ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អញ្ជើញ​ចូល​កាន់បិណ្ឌ​វេន​ទី​៧ វត្ត​វិមាន​តេជ ហៅ​វត្ត​ស្រះចក ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​ទី​២ រដ្ឋសភា​-​ព្រឹទ្ធសភា លោកជំទាវ​កិត្តិ​អញ្ជើញ​ចូល​កាន់បិណ្ឌ​វេន​ទី​៧ វត្ត​វិមាន​តេជ ហៅ​វត្ត​ស្រះចក ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ ៧/៨​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩ រួម​ជាមួយ​ក្រុម​គ្រួសារ និង​មន្ត្រីរាជការ​សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​ដែនដី បាន​អញ្ជើញ​ប្រគេន​យាគូ​ដល់​ព្រះសង្ឃ រាប់បាត្រ​បង្សកូល វេរ​ភត្តាហារ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​វិមាន​តេជ្ជៈ​ហៅ​វត្ត​ស្រះចក សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ ទៅ​តាម​គន្លង​ប្រពៃណី​ទំនៀម​ទំលាប់​ព្រះពុទ្ធសាសនា​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី បាន​យក​ប​ច្ច័​ចំនួន ៧២០០០០០០ លាន​រៀល​ប្រគេន​សម្តេច​សង្ឃ ចរិយា ឈឹង ប៊ុនឈា ព្រះចៅអធិការ​វត្ត វិមាន​តេជ្ជៈ ហៅ​វត្ត​ស្រះចក សំរាប់​កសាង​ព្រះវិហារ​ថ្មី​ដែល​ទើប​និង​កសាង​នៅក្នុង​ឆ្នាំ​នេះ​កំពុងតែ​ចាក់គ្រឹះ​។​

​ចំពោះ​ទេយ្យទាន​ដែល​បាន​ប្រគេន​ដល់​ព្រះសង្ឃ រួម​មាន​សាដក​, មី​, ទឹក​សុទ្ធ​, ទឹកក្រូច​, អង្ករ ស្ករស​, ផ្លែឈើ​, ត្រីខកំប៉ុង​, ទឹកដោះគោ​ខាប់​, ក្រណាត់ស​, បច្ច័យ​សំរាប់​ប្រគេន​ព្រះសង្ឃ តាជី ដូនជី កងកម្លាំ​សន្តិសុខ និង​កូនសិស្ស​លោក​ផងដែរ​។​

​ពិធី​បុណ្យកាន់បិណ្ឌ​ដែល​មាន​រយៈពេល ១៤​ថ្ងៃ មុន​បុណ្យ​ភ្ជុំបិណ្ឌ​ដែលជា​បុណ្យ​ធំ ត្រូវបាន​ប្រជា​ពុទ្ធបរិស័ទ​ធ្វើឡើង​ក្នុងន័យ​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​មាន​មាតា បិតា​ញាតិ​ការ​ទាំង ៧​សណ្តាន ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ សូម​មក​ទទួល​អានិ​សង្ឃ​ដែល​កូនចៅឧ​ទ្ទិស​ជូនទៅ​។​

​ជា​រៀងរាល់ឆ្នាំ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អញ្ជើញ​ចូល​កាន់បិណ្ឌ​វេន​បុណ្យ​ភ្ជំ​ុ​បិណ្ឌ​នៅ​វត្ត​វិមាន​តេជ្ជៈ ហៅ​វត្ត​ស្រះចក ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ នៅក្នុង​រដូវ​នៃ​ពិធី​បុណ្យ​ដាក់​បិណ្ឌ អស់លោក និង​លោកស្រី តែងតែ​អញ្ជើញ​ចូលរួម​ធ្វើ​បុណ្យ​ដាក់​ទាន ជាមួយ​ពុទ្ធបរិស័ទ​ព្រមទាំង បាន​នាំយក​នូវ​គ្រឿង​សក្ការបូជា មាន​ទៀនធូប ផ្កា​ភ្ញី បូជា​ចំពោះ​ព្រះ​ពុទ្ធអង្គ និង​ព្រះ​រតនត្រ័យ និង​ទេយ្យទាន មាន​គ្រឿងឧបភោគ បរិភោគ​ជាច្រើន​មុខ រួម​និង​បច្ច័យ​យកមក​ប្រគេន​ព្រះសង្ឃ និង រាប់បាត្រ បង្សុកូល ដើម្បី​ធ្វើបុណ្យ​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន ជីដូន​ជីតា​ញាតិ​ការ ទាំង​៧​សន្ដាន ដែល​បាន​ចែក​ឋាន ទៅកាន់​បរិ​លោក​ខាងមុខ សូមឲ្យ​មក​ទទួល​នូវ​ផល្លា​និ​សង្ឃ ដែល​កូន ចៅ​បាន​ឧទ្ទិស ជូន​តាមរយៈ​ព្រះសង្ឃ នា​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ឲ្យបាន​ទៅ​សោយសុខ​នៅ​ទី​ស្ថាន​បរមសុខ​គ្រប់ៗ​ជាតិ ។​

​មួយចំណែក នៃ​កុសលផល​បុណ្យ​នេះ ក៏​សូម​ឧទ្ទិស​ជូន​ចំពោះ​ដូង​វិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិ​គ្រប់​ជំនាន់ ដែល​បាន​បូជា​អាយុជីវិត ក្នុង​បុព្វហេតុ​ការពារ និង​កសាង​ជាតិ​មាតុភូមិ និង​ប្រជាជន សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ អ្នក​ទាំងនោះ​ចាប់ កំណើត​កើត​ក្នុងឋាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.