ខេត្តកំពង់ធំ ៖ រដ្ឋបាលសាលាខេត្តកំពង់ធំបានចាប់ផ្ដើមកសាង សមិទ្ធផលថ្មីមួយទៀតហើយដែលមានឈ្មោះសួនច្បារនិងរូបសំណាក ដាវដែកកំពង់ស្វាយនៅចំណុចច្រមុះជ្រូកផ្លូវបំបែកពីខេត្តកំពង់ធំចេញទៅខេត្តព្រះវិហារ នឹងទៅខេត្តសៀមរាបក្នុងភូមិសាស្ត្រឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានបង្ហាញពីជីវប្រវត្តិរបស់ដាវដែកកំពង់ស្វាយដែលកាលពីដើមឡើយដាវដែកកំពង់ស្វាយនេះ ស្ថិតនៅក្នុងទឹកដីស្រុកកំពង់ស្វាយដោយមានទាំងជនជាតិខ្មែរ និងជនជាតិកួយរស់នៅផង ហើយជនជាតិគួយ គឺជា ពូជពុងអ្នកស្លដែកដ៏ពូកែដែលគេដឹងថា ជាអ្នកផលិតដែកសម្រាប់យកទៅប្រើប្រាស់នៅសម័យបុរាណគឺសុទ្ធសឹងស្ល ឬផលលិតជាឧបករណ៍ដោយជនជាតិកួយដោយយកថ្មដែលមានយកស្លនៅក្នុងគុកចង្ក្រានដោយប្រើសីតុណ្ហភាព៣០០០ សង្សារទើបអាចរលាយក្លាយជាផ្នែក។
លោកបន្តថា ភ្នំដែលថ្មមានជាតិរ៉ែដែកច្រើននោះគឺភ្នំដែកដែលស្ថិតនៅក្នុងស្រុករវាងខេត្តព្រះវិហារសព្វថ្ងៃ និងជាអតីតដែនដីនៃខេត្តកំពង់ស្វាយក្នុងនោះអ្វីដែលពិសេសក្នុងការផលិតដែកនោះគឺជាដាវដែលអាចប្រើប្រាស់ជាអាវុធមួយប្រភេទមានសារៈសំខាន់ក្នុងសឹកសង្គ្រាម នាសម័យបុរាណកាលផលិតដោយដែកដោយជនជាតិគួយនៅក្នុងកំពង់ស្វាយមានភាពខ្លាំងក្លាក្បត់ដែកដែលយកមកធ្វើជាដាវមានគុណភាពល្អ ហេតុដូច្នេះហើយបានជាមានបទចម្រៀងតាមមង្គលការជាងថា ដាវអើយដាវតែងដើរល្អចំឡែកដាវដែកកំពង់ស្វាយ ដូច្នេះហើយទើបអ្នកនិពន្ធតែងជាបទចម្រៀងរហូតមកដល់សព្វថ្ងៃនេះដាវដែកកំពង់ស្វាយមានប្រវែង៦ ម៉ែត្រ ៤ទឹក មានទទឹងដាវ០.៤៥ម៉ែត្រ កំរាស់ គល់ដាវ០.៧១ម៉ែត្រ ដាវ ០.៣០ម៉ែត្រ ចុងដាវ០.២៨ម៉ែត្រ មុខដាវ០១ម៉ែត្រ។
លោកបានបញ្ជាក់ថា ពិធីផ្សិតដាវដែកកំពង់ស្វាយនេះនឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតឥន្ទ្រីសុំវារៈវត្តកំពង់ធំ និងឲ្យធ្វើរួច រាល់នៅមុនថ្ងៃចូលឆ្នាំខ្មែរឆ្នាំ២០២០ ខាងមុខព្រោះថា ដាវនេះមានទម្ងន់ដល់ពីតោនឯណោះដើម្បីទុកឲ្យមហាជន និងភ្ញៀវទេសចរបានមកទស្សនាកម្សាន្តទឹកដីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំជាប្រវត្តិសាស្ត្រ៕









