ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ព្រះវិហារ​៖ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហា​រលោក សំ លាង​ទ្រី នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៩​នេះ បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ ប្រកាន់​ភ្ជាប់​នូវ​ឥរិយាបទ​ជា​មន្ត្រី​ល្អ ជា​អ្នកបំរើ​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ និង​ទន់ភ្លន់​ប្រកប​ដោយ​វិជ្ជាជីវៈ​ក្នុងនាម​ជា​មន្ត្រីរាជការ​។​

​ការណែនាំ​បែបនេះ បាន​ធ្វើឡើង ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​ខែលើក​ទី​៨ ដើម្បី​ឆ្លង​របាយការណ៍​ស្តីពី លទ្ធផល​ការងារ​ប្រចាំ​ខែ​សីហា និង​ទិសដៅ​ការងារ​សម្រាប់​ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​។​

​លោក សំ លាង​ទ្រី បាន​ប្រាប់​មន្ត្រីក្រោមឱវាទ​ទាំងអស់​ថា លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្ទើរតែ​គ្រប់​វេទិកា និង​កិច្ចប្រជុំ​នានា តែងតែ​ណែនាំ​ផ្តាំផ្ញើ​ឲ្យ​មន្ត្រីរាជការ​យើង​ទាំងអស់គ្នា ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ពិសេស​ការបំរើ​សេវា​សាធារណៈ​នានា ជូន​ប្រជាពលរដ្ឋ​យើង គឺ​ត្រូវ​បំរើ​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ថ្លៃថ្នូរ និង​មាន​ក្រម​សី​លធ​ម៍​វិជ្ជាជីវៈ​។​

​លោក សំ លាង​ទ្រី ក៏​បាន​កោតសរសើរ និង​អរគុណ​ដល់​មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ខេត្តព្រះវិហារ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី ភារកិច្ច​បាន​យ៉ាង​ល្អប្រសើរ ក្នុង​រយៈពេល​កន្លងមក​នេះ រួមមាន ការងារ​ជួសជុល​ថែទាំ​ផ្លូវថ្នល់ និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ជាដើម​។ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវខិតខំ​ថែមទៀត ពិសេស​ត្រូវ​ប្តេជ្ញា​អនុវត្តតាម​អនុសាសន៍​ណែនាំ​របស់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឲ្យបាន​ជា​ដាច់ខាត​។​

​នៅក្នុង​ឱកាស​នោះ លោក​ប្រធាន​មន្ទីរ ក៏​បាន​ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ដូចជា ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និង​សេចក្តីជូនដំណឹង​នានា​ដល់​មន្ត្រី​ក្រោម​ឱវាទ​ឲ្យបាន​ដឹង និង​យល់​ជ្រួតជ្រាប សម្រាប់​ជា​ទុន​យកទៅអនុវត្ត​ការងារ​នៅ​ខែ​បន្ត​ទៀត​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​។​

​លោក​ក៏​បាន​ប្រគល់​សម្ភា​រ​ការិយាលយ័​មួយចំនួន​ដូចជា តុ កៅអី កំព្យូទ័រ ដល់​ការិយាល័យ​ច្រកចេញចូល​តែ​មួយ សម្រាប់​បំរើ​លើ​វិស័យ​សាធារណការ នៅ​ស្រុក​រវៀង និង​ការិយាល័យ ប្រជាពលរដ្ឋ​នៅ​សលា​ខេត្តព្រះវិហារ​ផងដែរ​៕
(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.