បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមដងស្ទឹងសង្កែត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ព្រោះខណះនេះទឹកឡើងដល់កម្ពស់ជាង១៣ម៉ែត្រនិងកំពុងហូរខ្លាំង។
យោងតាមស្ថានភាពទឹកជំនន់ដែលលិចលង់ក្នុងស្រុកសំឡូតជាតំបន់ព្រៃភ្នំ ជាប់ព្រំដែនកម្ពុជាថៃ កាលពី៥ថ្ងៃកន្លងមកនេះមានផ្ទៃមេឃស្រទុំ ពពកខ្មៅ លាយឡំដោយខ្យល់កន្ត្រាក់ រហូតមកដល់ថ្ងៃនេះ លំហូរទឹកបានមកដល់ក្រុងបាត់ដំបងមានកម្ពស់ទឹកខ្ពស់ ហូរខ្លាំងគួរអោយបារម្ភ។
ដូច្នេះប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាបក្នុងស្រុកឯកភ្នំ និងតំបន់ជាប់បឹងទន្លេសាបត្រូវប្រុងប្រយ័ត្នចំពោះកូនចៅ តូចៗ កុំអោយមានការស្លាប់ដោយសារលង់ទឹក ឬសត្វអសិរពិស៕






