ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

អាវុធហត្ថ​រាជធានី​ភ្នំពេញ រួច​ចិត្ត​រក្សា ជាតិ សាសនា ព្រះមហាក្សត្រ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៩ ខែវិចិ្ឆកា ឆ្នាំ​២០១៩ គឺជា​ថ្ងៃ​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល នៃ​ការអបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៦​ឆ្នាំ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រជាជន​ទូទាំង​ប្រទេស បាន​ចងចាំ​និង​ដឹងគុណ​បំផុត ចំពោះ គុណូបក្ការៈ របស់​បុព្វបុរស​ខ្មែរ​ដែល​បាន​ធ្វើ​ពលិកម្ម​ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ​កម្ពុជា ក្រោម​ព្រះរាជ​បូណីយកិច្ច ដ៏​ឧត្តុង្គឧត្តម នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​ទ្រង់​បាន​ដឹកនាំ​សកម្មភាព ទាមទារ​ឯករាជ្យ​ដ៏​ពេញលេញ​បរិបូរណ៍​ពី​សាធារណរដ្ឋ​បារាំង នា​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ជូន​ដល់​ប្រជារាស្ត្រ និង​មាតុភូមិ​កម្ពុជា​។​

​ថ្ងៃ​នេះ​ផង​ដែរ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់​សព្វព្រះរាជហឫទ័យ​ស្តេច​យាង​ជា​ព្រះរាជាធិបតីភាព ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធី​ដុត​ទៀនជ័យ ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខ័ន្ធ​បុព្វបុរស​ខ្មែរគ្រប់​រូប ដែល​បាន​ធ្វើ​ពលិកម្ម ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ​កម្ពុជា នា​វិមាន​ឯករាជ្យ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឥស្សរជន​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​មន្ត្រីរាជការ បណ្តា​អង្គទូត​នានា ប្រជាពលរដ្ឋ សិស្សានុសិស្ស ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជា​ច្រើន​កុះករ​។​

​ស្ថិតក្រោម​បរិយាកាស​ដ៏​អធឹកអធម​ប្រកបដោយ​ក្តី​មោទនៈ​នាពេលនេះ គេ​ក៏​មិន​អាច​មើល​រំលង​បានឡើយ ចំពោះ​ការយក ចិត្ត​ទុកដាក់​របស់​កងកម្លាំង​មាន​សមត្ថកិច្ច ដែល​បាន​រួមគ្នា​ការពា​រសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​ជូន​ដល់​ព្រះមហាក្សត្រ ឥស្សរជន​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​មន្ត្រីរាជការ បណ្តា​អង្គទូត​នានា ប្រជាពលរដ្ឋ សិស្សានុសិស្ស ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកបដោយ សុខ​សុវត្ថិភាព​និង​របៀបរៀបរយ​តាំងពី​មុន​ពេល​ចាប់ផ្តើម​កម្មវិធី រហូតដល់​ចប់​និង​បន្ត​ឈរជើង​តាម​គោលដៅ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​រហូត​ចប់​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​។

​ព្រម​ជាមួយ​គ្នា​នោះ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បើទោះបីជា​មមាញឹក​ក្នុង​ការបំពេញ​ភារកិច្ច​យ៉ាងណាក៏ដោយ ក៏​បាន​ឆ្លៀតពេល​រៀបចំ​កម្មវិធី​ទទួលទាន​អំបុក​រួម​គ្នា​តាម​ការពារ​អំពាវនាវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅតាម​ស្ថានភាព​ជាក់ស្តែង គឺ​រៀបចំ​បរិភោគ​នៅ​ទីបញ្ជាការ និង​តាម​គោលដៅ ឈរជើង ដើម្បី​បង្ហាញ​ជា​និមិត្តរូប​នៃ​ការ​កា​ជឿជាក់​លើ​នយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​និង​ឈ្លាសវៃ របស់​សម្តេច​អគ្គ មហា​សេនាបតី​តេជោ ហ៊ុន សែន ក្រោម​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង និង​ជា​និមិត្តរូប​នៃ​ការប្តេជ្ញា​ការពារ​សន្តិភាព ក្រោម​ពាក្យស្លោក “ អំបុក​ខ្មែរ​ថែរ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.