ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

អភិបាលរង​ខេត្ត​ស្វាយរៀង ជំរុញ​ឱ្យ​អាជ្ញាធរ​ឃុំ​-​សង្កាត់ ត្រូវខិតខំ​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ ជា​ពិសេស​សេវា​តម្រូវការ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង​៖ លោក រស់ ផា​រិទ្ធ អភិបាលរង​ខេត្ត​ស្វាយរៀង បាន​ថ្លែង​ជំរុញ​ដល់​អាជ្ញាធរ​ថ្នាក់​ឃុំ​-​សង្កាត់ ត្រូវខិតខំ​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ឲ្យបាន​ល្អប្រសើរ​ទាំង​សេវា​តម្រូវការ និង​សេវា​សំណូមពរ ជាពិសេស​នោះ គឺ​សេវា​តម្រូវការ​ត្រូវធ្វើ​ឲ្យបាន​លឿន​នឹង​មាន​តម្លាភាព​ត្រឹមត្រូវ​។​

​លោក រស់ ផា​រិទ្ធ តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​លើក​ឡើង​យ៉ាង​ដូចនេះ​នា​ព្រឹក​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​ដែល​លោក​បាន អញ្ជើញ​ជា​អធិបតី បើក​វគ្គ​បណ្ដុះបណ្ដាល​រំលឹក​ឡើងវិញ ស្ដីពី​របៀប​កត់ត្រា​ការងារ​អត្រានុកូលដ្ឋាន និង​របៀប​ប្រើប្រាស់​សៀវភៅ​ស្រង់​ស្ថិតិ កំណើត​អាពាហ៍ពិពាហ៍ មរណភាព និង​លិខិត​បទដ្ឋាន​គតិយុត្ត​ថ្មីៗ ដោយ​មាន​ការចូលរួម​ពី​លោក យិន ម៉ា​រី​ណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ ព្រមទាំង​មាន​ការចូលរួម​ពី​លោក លោកស្រី មន្ត្រី​ទទួលបន្ទុក​ការងារ​អត្រានុកូលដ្ឋាន​សរុប​ចំនួន ២៨០​នាក់​។​

​លោក រស់ ផា​រិទ្ធ បាន​ថ្លែងបន្តថា ការរៀបចំ​ឲ្យមាន​វគ្គ​បណ្ដុះបណ្ដាល​ឡើងវិ​ញ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​ឲ្យ​យល់ដឹង​កាន់តែ​ច្បាប់ ពី​បែបបទ​នីតិវិធី​នៃ​ការអនុវត្ត​ការងារ​អត្រានុកូលដ្ឋាន ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត និង​ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​ការងារ​របស់​មន្ត្រី​អត្រានុកូលដ្ឋាន ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និង​មន្ត្រី​ទទួលបន្ទុក​ការងារ​អត្រានុកូលដ្ឋាន​ថ្នាក់​ខេត្ត ក្រុង ស្រុក​។ ក្នុងនោះ​ក៏​មាន​គោលបំណង​ជំរុញ​ឲ្យ​មន្ត្រី​អនុវត្ត​ទៅតាម​តួនាទី​ភារកិច្ច និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​។ ម្យ៉ាងទៀត​វគ្គ​បណ្ដុះបណ្ដាល​នេះ ជា​ការសិក្សា ផ្ដល់​នូវ​បទពិសោធន៍ និង​ការលើកឡើង​ពី​បញ្ហា​ប្រឈម​នានា និង​សកម្មភាព​ការងារ ដែល​សម្រេចបាន​ក្នុង​ពេល​អនុវត្ត​កន្លងមក​។​

​សូមបញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​ចំនួន​៤​ថ្ងៃ ចែកចេញ​ជា ២​វគ្គ ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៩ វគ្គ​ទី​១​មាន​÷ ក្រុង​ស្វាយរៀង ស្រុក​រមាស​ហែក ស្រុក​កំពង់រោទិ៍ និង​ស្រុក​ចន្ទ្រា​។ វគ្គ​ទី​២​មាន​៖ ស្រុក​ស្វាយជ្រំ ស្រុក​ស្វាយទាប ស្រុក​រំដួល និង​ក្រុង​បាវិត​៕
(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.