ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ សង្វៀន​ជល់​មាន់​ជ្រក​ក្រោម​ផ្លាក​យីហោ​កា​សី​ុ​ណូ​មួយកន្លែង សង្ស័យ​គ្មាន​ច្បាប់ ដែល​ទើប​បើក​ដំណើរការ​ថ្មី ស្ថិត​ចំណុច​ក្បែរ​ព្រំដែន​ទ្វេរ​ភាគី​តន់​ហន់ ក្នុង​ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច ខេត្ត​កំពត ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពត ចុះបង្ក្រាប​នៅ​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​ការបង្ក្រាប​នេះ​កម្លាំង​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ម្រ​សោប​បាន​ទាំង​សម្ភារៈ​ល្បែង ព្រម​ទាំង​មនុស្ស​ជាច្រើន​នាក់​។​

​ប្រតិ​ប​តិ្ត​ការបង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក ហែម ច័ន្ទដារ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពត ហើយ​កម្លាំង​បាន​រឹបអូស​សម្ភារៈ ឧបករណ៍​ល្បែង​ដូចជា​ស៊ុ​មាន់​មួយចំនួន អាគ​ក​ប្រមាណ​១០​ក្បាល ម៉ូតូ​១០​គ្រឿង និង​មនុស្ស​ប្រមាណ​៤១​នាក់ ដោយបាន​ដឹកបញ្ជូន​ទៅកាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​កំពត ដើម្បី​អនុវត្ត​តាម​នីតិវិធី​។​

​សូមជម្រាបថា សង្វៀន​បញ្ជល់មាន់​ស្ថិតក្រោម​ផ្លាក​យីហោ​កា​សី​ុ​ណូដែល​សង្ស័យ​ពុំ​ទាន់​រត់ការ​ច្បាប់ទម្លាប់​ស្ថិតក្នុង​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត​នេះ គឺ​ទើប​តែ​បើក​ដំណើរការ​លេង​បាន​ប្រហែល​មួយ​សប្តាហ៍​ថ្ងៃ​ប៉ុណ្ណោះ​។​បន្ទាប់ពី​បាន​បើក​លេង​ក៏មាន​ប្រជាពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​វៀតណាម មក​ចូល​លេង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​ចំពោះ​ការឃាត់ខ្លួន​នៅក្នុង​សង្វៀនមាន់​នេះ ភាគច្រើន​សុទ្ធតែ​ប្រជា​ពលរដ្ឋ​ខ្មែ​ក្នុង​តំបន់ ដោយ​ពួកគាត់​មិន​នឹកស្មានថា មក​លេង​ល្បែង​នៅ​ក្នុងកា​សី​ុ​ណូ​ទៅហើយ ហេតុ​អ្វី​ត្រូវ​ជាប់​ខ្នោះ​ច្រ​វ៉ាក់បែ​បនេះទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.