ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)÷ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បន្ទាប់​ពី​មាន​ការអំពាវនាវ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង នៅ​តំបន់​ភ្នំ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត បាន​ចេញ​បទបញ្ជា​ឲ្យ​ក្រសួង​យុត្តិធម៌ ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញា ពាក់ព័ន្ធ​ករណី​ប្រជាពលរដ្ឋ​ទាំងឡាយ ដែល​លង់ខ្លួន​ចាញ់បោក​ទណ្ឌិត សម រង្ស៉ី រហូត​មាន​ការចាប់ខ្លួន និង​ដាក់​ពន្ធនាគារ ភ្លាមៗ​នោះ​សកម្មជន ២​នាក់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពត ត្រូវបាន​តុលាការ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តាម​ការស្នើសុំ​របស់​សា​ម៉ី​ខ្លួន​។

​ក្នុងនោះ​រួមមាន ស្ដ្រី​ឈ្មោះ ប៉ែន មុំ ដែល​ត្រូវបាន​ចាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​រយៈពេល​ជាង ១​ខែ និង​លោក នុត ពេ​ជ ដែល​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ជាង ៣​ខែ ពាក់ព័ន្ធ​ការចូលរួម​ផែនការ​ក្បត់ជាតិ​របស់​ទណ្ឌិត សម រង្ស៉ី ដោយសារតែ​ពួកគេ​លង់​ខ្លួន​បាញ់​បោក ត្រូវបាន​តុលាការ​ខេត្ដ​កំពត សម្រេច​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្ដែ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ដដែល​។​

​យោង​តាម​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​របស់​ជន​ត្រូវ​ចោទ​ទាំង ២​នាក់ នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ពួកគេ​បាន​សន្យា នឹង​មិន​ចូលរួម​សកម្មភាព​នានា ដែល​បង្កឡើង​ដោយ​ទណ្ឌិត សម រង្ស៉ី ឬ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ ហើយ​សន្យា​ចូលមក​តុលាការ​គ្រប់​ពេលវេលា នៅពេល​ដែល​ស្ថាប័ន​ច្បាប់​បាន​កោះហៅ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.