ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

អភិបាល​ខេត្ត​កំពត​បា​ន​ជំរុញ​ណែនាំ​មន្ត្រី​នៃ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង សង្កាត់​ពី​បញ្ហា​សណ្ដាប់ធ្នាប់ សោភ័ណភាព និង​អនាម័យ​តាម​ដងផ្លូវ​ក្នុង​ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​) ៖ ដើម្បី​ធ្វើឱ្យ​មាន​ភាពប្រសើរឡើង​ធានាបាន​នូវ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សោភ័ណភាព តាម​ដងផ្លូវ​និង​សួន​សាធារណៈ និង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​កំពត ក្នុង​គោលដៅ​ឆ្ពោះទៅ​កាន់​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ពិសេស សម្រាប់​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ពិធីបុណ្យ​សមុទ្រ​នៅ​ចុងឆ្នាំ​២០១៩ រួម​និង​ព្រឹត្តិការណ៍​ទេសចរណ៍​ធំៗ​ប្រចាំឆ្នាំ​មួយចំនួនទៀត​អោយ​ប្រកបដោយ​ភាពជោគជ័យ​ផង​នោះ ។​

​នៅ​ព្រឹក​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ដឹកនាំ​មន្ត្រី​នៃ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង និង​សង្កាត់ ចុះ​ពិនិត្យ​លទ្ធផល​នៃ​ការដ្ឋាន​សាងសង់​ក្លោងទ្វារ​ពហុ​កីឡដ្ឋាន​ខេត្ត បម្រើ​ឱ្យ​ដល់​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​និង​ក៏​បាន​បន្ត​ចុះ ធ្វើដំណើរ​តាម​រថយន្ត​ដើម្បី​ត្រួតពិនិត្យ​តាម​ដងផ្លូវ​ក្នុង​សង្កាត់​នីមួយៗ​នៃ​ក្រុង​កំពត អំពី​លទ្ធផល​និង​បញ្ហា​ប្រឈម​នៅ​សេសសល់​មួយចំនួន​ក្រោយ​ពី​ឯកឧត្តម​អភិបាលខេត្ត​បាន​ណែនាំ​ជំរុញ​ដាក់​វិធានការណ៍​ឱ្យ​អនុវត្ត​ជាច្រើន​លើក​កន្លងមក​។​

​ជា​លទ្ធផល​នៃ​ការចុះពិនិត្យ​នៅ​តាម​ដង​ផ្លូវ និង​សួន​សាធារណៈ​សំខាន់ៗ​ក្នុង​សង្កាត់​នី​មួយៗ​នៃ​ក្រុង​កំពត សង្កេតឃើញថា​នៅ​ពុំទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ​នៅ​ឡើយ ដោយ​ពិនិត្យឃើញ​ស្ថានភាព​បែប​នេះ ស្ថិត​ក្នុង​ជំហរ​អ្នកដឹកនាំ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ លោក ជាវ តា​យ អភិបាលខេត្ត បាន​ណែនាំ​ដល់​ចៅសង្កាត់ និង​អភិបាល​ក្រុង រួម​នឹង​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​ខ្ពស់ អំពី​តួនាទី​ភារកិច្ច​របស់​ខ្លួន​តាម​មុខសញ្ញា​បន្ថែមទៀត​។

​ពិសេស​ជាង​នេះ អាជ្ញាធរ​ក្រុង​សង្កាត់​ទាំង​ប្រាំ​ត្រូវ​តែ​បង្កើន​ការយកចិត្តទុកដាក់​ស​ហ​ការ​គ្នា​ដោយ​ទទួលខុសត្រូវ​ឱ្យ​បាន​ស​ស្រាក់​សស្រាំ​ទាំងអស់គ្នា​បន្ថែមទៀត​លើ​ការងារ​កែលម្អ​សោ​ភណ្ឌ​ភាព​សណ្ដាប់ធ្នាប់​សាធារណៈ​និង​អនាម័យ​បរិស្ថាន​ក្រុង ហើយ​ការងារ​ដែល​ត្រូវ​យកចិត្តទុកដាក់​សំខាន់​ថែម​ទៀត​ដែរ​នោះ គឺ​អាជ្ញាធរ​ក្រុង​សង្កាត់​ក៏​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ចលនា​បំផុស​ផ្សព្វផ្សាយ តាមរយៈ​មធ្យោបាយ​ផ្សេងៗ ដល់​ប្រជាជន ឱ្យ​បាន​ចូលរួម​អនុវត្ត និង​លើកកម្ពស់​ទាំងអស់គ្នា​ពី​បញ្ហា​សោភ័ណភាព​សណ្ដាប់ធ្នាប់​សាធារណៈ​និង​អនាម័យ​បរិស្ថាន​ក្នុង​ក្រុង​កំពត​ឲ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.