ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)÷ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណ​តិ្ត​ទី​៣ ត្រូវ​បាន​ប្រព្រឹត្តឡើង​នា​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាក្រុង​កែប ក្រោម​អធិបតីភាព លោក អិុន ស៊ុន ប្រធាន​ក្រុមប្រឹក្សា​ក្រុងកែប និង​លោកស្រី ទិត សុខា អភិបាល នៃ​គណៈ​អភិបាលក្រុង​កែប​។​

​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​អស់លោក​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង អភិបាលរងក្រុង លោក​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​មួយចំនួន​ក្នុង​ខេត្ត កម្លាំងប្រដាប់អាវុធ​ទាំង​បី អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ពាក់ព័ន្ធ​ចំណុះ​សាលាក្រុង​កែប​ផងដែរ​។​

​មានមតិ​ក្នុង​អង្គ​វេទិកា​ខាងលើ លោក អិុន ស៊ុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប បាន​លើកឡើង​ថា តាមរយៈ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នេះ បាន​បង្ហាញ​នូវ​តួនាទី​របស់​ក្រុមប្រឹក្សា​ក្រុង គណៈ​អភិបាលក្រុង ព្រមទាំង​លទ្ធផល​សំខាន់ៗ​ដែល​រដ្ឋបាល​ក្រុង​ទទួលបាន​តាមរយៈ​ការអនុវត្ត​សកម្មភាព​នា​ពេលកន្លងមក​ក្នុង​ការឆ្លើយតប​ជាមួយ​ម្ចាស់ឆ្នោត ជាពិសេស​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុងកែប​ទាំងមូល​។​

​លោក​បាន​បញ្ជាក់ទៀតថា ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នេះ យើងទាំងអស់គ្នា​បាន​ពិភាក្សា​ពិគ្រោះ យោបល់​ជាមួយ​អ្នកចូលរួម​ទាំងអស់ ហើយ​បាន​រកឃើញ​នូវ​បញ្ហា​អាទិភាព​សំខាន់ៗ​សម្រាប់​រដ្ឋបាល​ក្រុង ដោយ​យក​បញ្ហា​ទាំងនោះ​ទៅ​ពិនិត្យ​ពិចារណា​ក្នុង​ការឆ្លើយតប​ដើម្បី​លើកកម្ពស់​ដល់​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នា​នេះ​យើង​ត្រូវ​ពង្រឹង​និង​ជំរុញ​ដល់​ប្រជាពលរដ្ឋ អង្គការ​សង្គម​សី​ុ​វិល និង​អ្នកពាក់ព័ន្ធ ឱ្យ​ចូលរួម​ក្នុង​កិច្ច​អភិវឌ្ឍ​មូលដ្ឋាន ក្នុង​គោលបំណង​ពង្រឹង​យន្តការ តម្លាភាព គណនេយ្យភាព​ជាមួយ​ប្រជាពលរដ្ឋ ព្រមទាំង​ការលើកកម្ពស់​គោលការណ៍​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដែល​មាន​ធាតុ​សំខាន់ៗ​ចំនួន​៨​ចំណុច រួមមាន​៖ ទី​១-​ភាព​ជា​តំណាង​សាធារណៈ ,២-​ស្វ័យភាព​មូលដ្ឋាន ,៣-​ការពិគ្រោះ​យោបល់ និង​ការចូលរួម ,៤-​ការឆ្លើយតប និង​គណនេយ្យភាព ,៥-​ការលើកកម្ពស់​គុណភាព​នៃ​ជីវិត​នៅក្នុង​មូលដ្ឋាន ,៦-​ការលើកស្ទួយ​សមធម៌ ,៧-​តម្លាភាព និង​សុច្ចរិត​ភាព ,៨-​វិធានការ​ប្រឆាំង​អំពើពុករលួយ និង​ការរំលោភ​អំណាច ជាដើម​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.