ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

​ប្រជាពលរដ្ឋ​ដើរលេង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដោយ​រីករាយ ក្រោយ​ផែនការ​រដ្ឋប្រហារ​រប​ស់ជន​ក្បត់ជាតិ​បរាជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រខែ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដូច​ការគ្រោង​ទុក្ខ​មិន​មាន​ការរំខាន​ណាមួយ​នោះ​ឡើយ បើ​ទោះបី​មុន​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​មាន​ការគំរាមកំហែង​ផ្លូវ​អារម្មណ៍​ព្រោះតែ​ការប្រកាស​ចាប់ខ្លួន​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ពី​ក្រុម​អ្នកនយោបាយ​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​នា​ថ្ងៃ​០៩ ខែវិច្ឆិកា ក៏​ដោយ​នោះ​។​

​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដែល​ចាប់ផ្តើម​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩​ម្សិលមិញ បាន​ប្រព្រឹត្តទៅ​ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​។ ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ​គង់ប្រថាប់​ទត​ការប្រណាំង​ទូត និង​ប្រទាន​ភ្លើង​ជ័យ​ដល់​ប្រទីប​របស់​ព្រះ​ព្រះបរមរាជវាំង​ផងដែរ​។​

​ក្នុង​ព្រះរាជ​ពិធី​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​អធិកអធម​ប្រកបដោយ​ភាពសប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ​រួម​មាន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឧត្តមមន្ត្រី ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​របស់​កម្ពុជា​ជាច្រើនរូប​ទៀត​។ ឯកអគ្គរាជទូត រដ្ឋទូត​បណ្តា​ប្រទេស​ជា​មិត្ត​ដែល​មាន​និវេសនដ្ឋាន​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​អញ្ជើញ​ចូលរួម​ផង​ដែរ​។​

​បើ​ទោះបីជា​យ៉ាងណា​ចំនួន​អ្នកចូលរួម​ទស្សនាការ​ប្រណាំងទូក និង​ដើរ​លេង​កម្សាន្ត​នា​ពេល​រាត្រី​ថ្ងៃ​ដំបូង​នៃ​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​នេះ អ្នកចូលរួម​ទស្សនា​មានការ​ស្រកស្រុត​មិន​ច្រើន​ដូច​បណ្តា​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ​។ ការ​ស្រកស្រុត​ចំនួន​អ្នកចូលរួម​ទស្សនា​នេះ ដោយសារ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ព្រួយបារម្ភ​ខ្លាច​មាន​បាតុភាព​ណាមួយ​កើតឡើង​ក្នុង​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធី​នេះ​។​

​កម្មករ កម្មការិនី​ជាច្រើន​ដែល​ធ្លាប់តែ​នៅ​ដើរ​លេង​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នា​បណ្តា​ឆ្នាំ​កន្លង​ទៅ​នោះ ត្រូវបាន​អាណាព្យាបាល​ហៅ​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ ខណៈ​ដែល​អ្នក​នៅ​ក៏​ត្រូវបាន​អាណា​ព្យាបាល​ណែនាំ​មិន​ឱ្យ​ដើរ​លេង​កម្សាន្ត​ផងដែរ​។​

​បើ​ទោះបីជា​យ៉ាងណា​ការ​ប្រារព្ធ​ព្រះរាជ​បុណ្យអុំទូក​នៅ​ថ្ងៃ​ដំបូង​មិន​មាន​បាតុភាព​ណាមួយ​កើតឡើង​នោះឡើយ​។ កងកម្លាំង​សមត្ថកិច្ច​ទាំង​៣​ប្រភេទ ត្រូវបាន​ដាក់​យាមកាម​នៅ​តាម​គោលដៅ​សំខាន់ ហើយក៏​មាន​ការ​ចល័ត​ក្នុង​បរិវេណ​ប្រារព្ធ​ព្រះរាជ​ពិធី​ផងដែរ ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ចូលរួម​លេង​កម្សាន្ត​។​

​ដ្បិតថា​វោហា​សាស្ត្រ​របស់​អ្នកនយោបាយ​នៅ​ក្រៅ​ប្រទេស​ដឹកនាំ​ដោយ លោក សម រង្ស៉ី ដែល​ថា​ចូល​មក​ចាប់​នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​០៩ ខែវិច្ឆិកា នាំឱ្យ​ប៉ះពាល់​សតិអារម្មណ៍ និង​បង្ក​ការព្រួយបារម្ភ​ដល់​ប្រជាពលរដ្ឋ​មួយចំនួន​លែង​ហ៊ាន​ដើរ​លេង​កម្សាន្ត​យ៉ាងណាក្តី តែ​ក៏​នៅ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត បាន​ចេញ​មក​លេង​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធី​នេះ​ដោយ​ក្តី​សប្បាយរីករាយ និង​កក់ក្តៅ​ដោយ​គ្មាន​ការព្រួយបារម្ភ​នោះដែរ​។​

​ប្រជាពលរដ្ឋ​ដែល​ចូលរួម​លេង​កម្សាន្ត​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការរក្សា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​។​

​ពួកគាត់​ក៏​បាន​បង្ហាញ​ការជឿជាក់ និង​កក់ក្តៅ​ចំពោះ​រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ថា​នឹង​រក្សាបាន​នូវ​សុខ​សុវត្ថិភាព​ក្នុង​ព្រះរាជ​ពិធី​នេះ​សម្រាប់​អ្នក​ដើរ​លេង​កម្សាន្ត​។
​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ដើរ​លេង​កម្សាន្ត​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មិន​ទាន់​ហ៊ាន​ចូលរួម​លេង​កម្សាន្ត​នោះ ឱ្យ​ចូលរួម​លេង​កម្សាន្ត​កុំ​បី​មាន​ការព្រួយបារម្ភ​៕​ ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.