ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី ជាង​៤០០​នាក់ ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ចាម​) ៖ នា​ព្រឹក​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៩ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ចំនួន​៤២៣​នាក់ បាន​បន្ត​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ និង​អំណោយ​ថ្នាំពេទ្យ​របស់លោក ហ៊ុន ម៉ា​នី ចែកជូន​ដល់​ប្រជាពលរដ្ឋ ចំនួន​៤,៦១៧​នាក់ (​បួន​ពាន់​ប្រាំមួយរយ​ដប់​ប្រាំពីរ​នាក់​) នៅ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន​សែន​មាន​ជ័យ ឃុំ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ព្រមទាំង​មាន​អាហារ​សាមគ្គី​នំ​បញ្ចុក ចែក​ជូន​អាហារសម្រន់​ជា​នំ​បុ័ង និង​ទឹក​សុទ្ធ​ផងដែរ​។​

​ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​នេះ ដឹកនាំ​ដោយ​លោក លេង ផា​លី ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ដោយ​មាន​ការចូលរួម​សហការ​ពី​៖ កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ តាមរយៈ​លោកស្រី ហង់ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ លោក ម៉ា ឈឿន តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​, លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​, លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម លោក អួត ឈាង​លី អភិបាលស្រុក​ជើងព្រៃ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​គឺ លោកគ្រូ​-​អ្នក​គ្រូពេទ្យ របស់​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី មន្ទីរ​សុខាភិបាល​ខេត្ត កំពង់ចាម អាជ្ញាធរ​ស្រុក​ជើងព្រៃ និង​ស​.​ស​.​យ​.​ក ស្រុក​ជើងព្រៃ​។​

​ជំងឺ​ដែល​បាន​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​រួមមាន​៖ ជំងឺ​ទូទៅ មាន​វះកាត់​ខ្នាត​តូច ជំងឺ​ផ្លូវចិត្ត ជំងឺ​ទូទៅ​ផ្នែក​កុមារ ជំងឺ​រោគ​ស្ត្រី ជំងឺ​ឬ​ស​ដូង​បាត ជំងឺ​សួត ក្រពះ ពោះវៀន ជំងឺ​ផ្លូវដង្ហើម ជំងឺ​ប្រដាប់​រំលាយ​អាហារ ជំងឺ​សើ​ស្បែក ជំងឺ​ព្រូន ជំងឺ​ស្លេកស្លាំង ជំងឺ​សន្លាក់ឆ្អឹង ជំងឺ​រលាក​ថ្លើម ជំងឺ​កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​ភ្នែក សុខភាព​មាត់​ធ្មេញ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង លើសឈាម ជំងឺ​ត្រចៀក ច្រមុះ បំពង់ករ ជំងឺ​តម្រងនោម អេកូ​សាស្ត្រ ព្យាបាល​របួស វាស់​ចង្វាក់បេះដូង មន្ទីរពិសោធន៍​(​វិភាគ​ឈាម​)…​។​ល​។​

​ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​កើត​ចេញពី​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ស្តែង​ចេញ​ពី​សេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាម​ឈាមជ័រ​ខ្មែរ​ដូច​គ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួម​គ្នា​តែមួយ អនាគត​តែមួយ ពោល​គឺ​ការព្យាបាល​មិន​ប្រកាន់​បក្សពួក សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​មួយចំណែក​។ បញ្ហា​សុខភាព គឺជា​មូលដ្ឋាន​គ្រឹះ ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​សុភមង្គល ជូន​គ្រួសារ និង​សង្គមជាតិ​។​

