(បាត់ដំបង) ៖ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ភូមិបឹងវែងឃុំរាំងកេសី ស្រុកសង្កែ វេលាម៉ោង ១៥:០០ មានករណីក្មេងលង់ទឹក ០១ កើតឡើង បណ្តាលឲ្យស្លាប់ក្មេងស្រីឈ្មោះ ឈួន លីហ្សា ភេទស្រីអាយុ ៣ ឆ្នាំ មានទីលំនៅភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។
គ្រួសារជនរងគ្រោះ ដែលត្រូវជាម្តាយបាននាំកូនទៅលេងបងប្រុសបង្កើត (ភូមិបឹងវែង) ។ ខណៈពេលម្តាយបានចូលបន្ទប់ទឹក កុមាររីរងគ្រោះ បានទៅលេងទឹកស្រះនៅខាងមុខផ្ទះ ចម្ងាយប្រមាណ ២០ ម៉ែត្រ ក៏បានលង់ទឹកស្លាប់តែម្តង ។




