ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

សម្តេច​តេជោ​ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធានមនុស្ស​ជិត​២​ពាន់​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៧​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស​សរុប​ចំនួន​១,៩៥៨​នាក់ បន្ទាប់ពី​ពួកគេ​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​។ ពិធី​ប្រគល់​សញ្ញាបត្រ​នេះ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ។

​តាមរ​បា​យក​រណ៍រប​ស់​សាកលវិទ្យាល័យ​ធន​ធាន​មនុស្សបាន​អោយ​ដឹងថា និស្សិត​ជ័យលាភី​ដែល​ទទួល​សញ្ញាបត្រ​នា​ព្រឹក​នេះ គឺជា​ធនធាន​មនុស្ស ប្រកបដោយ​សក្តានុពល សម្រាប់​ការងារ និង​សង្គមជាតិ​ទាំងមូល​ហើយ​ចាប់តាំងពី​ការកកើត​ក្នុង​ឆ្នាំ​១៩៩៨ រហូតមកដល់​បច្ចុប្បន្ន​នេះ សិស្ស​ថ្នាក់​វិជ្ជាជីវៈ និង​និស្សិត ដែល​បាន​បញ្ចប់​ការសិក្សា​ពី សាកលវិទ្យាល័យ​ធនធានមនុស្ស សរុប​ចំនួន ៣៩,៣៩៥​នាក់ (​នារី ១៣,៣៣៦​នាក់​) ទទួលបាន​ឱកាស​ការងារ​ខ្ពស់ រហូតដល់​ជាង​៩០%​ជា​រៀងរាល់ឆ្នាំ នៅតាម​បណ្តា​ស្ថាប័នរដ្ឋ ឯកជន និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ​ដែល​បាន​អញ្ជើញ​មក​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស​នៅ​ថ្ងៃនេះ ជា​លើក​ទី​១៦​ហើយ ដែល​សម្តេច​តេជោ​បាន​អញ្ជើញ​ចូលរួម​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ តាំង​ពី​សាកលវិទ្យាល័យ​បាន​បង្កើតឡើង​មក​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ពិតជា​មាន​មោទនភាព​ដែល​ថ្ងៃនេះ យើង​បាន​ទទួល​បាន​ធនធាន​មនុស្ស​នៃ​វិស័យ​អប់រំ​បន្ថែមទៀត​។​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច គឺ​បាន​ខិតខំ​ណាស់​ក្នុង​ការផ្តល់​ឱកាស​ការ​ងារ​ផ្សេងៗ​ដល់​យុវជន​យើង ទាំង​ការងារ​ក្នុងស្រុក និង​ក្រៅ​ស្រុក ជាក់ស្តែង​បច្ចុប្បន្ននេះ មាន​ពលករ​យើង​ជាច្រើន​បាន និង​កំពុង​បម្រើរ​ការងារ​នៅតាម​បណ្តា​ប្រទេស​មួយចំនួន ហើយ​ពួកគាត់​កំពុង​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ការងារ​ទាំងអស់​នោះ​ផងដែរ​។ ដូច្នេះ​បងប្អូន​ដែល​បាន​បម្រើការ​ការងារ​នៅ​ក្រៅ​ប្រទេស​ទាំងអស់ ត្រូវ​យល់​អោយបាន​ច្បាស់ អំពី​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ធ្វើ​ការចរចារ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ដើម្បី​ជួយ​សម្រួល​អោយ​ពលករ​យើង​បាន​ចេញ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ទាំងអស់​នោះ ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​និង​កំពុង​ខិតខំ​ជំរុញ​ការបង្កើត​ការងារ​ក្នុង​ស្រុក ទាក់ទាញ​វិនិយោគ​ថ្មីៗ និង​ខិតខំ​ស្វែងរក​ការងារ​ក្រៅប្រទេស​ជូន​ប្រជាពលរដ្ឋ​យើង​ជា​បន្តបន្ទាប់​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថាស​ម្តេច​នៅតែ​បន្ត​ផ្តល់​ការ​ឧបត្ថម​ជា​ថវិកា​និង​អង្ករ​ជា​បន្តបន្ទាប់​ទៀត​ដល់​និស្សិត​ក្រីក្រ​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស ក៏​ដូចជា​សាកលវិទ្យាល័យ​មួយចំនួនទៀត គឺ​ក្នុង​១​ខែ សម្តេច​តេ​ជោបាន​ឧបត្ថ​ម​នូវ​អង្ករ​ចំនួន​២​តោន និង​ថវិកា​ចំនួន​៥​លាន​រៀល​ផងដែរ សម្រាប់​ផ្តល់ជូន​ដល់​និស្សិត​ក្រីក្រ​ដែល​កំពុង​សិក្សា​តាម​បណ្តា​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​នានា​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​កោតសរសើ​រ និង​អបអរ​សារ​ដល់​និស្សិត​ជ័យលាភី​ទាំងអស់ និង​ថ្លែងអំណរគុណ​ចំពោះ​មាតាបិតា និង​អាណាព្យាបាល​ដែល​បាន​ផ្តល់ឱកាស​អោយ​កូនចៅ​បាន​សិក្សា​រៀនសូត្រ​រហូត​ទទួលបាន​ជោគជ័យ​នាពេលនេះ​។

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរ​ដល់​និស្សិត​ជ័យលាភី​ដែល​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ សូមឲ្យ​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​ការសិ​ក្សា និង​ការងារ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទៀត​។ បន្ទាប់មក សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធានមនុស្ស​ក្នុង​បរិយាកាស​រីករាយ​ក្រៃលែង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.