ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

​លោក ជាវ តា​យ ដឹកនាំ​ប្រតិភូ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​ខេត្ត​កំពត​ចូលរួម​រំលែក​ទុក្ខ​សព​លោក​ព្រឹទ្ធាចារ្យ ហាយ សូ​ន អតីត​អនុប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​រសៀល ថ្ងៃអាទិត្យ ៩​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​កម្ពុជា​ខេត្ត​បាន​ដឹកនាំ​ប្រតិភូ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​ចូលរួម សំដែង​ការរំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព លោក​ព្រឹទ្ធាចារ្យ ហាយ សូ​ន អតីត​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​។​

​លោក​ព្រឹទ្ធាចារ្យ​ហាយ សូ​ន បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​៣​និង​២៥​នាទី​រសៀល​ក្នុង​អាយុ​៧៣​ឆ្នាំ​ដោយ​ជម្ងឺ​រោគាពាធ​។ សព​លោក​ព្រឹទ្ធ​ធា​ចារ្យ​ហាយ សូ​ន​បាន​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​នៅ​គេហដ្ឋាន​នៃ​សព ស្ថិតនៅ​ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ ក្នុង​នាម​ថ្នាក់ដឹកនាំ និង​ក្នុងនាម​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពត បាន​សម្ដែង​នូវ​សា​មានចិត្ត​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព​ដែល​បាន​បាត់បង់​ស្វាមី ឪពុក ជីតា ដ៏​ល្អ​មួយរូប​ប្រកបដោយ​ព្រហ្ម​វិហារធម៌ ព្រមទាំង​បាត់បង់​ធនធាន​នៃ​កុលបុត្រ​ខ្មែរ ដ៏​ឆ្នើម​មួយរូប​ពោរពេញ​ដោយ​ឆន្ទៈ មនសិការ ក្នុង​ការបម្រើ​បុព្វហេតុ​ជាតិ សាសនា ព្រះមហាក្សត្រ​គ្រប់​កាលៈទេសៈ​។​

​ជាមួយ​ឱកាស​នោះ​លោក ជាវ តា​យ ក្នុង​នាម​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ក៏​បាន​នាំយក​បច្ច័យ​ចំនួន​២​លាន​រៀល និង​បច្ច័យ​ឯកឧត្តម​បណ្ឌិត​ប៉ែន ស៉ីម៉ន ចំនួន​២​លាន​រៀល​ដើម្បី​ចូលរួម​បុណ្យ​សព​លោក​ព្រឹទ្ធាចារ្យ ហាយ សូ​ន ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.