ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​មន្ត្រី​អាវុធហត្ថ​ក្រោម​ឱវាទ អញ្ជើញពិសា​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ពិធី​ពិសា​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ ត្រូវបាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង នៅ​ទូទាំង​ប្រទេស នា​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ តប​តាម​ការអំពាវនាវ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​នា​ព្រឹក​ថ្ងៃនេះ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មន្ត្រី​អាវុធហត្ថ​ក្រោម​ឱវាទ​ទាំងអស់ បាន​អញ្ជើញ​ចូលរួម​ហូប​អំបុក​យ៉ាង​សប្បាយ​រីករាយ​។ ក្នុង​នោះ​ផង​ដែរ នាយ​ឧត្តមសេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែង​នូវ​ការ​កើត​សរសើរ ដល់​នាយ នាយរង​អាវុធហត្ថ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹក​ប្រែ​ង អនុវត្ត​នូវ​តួនាទី​ភារកិច្ច​ក្នុង​រយៈពេល​កន្លង​ទៅ ជាពិសេស​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​គឺ​ឆ្នាំ​២០១៨-២០១៩​នេះ លទ្ធផល សមិទ្ធផល និង​ស្នាដៃ​នៃ​ការរួមចំណែក​របស់​អស់លោក បាន​អនុវត្ត​ដោយ​ជោគជ័យ បាន​ធ្វើឱ្យ​ជោគជ័យ នូវ​កម្មវិធី​ន​យោ​បាន​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៦ នៃ​រដ្ឋសភា ជោគជ័យ នៃ​ការធ្វើ​កំណែ​តម្រង់​ក្នុង​កងយោធពល​ខេមរភូមិន្ទ និង​បាន​រួមចំណែក​កសាង​នូវ​សមិទ្ធផល​ជាច្រើន​ក្នុង​កងរាជអាវុធហត្ថ ទាំង​ច្បាប់​លិខិត​បទដ្ឋាន​គតិ​យុទ្ធ ក៏ដូចជា សំណង់​ហេ​ថា​រចនាសម្ព័ន្ធ ជាពិសេស​គឺ​កងរាជអាវុធហត្ថ​មាន​សាមគ្គី​ឯកភាព​ផ្ទៃក្នុង មាន​វិន័យ អនុត្ត​ត្រឹមត្រូវ​តាម​តួនាទី​ភារកិច្ច បានដើ​តួ​ជា​ស្នូល​យ៉ាង​សំខាន់​ក្នុង​ការថែរក្សា​សុខសន្តិភាព សណ្តាប់ធ្នាប់ ស្ថេរភាព​នយោបាយ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ​ក៏ដូចជា​ការកាត់បន្ថយ​ភាពក្រីក្រ ដែលជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

​នាយ​ឧត្តមសេនីយ៍ បាន​បន្តថា ថ្ងៃនេះ​ជា​ខួប​លើក​ទី​៦៦ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ថ្ងៃ​បង្កើត​ក​យោធពលខេមរភូមិន្ទ ជា​ថ្ងៃ​ដែល​យើងទាំងអស់គ្នា​មាន​មោទនៈភាព​ចំពោះ​ឯករាជ្យ​ជាតិ ដែល​បាន​កើតឡើង​ក្រោម​ព្រះ​រាជ្យ​កិច្ចដឹកនាំ​តស៊ូ​ដណ្តើម​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង របស់​សម្តេច ព្រះករុណា ព្រះបាទ ព្រះ​បរម​រតន​កោដ្ឋ ហើយក៏​ជា​ខួប​នៃ​ការបង្កើត​កងយោធពល ខេមរភូមិន្ទ​ផងដែរ​។​

​ជាមួយនឹង​សុខសន្តិភាព ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ នឹង​ការ​ពលី​កម្ម មនុស្ស​ច្រើន​ជំនាន់ ច្រើន​តំណរ​ដើម្បី​សុខសន្តិភាព​នេះ មាន​ពួក​មជ្ឈដ្ឋាន​អគតិ​មួយចំនួន​ប៉ុនប៉ង​បំផ្លាញ​នូវ​សុខសន្តិភាព ស្ថេរភាព​នយោបាយ នៅ​ថ្ងៃ​នេះ​ប៉ុន្តែ​អ្វីៗ ជា​ឧបាយកល​បំផ្លាញ​ត្រូវបាន​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ធ្វើការ​ទប់​ស្តាត់ ហើយ​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស កំពុង​ទទួល​អំណរ​សាទរ​ខួប លើក​ទី​៦៦ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ជាពិសេស​នៅពេល​នេះ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ទូទាំង​ប្រទេស គឺ​កំពុងតែ​រៀបចំ​ពិធី​ហូប​អំបុក​ដើម្បី​សន្តិភាព ដើម្បី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ​។​

​នាយ​ឧត្តមសេនីយ៍ បាន​បន្តទៀតថា កងរាជអាវុធហត្ថ​គឺមាន​តួនាទី​សំខាន់ ក្នុង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សង្គម ប្រទេស​មាន​សន្តិភាព ប្រជាជន​សប្បាយរីករាយ នោះ​គឺ​ស្នាដៃ​របស់​យើងទាំងអស់គ្នា​បាន​រួមចំណែក ហើយ​ការហូប​អំបុក​ថ្ងៃនេះ​គឺ​ការអនុវត្ត​តាម​ប្រសាសន៍ ចង្អុល​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​របស់​យើង​។ ក្នុង​នោះ​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​កោតសរសើរ​នូវ​ការខិតខំ​ប្រឹក​ប្រែ​ង បំពេញភារកិច្ច និង​អនុវត្ត​ការងារ​ដោយ​ការទទួលខុសត្រូវ ផ្ទៃក្នុង​មានការ​សាមគ្គី​ឯកភាព ជំវិញ​ការដឹកនាំ​របស់​មេ​បញ្ជាកា​រ​កងរាជអាវុធហត្ថ និង​ជូនពរ​នាយ នាយរង​អាវុធហត្ថ រួម​ទាំង​ក្រុម​គ្រួសារ​សម​ប្រក​តែ​នឹង​ពុទ្ធពរ​ទាំង​ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ រួម​នឹង​ការធ្វើដំណើរ​ទៅ​ណា​មក​ណា​ប្រកបដោយ​សុខ​សុវត្ថិភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.