ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​ពិធី​ប្រកាស​ចូល​កាន់តំណែង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ​ថ្មី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ស្ពឺ ៖​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​កំពង់ស្ពឺ ឯកឧត្ដម តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​កំពង់ស្ពឺ ដោយ​មាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្ដម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​មន្ត្រីរាជការ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន សរុប​ទាំងអស់​ប្រមាណ​២០០​នាក់​។​

​យោងតាម​សេចក្ដីប្រកាស​លេខ​៣៥១ សក​.​ប្រក ចុះ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានសម្រេច​ផ្ទេរ​សម្រួល​ភារកិច្ច លោក ហុង ចាន់​សុខា ក្រប​ខណ្ឌ ក​.២.២ ពី​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ ឱ្យមក​បម្រើ​ការងារ​នៅ​ទីស្ដីការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ទទួល​ភារកិច្ច​ថ្មី និង​ផ្ទេរ​សម្រួល​ភារកិច្ច លោក ស៊ូ ស៊ុន្ធ​រ៉ា ក្រប​ខណ្ឌ ក​.១.៦ ពី​អនុប្រធាន​នាយកដ្ឋាន គ្រឿងចក្រ និង​សា្ថប​នា​ផ្លូវ នៃ​អគ្គនាយកដ្ឋាន​សាធារណការ មក​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។​

​លោក តូច ចាន់​កុសល បាន​កោតសរសើរ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់លោក ហុង ចាន់​សុខា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​កំពង់ស្ពឺ​ចាស់ កន្លងមក​បាន​ខិតខំ​អនុវត្ត​ការងារ សម្រេចបាន​នូវ ការអភិវឌ្ឍ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​នានា មាន​ផ្លូវថ្នល់ ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ផ្លូវទឹក ការគ្រប់គ្រង​ប្រព័ន្ធ​លូ អូរ ប្រឡាយ និង​ទឹក​កខ្វក់​បានល្អ​។​

​លោក ក៏​បាន​ស្នើ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ថ្មី ប្រកាន់​ភ្ជាប់​នូវ​សាមគ្គី​ជា​ធ្លុង​មួយ សម្រេចបាន​នូវ​ស្នាដៃ​ធំៗ​បន្តទៀត និង​អនុវត្ត​នូវ​អភិក្រម​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់ និង​បាវចនា​ពីរ​បន្ថែមទៀត គឺ​កែទម្រង់​ខាងក្នុង និង​បង្កើន​មិត្ត​ខាងក្រៅ​។​

​ជាមួយគ្នា​នោះ លោក តូច ចាន់​កុសល ក៏​បាន​ណែនាំ​ដល់​ប្រធាន មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ​ថ្មី ត្រូវ​ខិតខំ​បំពេញ​ការងារ សហការ​សាមគ្គីភាព​ផ្ទៃក្នុង ជាមួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៤ និង​គោលនយោបាយ​កែទម្រង់ ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវ ថ្នល់ ច្បាប់ និង​លិខិត​បទដ្ឋាន​នានា តាម​គោលការណ៍​ក្រសួង និង​តាម​គណបញ្ជាការ​ឯកភាព​ខេត្ត ឲ្យមាន​ប្រសិទ្ធិភាព គណនេយ្យភាព និង​តម្លាភាព ក្នុង​ការចូលរួមចំណែក​អភិវឌ្ឍ​ខេត្តកំពង់ស្ពឺ ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.