ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

​អភិបាលខណ្ឌ​ដូនពេញ​ដឹកនាំ​មន្ត្រី និង​ពលរដ្ឋ ក្នុង​មូលដ្ឋាន ចូលរួម​កាន់បិណ្ឌ​ទី​៨ នៅ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ​(​ហៅ​វត្ត​ដំ​ដែក​)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​ដឹកនាំ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ចូលរួម​កាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ហៅ​វត្ត​ចិន​ដំ​ដែក ដែល​មាន​ព្រះចៅអធិការ ព្រះនាម​វិសុទ្ធិ​សីលា​ចារ្យ ជឹម ជោត គង់​ចាំ​ព្រះវស្សារ នៅ​ពេល​ល្ងាច​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ដែល​ជា​ពិធីបុណ្យ​ជាតិ​ដ៏​សំខាន់​បំផុត របស់​ប្រពៃណី​របស់​ខ្មែរ​ដែល​កាន់ សាសនាព្រះពុទ្ធ​។​

​ពិធី​បុណ្យកាន់បិណ្ឌ វេន​ទី​៨ នា​វត្ត​ទាំង​៦ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ នា​ព្រឹក ថ្ងៃ​សៅរ៍ ០៨​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង​ភរិយា និង លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាល ខណ្ឌដូនពេញ និង​ភរិយា ព្រមទាំង​ក្រុមគ្រួសារ និង​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ មន្ត្រីរាជការ​រដ្ឋបាល​ខណ្ឌ ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បាន​អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​០៨ និង​រាប់បាត្រ ប្រគេន​ទេយ្យទាន និង​បច្ច័យ​ចំពោះ​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា និង​សម្រាប់​ការសាងសង់​សមិទ្ធផល​នានា នៅ​វត្ត​ទាំង​៦ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ រួមមាន : វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ (​ហៅ​វត្ត​ចិន​ដំ​ដែក​ខាងត្បូង​) វត្ត​វិមាន​តេជះ​(​ហៅ​វត្ត​ស្រះចក​) វត្ត​បទុម​វ​តី វត្ត​ឧណាលោម វត្ត​សារាវ័ន្ត​តេជោ និង វត្ត​កោះ ។​

​បច្ច័យ​កាន់បិណ្ឌ វេន​ទី​៨ សំរាប់​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ (​ហៅ​វត្ត​ចិន​ដំ​ដែក​ខាងត្បូង​) សរុប​ចំនួន ៣៦,៣៤៥,២០០៛ ក្នុងនោះ​មាន បច្ច័យ​លោក អភិបាលខណ្ឌ និង ភរិយា ចំណាយ​ក្នុង​ពិធីបុណ្យ ចំនួន ២៤,០៤៨,០០០​រៀល បច្ច័យ របស់​មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ សំរាប់​តំកល់​កសាង​ក្នុង​វត្ត​ចំនួន ១៣,២៩៧,២០០៛ ។​

​បច្ច័យ សំរាប់​វត្ត​ទាំង​៥​រួមមាន​: ក្នុង​មួយ​វត្ត ថវិកា​ចំនួន​៥០​ម៉ឺន​រៀល អង្ករ​២​បាវ​ស្មើ ១០០​គីឡូក្រាម ទឹកក្រូច​០២​កេស ទឹក​សុទ្ធ​០២​កេស និង មី​ចំនួន​០២ កេស ។​

​សូម​ឧទ្ទិស​មគ្គផល​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ទូទាំង​ខណ្ឌ​ដូនពេញ ទទួលបាន​នូវ​បុណ្យ​កុសល និង​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន ព្រមទាំង​ពរ​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​លោក សុខ ពេញវុ​ធ បានបញ្ជាក់​ថា ÷ ក្នុង​ឱកាស​នេះ​ផងដែរ លោក​សូម​ផ្តាំ​ដល់​ប្រជាពលរដ្ឋ​សូម​ប្រុងប្រយត្ន័ នៅក្នុង​លំនៅដ្ឋាន​ដែល​អុច​ទាន​ធូ​ក​បើកទឹក​ប្រើប្រាស់​ភ្លើង​អគី្គ​ស​នី ត្រូវ​ប្រុងប្រយត្ន័​បំផុត មុន​និង​ចាកចេញ​ពី​ផ្ទះ​និង​ពេល​ចេញ​ដំណើ ធ្វើ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ ពាក់មួក មើល​គំនូ​រសញ្ញា​ផ្លូវ មើល​លើ​ភ្លើងស្តុប​ចរាចរណ៍ ត្រូវ​ប្រុងប្រយត្ន័ និង​ចេះ​អធ្យាស្រ័យ​យល់យោគ​គ្នា ជាពិសេស សំរាម​នៅ​តាម​គេហដ្ឋាន​ដោយ​ខាង​ក្រុមហ៊ុន​ស៊ីន​ទ្រី​ជាប់រវល់​ឈប់សំរាក​. ៕

(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.