ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

​ស្រុក​កំពង់ត្រាច រៀបចំ​ព្រឹត្តិការណ៍​ប្រណាំងទូក​និង​ការ​ប្រណាំងសេះ​ដើម្បី​អបអរ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)÷ ដើម្បី​អបអរសាទរ​ក្នុង​ពិធីបុណ្យ​អំុទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ស្រុក​កំពង់ត្រាច បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រកបដោយ​ភាពសប្បាយ​រីករាយ គឺ​ការ​ប្រណាំងសេះ​និង​ការ​ប្រណាំងទូក​។​

​ព្រឹតិ្តការណ៍​នេះ​បាន​រៀបចំ​ឡើង​ក្នុងរយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០​រហូត​ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច និង​លោក សីុត​ទ័​រ ហែ​ន​នី​ង អគ្គនាយក​ក្រុមហ៊ុន​ហា​ទៀង​វេ​ហ្គាស រី​ស៊ត​។​

​ជាមួយនឹង​ឱកាស​ដែល​ធ្វើឱ្យ​មហាជន​បាន​ផ្តោត​ការចាប់អារម្មណ៍​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អំុទូក​នេះ ស្រុក​កំពង់ត្រាច​ក៏​បាន​រៀបចំ​ព្រឹត្តិការ​ពិសេស​មួយ​ដែល​មិន​ធ្លាប់​មាន​កន្លងមក គឺ​ការ​ប្រណាំងសេះ ដែល​កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​វត្ត​រាជា​លំ​ពូ ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច​។​ដោយឡែក​ការប្រណាំង​ទូក​បាន​រៀបចំ​ឡើង​រយៈពេល​បី​ថ្ងៃ នៅ​ចំណុច​ទំនប់​អូរ​ច្រនៀង នៃ​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ទាក់ទិន​នឹង​ពិធី​ដ៏​មហា​ឡា​រិក​នេះ លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច បានបញ្ជាក់​ថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​គឺ​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អំុទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ដែល​ជា​ប្រពៃណី​ជាតិ​របស់​យើង ពិសេស​ការអបអរ​នៃ​ការ​ជួបជុំ​ពិសារ​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ ដោយ​ការរៀបចំ​ឡើង​របស់​រដ្ឋបាល​ស្រុក និង​មាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ហា​ទៀង​វេ​ហ្គាស សប្បុរសជន អាជីវករ និង​ប្រជាពលរដ្ឋ ដោយ​ប្រមូល​បាន​ថវិកា​ប្រមាណ​ជាង​៨​លាន​រៀល​។​

​សូមជម្រាបថា ការបើក​ព្រឹត្តិការណ៍​ប្រណាំងទូក​ក្នុង​រយៈពេល​បី​ថ្ងៃនេះ ក្រោម​ការផ្តួចផ្តើម​ពី​រដ្ឋបាល​ស្រុក​កំពង់ត្រាច និង​ក្រុមហ៊ុន​ហា​ទៀង​វេ​ហ្គាស ព្រមទាំង​មាន​ការឧបត្ថម្ភ​ពី​សប្បុរ​ជ​នានា និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។​ហើយ​ចំពោះ​ការ​ប្រណាំងទូក​ផ្តាច់​ព្រ័ត​នា​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ទូក​ដែល​ទទួលបាន​ជ័យលាភី​លេខ​១ គឺ​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ចំនួន ១,០០០,០០០​រៀល ជ័យលាភី​លេខ​២ ទទួលបាន​ថវិកា​ចំនួន ៥០០,០០០​រៀល និង​លេខ​៣ ទទួលបាន​ថវិកា​ចំនួន ៣០០,០០០​រៀល​ផង​ដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.