ទាំងមូល មាន​ចំនួន​ជនពិការ ៥.៨៦៨​នាក់​។

​ជាមួយគ្នានេះដែរ ក្រសួង​បាន​ជំរុញ ការលើកកម្ពស់​ជនពិកា​រ​ក្រីក្រ​តាមរយៈ​គោលនយោបាយ​លិខិតបទដ្ឋាន និង​យន្តការ​នានា ដែល​បាននិងកំពុង​ដាក់ឱ្យអនុវត្ត ។ ថែម​ពី​នោះ លោក​បាន​លើកឡើង​នៅ​អនុសាសន៍​៧​ចំណុច​របស់​សម្ដេច​តេជោ​ហ៊ុន សែន ថា​

១- បន្ត​សហការ​ជាមួយ​មន្ទីរ​ផែនការ​ខេត្ត​លើ​ការ​បន្ស៊ី​ផែនការ​សកម្មភាព​ក្នុង​ការកំណត់​អត្តសញ្ញាណ​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍​។​

២-​សហការ​ជាមួយ​មន្ទីរ ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​ដែល​
​មាន​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ស្តារ​លទ្ធភាព​ពលកម្ម​នៅ​សហគមន៍​
​ធ្វើការ​ចងក្រង​ជា​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​ពិការភាព ដើម្បី​ងាយស្រួល​កំណត់​ជនពិការ​ទូទៅ ជាពិសេស​ជនពិការ​ក្រីក្រ ក្នុង​ការផ្តល់​របប​គោលនយោបាយ​ឱ្យបាន​ល្អ​ប្រសើរ ។​

៣-​បន្ត​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល ក្នុង​ការកំណត់​លក្ខណៈ​វិនិច្ឆ័យ​ប្រភេទ និង​កម្រិត​ពិការភាព ជូន​ដល់​ជនពិការ​ដែល​ត្រូវ​ការបញ្ជាក់ ដើម្បី​ទទួលបាន​ផលប្រយោជន៍ និង​សេវា​នានា​។​

៤-​ត្រូវ​បន្ត​ជំរុញ​មន្ទីរ ស្ថាប័ន និង​ផ្នែក​ឯកជន ឱ្យទទួល​ជនពិការ​ចូល​បម្រើការ​ងារ​តាម​អត្រា​កំណត់ ២% សម្រាប់​ស្ថាប័ន​រដ្ឋ និង​១% សម្រាប់​វិស័យ​ឯកជន​។​

៥-​រដ្ឋបាល​សិទ្ធិ​ជនពិការ​ខេត្ត​ក​បាត់ដំបង ត្រូវ​ធ្វើ​អធិការកិច្ច​វិស័យ​ពិការភាព​ចំពោះ ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន លើ​អត្រា​ទទួល​ជនពិការ​ឱ្យ​ចូល​បម្រើកា​រងារ ដោយ​អនុលោម​តាមច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ដែល​បាននិងកំពុង​ដាក់ឱ្យអនុវត្ត​ជា​ធរមាន​។​

៦-​រៀបចំ​នីតិវិធី​អន្តរាគមន៍​លើ​សេវា​យុត្តិធម៌​ដល់​ជនពិការ ក្នុងនោះ​មាន​ការទទួល​បណ្តឹងតវ៉ា និង​ដោះស្រាយ​សំណូមពរ​របស់​ជនពិកា​រ​។​

៧-​បន្ត​ជំរុញ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការផ្តួចផ្តើម​មុខ​របប​និង​ផ្តូរ​ផ្គ​ង់​ការងារ​ជូន​ជនពិការ​គ្រប់​ប្រភេទ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.