ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ខេត្ត​កែប​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជិត​១០​មឺ​ុ​ន​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)÷ ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ រមណីយដ្ឋាន​ឆ្នេរកែប ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​ប្រមាណ​ជិត​១០​មឺ​ុ​ន​នាក់​។​

​យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បានឱ្យដឹងថា ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ឱកាស​បុណ្យ​អំុទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ រមណីយដ្ឋាន​ខេត្ត​កែប មាន​ក្រុម​អ្នក​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​ចូល​មក​សម្រាក ល​ម្ហែ កម្សាន្ត​ចំនួន​សរុប ៩៩.៨០៦​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​ដែល​មាន​ត្រឹម​ចំនួន​៩៦.៧៤១​នាក់ គឺ​កើនឡើង ៣.០៦៥​នាក់ ស្មើនឹង​៣,១៦%​។​

​របាយការណ៍​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ទស្សនា​កម្សាន្ត​នា​ឱកាស​បុណ្យ​អុំទូក មាន​ភ្ញៀវ​ជាតិ​ចំនួន ៩៧.៥២៨​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ២.២៧៨​នាក់​។​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ក្នុង​រយៈពេល​បី​ថ្ងៃនេះ​នៅក្នុង​រមណីយដ្ឋាន​ឆ្នេរ​កែប ក៏ដូចជា​តំបន់​ទេសចរណ៍​ជាច្រើន​ទៀត​ក្នុង​ភូមិសាស្ត្រ​ខេត្ត ពិតជា​ទទួល​បាន​សុខ សុវត្ថិភាព និង​មាន​របៀបរៀបរយ សណ្តាប់ធ្នាប់​ល្អ គ្មាន​បទល្មើស​ណាមួយ​កើតឡើង​គួរឱ្យ​កត់សម្គាល់​ឡើយ​។​

​សូម​ជម្រាប​ផងដែរ​ថា ការរៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០១៩​នេះ មិន​ថា​នៅ​រាជធានី​ភ្នំពេញ ឬ​គ្រប់​បណ្តា​ខេត្ត ក្រុង និង​តាម​មូលដ្ឋាន​នានា​ទូទាំង​ប្រទេស ពិតជា​បង្ក​លក្ខណៈ​ល្អប្រសើរ ដោយ​ប្រជាពលរដ្ឋ​បាន​នាំ​ក្រុមគ្រួសារ​ដើរ​កម្សាន្ត​នៅ​គ្រប់ទិសទី ពិសេស​នៅតាម​តំបន់​ទេសចរណ៍​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាង​សប្បាយរីករាយ ពោល​គឺ​មិន​ខ្វល់​ពី​ក្រុម​ឧទ្ទាម​ដែល​ចង់​បង្ក​ភាពអសន្តិសុខ​នោះឡើយ​។​

​ស្របពេល​ជាមួយគ្នានេះ​ដែរ គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​មាន​ក្តីរីករាយ ដោយ​បាន​ចូលរួម​ពិសារ​អំបុក​ដើម្បី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ ដោយ​មិន​ជឿ​នឹង​ពាក្យ​ញុះញង់ និង​ការ​បោក​បញ្ឆោត​របស់​ជ​ន​ក្បត់ជាតិ ដែល​មាន​ទណ្ឌិត សម រង្សុី ជា​មេក្លោង​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.