ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

​អភិបាល​ខេត្ត​កំពត​អញ្ជើញ​បើក​វិញ្ញាសារ​ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៉ីវិល​ក្រសួងមហាផ្ទៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃទី​២២ ខែ​កញ្ញា​ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចូលរួម​បើក​វិញ្ញាសារ​នៃ​ការប្រឡង​ជ្រើសរើស​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៉ីវិល​ក្រសួង​មហាផ្ទៃ​សម្រាប់​ឆ្នាំ​២០១៩​។​

​ការប្រឡង​នេះ​មាន​ការចូលរួម​ពី​គណៈកម្មការ​កណ្ដាល និង​មេ​ប្រយោគ​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​មន្ត្រី​រដ្ឋបាល​ខេត្ត​កំពត ដែល​ប្រព្រឹត្ត​ទៅ​មាន​រយៈពេល​មួយ​ព្រឹក មាន​បេក្ខជន​ចូលរួម​ប្រឡង​មកពី​ខេត្ត​ចំនួន​០៥ គឺ​ខេត្ត​កំពត កែប ព្រះសីហនុ កំពង់ស្ពឺ និង​ខេត្ត​តាកែវ ដោយ​មាន​បេក្ខជន​ដាក់​ពាក្យ​សុំ​ចូល​ប្រឡង​សរុប​ចំនួន​៤៨២​នាក់​ក្នុងនោះ​ស្រី​មាន​ចំនួន​២៦០​នាក់​។​

​ការប្រឡង​ចែកចេញ​លើ​ក្របខ័ណ្ឌ​ចំនួន​០៤​គឺ ១-​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់ ២-​ក្របខ័ណ្ឌ​មន្ដ្រី​ក្រម​ការ ,៣-​ក្របខ័ណ្ឌ​មន្ដ្រី​លេខាធិការ​រដ្ឋបាល និង​៤-​ក្របខ័ណ្ឌ​ស្មៀនឃុំ​សង្កាត់​។

​មានប្រសាសន៍​ក្នុងឱកាស​បើក​វិញ្ញាសារ​ប្រឡង​នេះ លោក ជាវ តា​យ អភិបាល​អភិបាលខេត្ត​បានបញ្ជាក់​ថា​ការប្រឡង​នេះ គឺជា​ការប្រឡង​ប្រកបដោយ​តម្លាភាព តាម​គោលការណ៍​អ្នកចេះ​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​គឺ​ជាប់ និង​ក៏​បាន​រំឭក​ផ្ដាំផ្ញើ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ការប្រឡង​ពិសេស​មេ​ប្រយោគ និង​អនុរក្ស ត្រូវ​យកចិត្តទុកដាក់​រក្សា​សណ្ដាប់ធ្នាប់​របៀបរៀបរយ និង​វិន័យ​ក្នុង​ពេល​ប្រឡង ដើម្បី​ឲ្យ​ការប្រឡង​នេះ​ប្រព្រឹត្ត​ទៅ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ចំណែក​បេក្ខជន​វិញ ត្រូវតែ​គោរព​ដាច់ខាត​តាម​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង ហើយ​ក៏​ត្រូវ​ប្រមូល​ស្មារតី​បញ្ចេញ​សមត្ថភាព​ដំណេះ​ដឹង​ឲ្យអស់ ដែល​ខ្លួន​មាន​ដើម្បី​ទទួលបាន​លទ្ធផល​ក្លាយខ្លួន​ជា​មន្ត្រី​បម្រើ​សង្គមជាតិ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.