ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)÷ នៅ​រសៀល​.​ថ្ងៃ​សុក្រ ១២​កើត ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​កំពត​។​

​ក្នុង​ពិធី​នេះ​ដែរ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក្នុង​ខេត្ត សរុប​ចំនួន ៥៦០​នាក់​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក ជាវ តា​យ មានប្រសាសន៍​៖ ពិធី​សំណេះសំណាល​នាពេលនេះ ជា​ការយកចិត្ត​ទុក​ថ្នាក់​របស់​ថ្នាក់ដឹកនាំ​ខេត្ត គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ចំពោះ​សុខទុក្ខ​របស់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ក៏​ដូច​ជា​ការ​តបស្នង​ជូន​បងប្អូន​ទាំងអស់​គ្នា ដែល​ចូលរួម និង​ខិតខំ​យ៉ាង​សកម្ម​ក្នុង​ការបំពេញ​តួនាទី ដើម្បី​បង្ការ ទប់ស្កាត់​នូវ​រាល់​បទល្មើស​តាម​គ្រប់​រូបភាព បុព្វហេតុ​ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ខេត្ត​ឲ្យមាន​លក្ខណៈ​ប្រសើរ​។

​ក្នុងឱកាស​នោះ លោក​ជាវ តា​យ បាន​នាំយក​នូវ​សម្ភារៈ​ជា​ស្បៀង​មានដូចជា អង្ករ ត្រីខ​ក​ប៉ុង មី​កញ្ចប់ និង​ស៊ី​អ៊ីវ ដើម្បី​ជួយ​ផ្គត់ផ្គង់​បន្ថែម​ដល់​កងកម្លាំង​ទាំង ៤​ប្រភេទ ក្នុងនោះ​រួមមាន​៖
១)​អង្ករ ចំនួន ១០​តោន​
២)​មី​កញ្ចប់ ចំនួន ៣០០ កេស​
៣)​ត្រីខកំប៉ុង ចំនួន ៣០ កេស​
៤)​ទឹកស៊ីអ៊ីវ ចំនួន ៧៥​កេស គិត​ជា​ថវិកា​សរុប​ប្រមាណ​ជាង ៣៦.១០០.០០០​រៀល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.