ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៍មាន កម្ពុជា បាន​លើកឡើង​ថា​៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា ។
​សារ​នេះ​ត្រូវបាន​លោក​បង្ហោះ​លើ Facebook ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​៖
១- សម្តេច​តេជោ ហ៊ុន សែន ដឹកនាំ​យ៉ាង​អង់អាច រក្សាបាន «​កម្ពុជា​សន្តិភាព​»! ដោយ​វាយបំបាក់​ផែនការ​រដ្ឋប្រហារ​៩​វិច្ឆិកា​របស់​ពួក​ទុច្ចរិត​ចង្រៃ ឲ្យ​បរាជ័យ​យ៉ាង​អាម៉ាស់​។ បើ​ពួក​ចង្រៃ​នេះ​ចូល​មក​អុកឡុក​កម្ពុជា​បាន នោះ​ប្រជាជន​កម្ពុជា គ្មាន​ឱកាស​កម្សាន្ត​រីករាយ​បុណ្យអុំទូក​ឡើយ​។ ប៉ុន្តែ ពួក​ចង្រៃ​ចាញ់​ដោយ​អាម៉ាស់ និង​មិន​អាច​មានឱកាស​បំផ្លាញ​កម្ពុជា​សន្តិភាព​បា​ន​ឡើយ​។​

​ទី​២- សម្តេច​តេជោ ហ៊ុន សែន នឹង «​រក្សា​បាន​ប្រព័ន្ធ​អនុគ្រោះ EBA សម្រាប់​ជា​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​» ពីព្រោះ សម្តេច មាន​ភាពចាស់ទុំ​ក្នុងការ​ធ្វើ​ការងារ​ទាំង​កម្រិត​ការទូត នយោបាយ និង​បច្ចេកទេស​ជាមួយ EU និង​បណ្តា​ប្រទេស​ជា​សមាជិក​។ នៅ​ក្នុង​ការ​ពិត​នៃ​នយោបាយ បរទេស​នឹង​បន្ត​ជ្រើស​យក សម្តេច​តេជោ ហ៊ុន សែន ដែល​ជា​រដ្ឋបុរស​ខ្លាំង ធ្វើ​ជា​ដៃគូ​បន្តទៀត ដើម្បី​រក្សា​និង​ពង្រឹង​ផលប្រយោជន៍​ទូលំទូលាយ ទាំង​នយោបាយ និង​សេដ្ឋកិច្ច​។ បរទេស​មិន​នៅ​ត្រាំត្រែង​ជាមួយ​អ្នក​ខ្សោយ នាំ​ខាត​ពេលវេលា​នោះ​ឡើយ​។​

​ទី​៣- សម្តេច​តេជោ ហ៊ុន សែន ដែល​មាន​សមត្ថភាព​ដឹកនាំ​រឹងមាំ​នៅ​កម្ពុជា បាន​កំពុង​លើក​កិត្តិ​ស័ព្ទ​កម្ពុជា​យ៉ាង​ខ្ពស់ត្រដែត​លើ​ឆាក​តំបន់ និង​អន្តរជាតិ តាមរយៈ​នយោបាយ​ការបរទេស​ដ៏​វាងវៃ ទន់ភ្លន់ ម៉ឺង​មាត់ និង​ប្រកបដោយ​គោលការណ៍​ច្បាស់លាស់​។ កម្ពុជា ឈរ​ជាមួយ​បរទេស​គ្រប់​កម្រិត​ក្នុង​ភាព​ជា​ដៃគូ​ស្មើ​សិទ្ធិ និង​ស្មើភាព​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ គ្រប់​ជ្រុងជ្រោយ និង​កាន់តែ​ស៊ីជម្រៅ​។ ជយោ​! កម្ពុជា សន្តិភាព​អមតៈ​។

​ដោយ​សម្តេច​តេជោ ហ៊ុន សែន ក៏បាន​លើកឡើង​ផង​នៅ​ព្រឹក​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​នេះ មានប្រសាសន៍ថា​៖ គ្មាន​សន្តិភាព​គឺ​គ្មានអ្វីៗ​ទាំងអស់ ខណៈ​បុណ្យអុំទូក​៣​ថ្ងៃ បញ្ចប់​ដោយ​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង ។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា បងប្អូន​ប្រជាពលរដ្ឋ កូន​ក្មួយ​យុវជន និង ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​យល់​កាន់តែច្បាស់​អំពី​តម្លៃ​សន្តិភាព ក៏ដូចជា​កេរ្ត៍ដំណែល​នៃ​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ​ឯក​របស់​កម្ពុជា​យើង ខណៈ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ បានបញ្ចប់​ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ​ក្រៃ​លែង​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស ។​
​សម្តេច​តេជោ មានប្រសាសន៍​សង្កត់ធ្ងន់​ថា “​គ្មាន​សន្តិភាព​គឺ​គ្មានអ្វីៗ​ទាំងអស់​”​។​

​ទន្ទឹមនេះ សម្តេច​តេជោ ហ៊ុន សែន សូម​អរគុណ​ដល់​សមត្ថកិច្ច និង កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​សាធារណៈ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​អោយ​មាន​ឱកាស​បាន​សប្បាយ​រីករាយ​នៅ​ទូទាំង​ប្រទេស​។​

​ហ្វេ​សប៊ុក​ផេក​សម្តេច​តេជោ ចេញផ្សាយ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា នេះ ថា “​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ក្រសួង មន្ទីរ និង​ស្ថាបន័​ពាក់ព័ន្ឋ​នានា​រួមទាំង​អង្គការ សមាគម ភ្នាក់ងារ​ក្រុមគ្រូពេទ្យ សិល្បៈករ សិល្បៈការិនី វិទ្យុ និង​ទូរទស្សន៍ ព្រមទាំង​បណ្តា​ក្រុមហ៊ុន​ទាំងអស់​ដែល​បាន​ចូលរួម​ចំណែក​នៅ​ក្នុងកា​រ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដែល​មាន​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​សប្បាយ​រីករាយ​ប្រកប​ដោយ​ភាព​អធិក​អធម្ម​បំផុត​។ ការចូលរួម​របស់​បង​ប្អូន​គឺ​កំពុង​ជំរុញ​អោយ​សង្គម​កម្ពុជា​យើង​កាន់តែ​រីកចម្រើន​ទៅមុខ​”៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.