ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​) ៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត មាន​បើក​កិច្ចប្រជុំ​ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ក្រោម​អធិបតីភាព​ឯ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​។​

​ក្នុង​កិច្ចប្រជុំ លោក ជាវ តា​យ បាន​មានប្រសាសន៍​ជម្រាប​ជូន​អង្គប្រជុំ​ថា យោង​តាម​ពេលវេលា​នៃ​ពិធី​បុណ្យ​សមុទ្រ​កាន់តែ​ខិត​ជិត​មក​ដល់ រដ្ឋបាល​ខេត្ត​កំពត​បា​ន និង​កំពុង​មមាញឹក​ក្នុង​ការបង្កើន​សោភ័ណភាព បរិស្ថាន អនាម័យ និង​បង្កើត​បន្ថែម​នូវ​សមិទ្ធផល​នានា​ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​។
​អ្វី​ដែល​បាន​ស្ថាបនា​រួចរាល់ ដូចជា បន្ទប់​អនាម័យ​លំដាប់​ស្តង់ដារ​ពីរ​កន្លែង ស្ថាបនា​ពង្រីក និង​កែលម្អ​ផ្លូវ​បេតុង​ចំនួន​ប្រាំ​ខ្សែ ព្រម​ទាំង​ការ​ដាក់​ពង្រាយ​ភ្លើងពណ៌​តាម​ទី​សំខាន់ៗ កា​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ ការស្តារ​ប្រព័ន្ធ​លូបង្ហូរទឹក ការសាងសង់​ខ្លោងទ្វារ​ពហុ​កីឡដ្ឋាន​ខេត្ត​ដែល​ជា​ករណី​សំខាន់​សម្រាប់​បុណ្យ​សមុទ្រ ក៏ដូចជា​ពិធី​ផ្សេងៗ​ជាដើម​។

​ជា​ការឆ្លើយតប​ចំពោះ​កិច្ច​ខិតខំ​ទាំង​នេះ លោក​បណ្ឌិត ថោង ខុន បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ខេត្ត ពិសេស​ការយកចិត្តទុកដាក់​លើ​បញ្ហា​អនាម័យ បរិស្ថាន និង​សោភ័ណភាព​។
​ជាមួយនេះ លោក​បណ្ឌិត​ក៏បាន​ណែនាំ​ដល់​អនុគណៈកម្មកា​រទាំ​ង​៦​ត្រូវ​ពន្លឿន​ផែនកា​ររបស់​ខ្លួន ហើយ​រួមគ្នា​ចាប់ផ្តើម​អនុវត្ត​ដោយ​ស្មារតី​ទទួលខុសត្រូវ​ដើម្បី​ឱ្យ​ពិធីបុណ្យ​សមុទ្រ​នា​ពេល​ដ៏​ខ្លី​ខាងមុខ​មាន​ដំណើរការ​ល្អ និង​ទទួលបាន​នូវ​ភាពជោគជ័យ​៕
​ដោយ ៖ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.