ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​សហការី​ចូលរួម​ពិធីសែនព្រេន​និង​បួងសួង​សុំ​សេចក្ដីសុខ​មុខ​រូងភ្នំ​ចក្រី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង​៖ រសៀល​ម៉ោង ៤​និង​០០​នាទី ថ្ងៃអាទិត្យ ១១​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ទី​១១ ខែ​សីហា ឆ្នាំ​២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​សហការី លោក គង់ បៃ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ភ្នំព្រឹក លោក សុង សុភ័ក្ត្រ អភិបាល នៃ​គណៈ​អភិបាលស្រុក​ភ្នំព្រឹក និង​សហការី រួម​និង​កងកម្លាំង​ទាំង​បី​ប្រភេទ​បាន​ចូលរួម​ពិធីសែនព្រេន​បួងសួង សុំ​សេចក្តីសុខ សេចក្តីចម្រើន និង​លា​ពាក្យ​លាសម្តី នៅ​ចំពោះមុខ​រូង​ភ្នំ ដែល​ក្រុម​ការងារ​បាន​ចុះ​ជួយ​សង្គ្រោះ បុរស​ម្នាក់​ប្រកបដោយ​ជោគជ័យ ដែល​បាន​ជាប់​ក្នុង​រូងភ្នំ​ចក្រី​អស់​រយៈពេល ៣​យប់ ៤​ថ្ងៃ ដែល​ស្ថិតនៅ​ភូមិ​ហុង​ទឹក ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ជួយ​ឧបត្ថម្ភ ដល់​ក្រុមការងារ ដែល​បាន​ជួយសង្គ្រោះ បុរស​ដែល​ជាប់​ក្នុង រូងភ្នំ​ចក្រី​នូវ​ទឹកប្រាក់ ចំនួន ៤.០០០.០០០៛ (​បួន​លាន​រៀល​) ផងដែរ ។ ហើយ​ឯកឧត្តម ងួន រតនះ ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​កងកម្លាំង​យោធា កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ និង​ប្រជាពលរដ្ឋ​ដែល​បាន​រួមដៃគ្នា​យ៉ាង​យកចិត្ដទុកដាក់ លើ​ការងារ​ជួយសង្គ្រោះ​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.