ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​រួម​ចិត្ត រួម​កាយ​ការពារ​ឲ្យបាន​ដាច់ខាត​នូវ​សុខសន្តិភាព ដើម្បី​អនាគត​របស់​ជាតិ និង​ប្រជាជន​ខ្មែរ​យើង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​នេះ តាមរយៈ Facebook ផ្លូវការ​របស់​លោក បាន​បង្ហោះ​សារ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​រួមចិត្ត រួម​កាយ ការពារ​ឲ្យបាន​ដាច់ខាត នូវ​សុខសន្តិភាព ដែល​មាន​សព្វថ្ងៃនេះ ដើម្បី​អនាគត​របស់​ប្រទេសជាតិ និង​ប្រជាជន​ខ្មែរ​។​

​ការអំពាវនាវ​របស់​លោក ហ៊ុន ម៉ា​ណែ​ត បន្ទាប់ពី​លោក​បាន​ឃើញ​ផល​ផ្លែផ្កា ដែល​បានមកពី​ប្រទេស​មាន​សន្តិភាព ទើប​ផ្តល់​ភាពងាយស្រួល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ យ៉ាងច្រើន​កុះករ មក​ចូលរួម​ក្នុង​ពីធិ​បុណ្យ​អុំទូក យ៉ាង​សប្បាយ​រីករាយ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​ក្នុង Facebook របស់​លោក​យ៉ាង​ដូច្នេះ​ថា «​បុណ្យអុំទូក​ឆ្នាំនេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ច្រើន​កុះករ ចូលរួម​អបអរសាទរ​យ៉ាង​សប្បាយរីករាយ នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា​។ នេះ​គឺជា​អ្វី​ដែល​ជាតិ និង​ប្រជាជន​ខ្មែរ​គ្រប់រូប មិន​ប្រកាន់​និន្នាការ ឬ​សាសនា​ចង់បាន ពោល​គឺ​ឱកាស​រស់នៅ​ជួបជុំ​គ្រួសារ ក្នុង​ភាពសប្បាយ​រីករាយ ក្នុង​បរិយាកាស​សុខសន្តិភាព​។ ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​មិន​ចង់បាន គឺ​ភាពវឹកវរ អសន្តិសុខ អស្ថេរភាព និង​ការបាត់បង់​សន្តិភាព ដែល​នាំឲ្យ​ប្រទេស​ជាតិ និង​ប្រជាជន​ខ្មែរ​ធ្លាក់​ក្នុង​ភាពច្របូកច្របល់ បាត់បង់​នូវ​សេចក្តីសុខ និង​ភាពកក់ក្តៅ​។ ហេតុ​ដូច្នេះ​យើង​ត្រូវ​រួមចិត្ត រួម​កាយ ដើម្បី​ការពារ​អោយបាន​ដាច់ខាត​នូវ​សុខសន្តិភាព​ដែល​យើង​មាន​សព្វថ្ងៃ ដើម្បី​អនាគត​របស់​ជាតិ​និង​ប្រជាជន​ខ្មែរ​យើង​»​។​

​សូមជម្រាបថា ក្នុង​រយៈពេល​២​ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ មាន​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​មកពី​គ្រប់ទិសទី បាន​នាំគ្នា​ដើរ​លេង​កម្សាន្ដ​យ៉ាង​សប្បាយ​រីករាយ ខណៈ​បញ្ហា​សន្ដិសុខ សណ្ដាប់ធ្នាប់ ត្រូវបាន​ធានា​បាន​យ៉ាង​ល្អប្រសើរ គ្មាន​បាតុភាព​ណាមួយ​កើតឡើង​នោះទេ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.