ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

រដ្ឋមន្ត្រី វង សូ​ត​៖ កីឡា​ធ្វើឲ្យ​យើង​បង្កើត​បាន​មិត្តភាព សាមគ្គីភាព ភាតរភាព និង​ជួយ​ឲ្យ​យើង​នៅ​ឆ្ងាយ​ពី​អំពើ​អបាយមុខ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ នីតិសម្បទា បាន​លើកឡើង​ថា កីឡា​ធ្វើឲ្យ​យើង​បង្កើត​បាន​មិត្តភាព សាមគ្គីភាព ភាតរភាព រវាង​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ​ទាំង​ក្របខណ្ឌ​រដ្ឋ ក៏ដូចជា​ឯកជន និង​ជួយ​ឲ្យ​យើង​នៅ​ឆ្ងាយ​ពី​អំពើ​អបាយមុខ​។ ក្រៅពីនោះ ក៏​មាន​ការបណ្តុះ​គំនិត​ឲ្យ​ក្មួយៗ ចេះ​ស្រឡាញ់​វិស័យ​កីឡា ពិសេស​កីឡាបាល់ទាត់ ដែល​ជា​កីឡា​កំពុងតែ​ពេញនិយម​។​

​លោក វង សូ​ត បាន​លើកឡើង​បែប​នេះ ខណៈ​លោក​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​សំណ​សំ​ណា​ល​ជាមួយ​កីឡាករ និង​ប្រកាស​ការប្រកួត​បាល់ទាត់​ពានរង្វាន់ «​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​» លើក​ទី​២ ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៩ នា​ទីស្តីការ​ក្រសួង​សង្គមកិច្ច ។​

​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី វង សូ​ត បាន​ក្រើនរំលឹក​ដល់​កីឡាក​រថា ក្រុមកីឡា​ករនី​មួយៗ ត្រូវខិតខំ​ហ្វឹកហាត់​ឲ្យបាន​ល្អ ដើម្បី​បង្កើន​សមត្ថភាព ទេពកោសល្យ និង​បច្ចេកទេស​បន្ថែម​ទៀត ដើម្បី​យក​ជ័យជំនះ​ជូន​ក្រុម​របស់​ខ្លួន និង​ពង្រឹង​សមត្ថភាព​ដើម្បី​អាច​ប្រកួតប្រជែង ជាមួយ​ស្ថាប័ន​ផ្សេងៗ​ទៀត​បាន​។​

​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ «​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​» បាន​ធ្វើឡើង​ក្នុង​គោលបំណង​មិន​ត្រឹមតែ​បំផុសស្មារតី ចលនា​យុវជន​ឲ្យចូល​ចិត្ត និង​ស្រឡាញ់​វិស័យ​កីឡា​ប៉ុណ្ណោះ​ទេ តែ​បំណង​សំខាន់​នោះ​គឺ ចែករំលែក​បទពិសោធ​ន៍ ពិសេស​មិន​យក​ពេលវេលា ទៅ​ប្រព្រឹត្ត​អំពើ​ឧបាយ​មុខ ក្នុង​សង្គម​ដូចជា សេព​គ្រឿងញៀន និង​បោះបង់​ការសិក្សា​ជាដើម​។​

​បើ​យោងតាម​របាយការណ៍រ​បស់ លោក ស៊ីម សុធន ប្រធាន​សហភាព​សហព័ន្ធ យុវជន​កម្ពុជា​វិស័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បានឲ្យដឹងថា ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ «​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​» បាន​បង្កើតឡើង ក្នុង​អំឡុង​ឆ្នាំ​២០០៦ ដោយ​បាន​ប្រកួត​ជា​មិត្តភាព​ជា​មួយ​ក្រសួង​ស្ថាប័ន​ផ្សេងៗ​ជាច្រើនលើក​។ ការប្រកួត​នេះ នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៩ និង​គ្រោង​បញ្ចប់​នៅ​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​ចំពោះ​ក្រុម​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៣ នឹង​ទទួលបាន​៖

១៖ ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ពានរង្វាន់​១ ទង់​ចំណាត់ថ្នាក់ និង​មេដាយ​ចំនួន​១៧ និង​ថវិកា​ចំនួន​២​លាន​រៀល​

២៖ ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​ទង់​ចំណាត់ថ្នាក់​១ និង​មេដាយ​ចំនួន​១៧ និង​ថវិកា​ចំនួន​១​លាន ៥​សែន​រៀល​

៣៖ ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន​ទង់​ចំណាត់ថ្នាក់​១ និង​មេដាយ​ចំនួន​១៧ និង​ថវិកា​ចំនួន​១​លាន​រៀល​

​ក្នុងនោះ​ដែរ​ក៏​មានពាន និង​មេដាយ​សម្រាប់​ក្រុម​ប្រកួត Fair Play ពាន​អនុស្សាវរីយ៍ កីឡា​ទាត់​បញ្ចូល​ទី​ច្រើនជាងគេ អ្នកចាំទី​ល្អ ខ្សែការពារ​ល្អ ខ្សែបម្រើ​ល្អ និង​ខ្សែប្រយុទ្ធ​ល្អ ដែល​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រហែលជា​១២​លាន​រៀល​៕
(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.