ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

លោក ឃួ​ង ស្រេង ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់ ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​សុក្រ ៧​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩ ជា​បិណ្ឌ​វេន​ទី​៧, លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​ក្រុម​គ្រួសារ និង​មន្ត្រីរាជការ​សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​ដែនដី បាន​អញ្ជើញ​ប្រគេន​យាគូ​ដល់​ព្រះសង្ឃ រាប់បាត្រ​បង្សកូល វេរ​ភត្តាហារ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​និគ្រោធ​វន័ ហៅ​វត្ត​គល់​ទទឹង ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ទៅ​តាម​គន្លង​ប្រពៃណី​ទំនៀម​ទំលាប់​ព្រះពុទ្ធសាសនា​។​

​ពិធី​បុណ្យកាន់បិណ្ឌ​ដែល​មាន​រយៈពេល ១៤​ថ្ងៃ មុន​បុណ្យ​ភ្ជុំបិណ្ឌ​ដែលជា​បុណ្យ​ធំ ត្រូវបាន​ប្រជា​ពុទ្ធបរិស័ទ​ធ្វើឡើង​ក្នុងន័យ​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​មាន​មាតា បិតា​ញាតិ​ការ​ទាំង ៧​សណ្តាន ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ សូម​មក​ទទួល​អានិ​សង្ឃ​ដែល​កូនចៅឧ​ទ្ទិស​ជូនទៅ​។ នេះ​ជា​វត្ត​ទី​២ ហើយ​ដែល​លោក​អភិបាល និង​លោកស្រី បាន​ទៅ​កាន់បិណ្ឌ​បន្ទាប់​ពី​វត្ត​លង្ការ​ព្រះកុសុមា​រាម ក្នុង​ខណ្ឌ​បឹង​កេងកង​។​

​បងប្អូន​ប្រជាពលរដ្ឋ​បាន​សំដែង​ក្តី​សោមនស្ស​រីករាយ​ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​ក្នុង​សុខសន្តិភាព ដោយ​មិន​បាន​ខ្វាយខ្វល់​ពី​ការ​ញុះញង់ បំផ្លិចបំផ្លាញ​សង្គមជាតិ ពី​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដែលមាន បំណង​បំផ្លាញ សេចក្តី​សុខសាន្ត​និង​ការអភិវឌ្ឍន៍​របស់​សង្គម និង​ប្រជាពលរដ្ឋ​នោះឡើយ​។​

​នៅក្នុង​ឱកាស​នោះ លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់ ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​បាន​ធ្វើ​បុណ្យទាន​ដោយ​ស្ងប់​អារម្មណ៍ មិន​មាន​ការភ័យខ្លាច​ព្រមទាំង​ការរៀបចំ​សំរួល​ចរាច​រណ៍ តាម​ដងផ្លូវ​នានា​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ ឲ្យ​ងាយស្រួល​ផងដែរ ក្នុងឱកាស​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​។ ជាមួយគ្នានេះ ក៏​ត្រូវ​រំលឹក​ដល់​ប្រជាពលរដ្ឋ​កុំឲ្យ​ធ្វេសប្រហែ​ស​ពីគ្រោះ​អគ្គិភ័យ និង​ការពារ​ផ្ទះសម្បែង​របស់​បងប្អូន​។​

​ចំពោះ​ទេយ្យទាន​ដែល​បាន​ប្រគេន​ដល់​ព្រះសង្ឃ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​រួមមាន​៖ សា​ដក​, មី​, ទឹក​សុទ្ធ​, ទឹកក្រូច​, អង្ករ ស្ករស​, ផ្លែឈើ​, ត្រីខកំប៉ុង​, ទឹកដោះគោ​ខាប់​, ក្រណាត់ស​, បច្ច័យ​សំរាប់​ប្រគេន​ព្រះសង្ឃ តាជី ដូនជី សី​លវា និង​កូនសិស្ស​លោក​ផងដែរ​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.