ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​ប្រជាពលរដ្ឋ​ជិត​៤​ពាន់​នាក់ នៅ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ទទួល​ការព្យាបាល​ជំងឺ​ឥត​គិត​ប្រាក់​ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​មណ្ឌលគិរី​)៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៤​ពាក់​នាក់ នៅ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី បាន​ទទួល​ពិនិត្យ​-​ព្យាបាល​ជំងឺ ចែក​ថ្នាំពេទ្យ​ដោយ​ឥត​គិត​ប្រាក់​ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក ហ៊ុន ម៉ា​នី​។​

​បេសកកម្ម​មនុស្សធម៌​នេះ​មាន​គ្រូពេទ្យ​ចំនួន ៥១៣​នាក់ ដឹកនាំ​ដោយ​លោក លេង ផា​លី ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត និង​មាន​ការចូលរួម​ពី​សំណាក់ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​មន្ត្រីរាជការ​ជាច្រើន​ទូទាំង​ខេត្ត​មណ្ឌលគិរី ដែល​ប្រព្រឹត្ត​ទៅ​នៅ​វិទ្យាល័យ ហ៊ុន សែន កោះ​ញែក ស្ថិតនៅ​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី នា​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​លោក ស្វាយ សំ​អ៊ាង បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ហ៊ុន ម៉ា​នី ព្រមទាំង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន​សហការ​រៀបចំ​ពិធី​ពិនិត្យ ព្យាបាល និង​ផ្តល់​ថ្នាំ​ជូន​ប្រជាពលរដ្ឋ​ម​ដោយ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​កោះ​ញែក នៅលើ​ទឹកដី​ខេត្ត​មណ្ឌលគិរី នាពេលនេះ គឺ​មាន​សារសំខាន់​ណាស់ ដើម្បី​បង្ហាញ និង​បញ្ជាក់ឲ្យ​ឃើញ​កាន់តែច្បាស់​អំពី​កិច្ច​ខិត​ខំប្រឹប្រែង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការយកចិត្តទុកដាក់​លើកកម្ពស់ និង​គិតគូរ​អំពី​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ខេត្ត​មណ្ឌលគិរី ជាពិសេស​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​កោះ​ញែក ក្នុង​គោលបំណង​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​។​

​លោក​បាន​បន្ថែមទៀតថា បញ្ហា​សុខមាលភាព គឺជា​កត្តា​ចម្បង​មួយ​យ៉ាង​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ ក្នុង​ការទទួលបាន​នូវ​សុខភាព​ល្អ តាម​ការយកចិត្តទុកដាក់ និង​គិតគូរ​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល ក្នុង​ការចូលរួម​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ កាត់បន្ថយ​ភាពក្រីក្រ ដើម្បី​ចូលរួម​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ និង​ខេត្ត​មាន​ការអភិវឌ្ឍ​រីកចម្រើន​។​

​លោក លេង ផា​លី បានឲ្យដឹងថា ការចុះពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ​នៅ​ស្រុក​កោះ​ញែក នាពេលនេះ រួមមាន​៖ វះកាត់​ខ្នាតតូច ជំងឺ​ផ្លូវចិត្ត ជំងឺ​ទូទៅ​ផ្នែក​កុមារ ជំងឺ​រោគ​ស្ត្រី ជំងឺ ឫសដូង​បាត ជំងឺ​សួត ក្រពះ ពោះវៀន ជំងឺ​ផ្លូវដង្ហើម ជំងឺ​ប្រដាប់​រំលាយ​អាហារ ជំងឺ​សើ​ស្បែក ជំងឺ​ព្រូន ជំងឺ​ស្លេកស្លាំង ជំងឺ​សន្លាក់ឆ្អឹង ជំងឺ​រលាក​ថ្លើម ជំងឺ​កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​ភ្នែក សុខភាព​មាត់​ធ្មេញ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង លើសឈាម ជំងឺ​ត្រចៀក ច្រមុះ បំពង់ក ជំងឺ​តម្រងនោម អេកូ​សាស្ត្រ ម៉ាស៊ីន​ផ្លុំ​រក​មេរោគ​ក្រពះ​តាមរយៈ​ខ្យល់​ដង្ហើម ព្យាបាល​របួស វាស់​ចង្វាក់បេះដូង ផ្នែក​ប្រព័ន្ធ​ប្រសាទ និង​បំបាត់​ការឈឺ​ចុកចាប់​មន្ទីរពិសោធន៍ (​វិភាគ​ឈាម​) ជាដើម​។​

​លោក លេង ផា​លី បានបញ្ជាក់​ថា ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ គឺជា​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ដែល​ស្តែង​ចេញ​ពី​សេចក្តីស្រឡាញ់ ប្រជាពលរដ្ឋ ក្នុងនាម​ជា​ឈាមជ័រ​ខ្មែរ​ដូចគ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួម​គ្នា​តែមួយ អនាគត​តែមួយ ពោល​គឺ​ការព្យាបាល​មិន​ប្រកាន់​បក្ខពួក សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​មួយ​ចំណែក​។​

​បញ្ហា​សុខភាព គឺជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​សុភមង្គល​ជូន​គ្រួសារ និង​សង្គមជាតិ​។ ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះ​ញែក មាន​ក្តីរំភើប​សប្បាយ​រីករាយ​នៅ​គ្រប់ពេលវេលា និង​ទីកន្លែង​ក៏​ដូច​ថ្ងៃនេះ​ដែរ ព្រមទាំង​ថ្លែង​អំណ​គុណ​ចំពោះ​លោក ហ៊ុន ម៉ា​នី និង​ក្រុមគ្រួសារ ដែល​មាន​ការយកចិត្ត​ទុកដាក់​យ៉ាង​កក់ក្តៅ​ទៅលើ​សុខភាព​របស់​ពួកគាត់​។​

​សូមបញ្ជាក់​ថា នេះ​ជា​ឆ្នាំ​ទី​៨​ហើយ (២០១២-២០១៩) ដែល​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ចំនួន ៤,២៧៥​នាក់ ចុះ​ពិនិត្យ និង​ព្យាល​បាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ចំនួន​២០៥​លើក​មក​ហើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.