​សូម​ជម្រាប​ជូន​ផងដែរ​ថា ក្នុង​រយៈពេល (​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៩) ឈាន​ចូល​ឆ្នាំ​ទី​៨ គិត​ចាប់ពី​ថ្ងៃ​បង្កើត ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី បាន​ពិនិត្យ​និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​១៩៣​លើក​ហើយ ដោយ​មាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ចូលរួម​ចំនួន​៤,២៧៥​នាក់ (​បួន​ពាន់​ពី​រយ​ចិបសិប​ប្រាំ​នាក់ ) ហើយ​បាន​ពិនិត្យ និង​ព្យាបាល​ព្រមទាំង​ចែក​ថ្នាំ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៤៥៣,៧៩១​នាក់ (​សែសិប​ប្រាំ​ម៉ឺន​បី​ពាន់​ប្រាំពីរ​រយ​កៅសិប​មួយ​នាក់​) ក្នុងនោះ​ស្ត្រី​មាន ចំនួន​៣០៦,២៧១​នាក់ (​សាមសិប​ម៉ឺន​ប្រាំមួយ​ពាន់​ពីរ​រយ ចិតសិប​មួយ​នាក់​) ក្នុង​១៩​រាជធានី​ខេត្ត​។​

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី មានលទ្ធភាព​ចុះ​ពិនិត្យ ព្យាបាល​ជូន​ប្រជាពលរដ្ឋ​តាម​តំបន់​មូលដ្ឋាន​ដាច់ស្រយាល តាម​ខ្នង​ផ្ទះ​ដោយ​ផ្ទាល់​នេះ គឺ​ដោយសារតែ​មាន​ការគិត​គូរ​ដល់​សុខទុក្ខ របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​លោក ហ៊ុន ម៉ា​នី ដោយ​លោក​បាន​គាំទ្រ ណែនាំ និង​ចង្អុលបង្ហាញ​ប្រកប​ដោយ​ស​មានធម៌ ភាពឈ្លាសវៃ និង​ប្រកបដោយ​ថាមពល ដើម្បី​អោយ​សកម្មភាព​ម​នុស្ស​ធម៌​នេះ កើតមាន​ក្នុង​ន័យ​ចង់​ឃើញ​ជន​រួម​ជាតិ​មាន​សុខភាព​ល្អ ក្នុងពេល​ដែល​ប្រទេសជាតិ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ ដែល​ទាំងអស់​នេះ​កើតចេញ​ពី​ការតស៊ូ ការបូជា​លះបង់​អស់​កម្លាំងកាយ កម្លាំងចិត្ត កម្លាំង​ប្រាជ្ញា ពេលវេលា និង​ស្មារតី​របស់​វិរ​ថ្នាក់ដឹកនាំ​របស់​យើង​ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បិតា​សន្តិភាព​នៃ​កម្ពុជា ដែល​បាន​ផ្តល់​ភាពសុខសាន្ត​ដល់​ប្រជាជន ដោយ​សម្តេច​មាន​ទេពកោសល្យ​ពី​កំណើត​ដឹកនាំ​ប្រទេសជាតិ ចេញពី​ផេះផង់ នៃ​របប​មហន្ធការ​ឲ្យមាន​ការ​រីកចំរើន​ដូច​សព្វថ្ងៃ មាន​ការផ្សះផ្សា​បង្រួបបង្រួម ជាតិ មាន​ស្ថិរភាព​ជាតិ និង​មាន​សុខ​សន្តិភាព​ពិតប្រាកដ ។​

​ដូច​សព្វដង​ដែរ ប្រជាពលរដ្ឋ​សប្បាយរីករាយ​ស្វាគមន៍ និង​ត្រេកអរ​ឥតឧបមា​ចំពោះ​ការចុះពិនិត្យ​ព្យាបាល​នេះ ហើយ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ និង​សូម​គោរព​ជូន​ពរ​បង​ប្រធាន និង​ក្រុមគ្រួសារ ព្រមទាំង​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ទាំងអស់​សូម​ជួប​នូវ​ពុទ្ធពរ​ទាំង​ប្រាំ​ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លាងឃ្លាត​ឡើយ និង​ប្តេជ្ញា​រួបរួម​គ្នា​ថែរ ក្សា​សុខសន្តិភាព និង​ស្ថិរភាព​តាម​គោលនយោបាយ ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ ហ៊ុន សែន ឲ្យបាន​គង់វង្ស​ជានិច្ច​និរន្ត​ន៍​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.