ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

​ឯកឧត្តម ហុក សុ​ផល អភិបាលរង​ខេត្ត​ប៉ៃលិន​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​បើក​តំបន់​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន​នៅ​ស្រុក​សាលា​ក្រៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ រដ្ឋបាល​ខេត្ត​ប៉ៃលិន​នឹង​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន​បាន​ប្រារព្ធ​ពិធី​ផ្សព្វផ្សាយ​សេចក្តីប្រកាស​បើក​តំបន់​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០១៩ នៅក្នុង​ភូមិ​អូរ​បេង និង​ភូមិ​ដូង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត​ប៉ៃលិន និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ទិត ធី អភិបាលរង​ស្រុក​សាលា​ក្រៅ លោក សូ សុខុន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ព្រមទាំង​មន្ត្រី​ភូមិបាល​ស្រុក​/​ក្រុង ,​មន្ត្រី​សុរិយោដី​ខេត្ត ,​មេឃុំ​,​មេភូមិ និង​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​។​

​លោក សូ សុខុន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា ក្នុង​ខេត្ត​ប៉ៃលិន មាន​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ ចំនួន​ពីរ​ក្រុម ដើម្បី​ធ្វើ​ការចុះបញ្ជី​ដីធ្លី នៅតាម​ស្រុក​/​ក្រុង ក្នុង​ខេត្ត​ប៉ៃលិន​។​

​លោក សូ សុខុន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ៃលិន លោក​បាន​បន្តថា​៖ ការចុះបញ្ជី​ដីធ្លី​នេះ​គឺ​ធ្វើឡើង​តាម​អនុ​ក្រិត​លេខ​៤៦ ដែល​ក្នុងនោះ​មាន​៥​ដំណាក់កាល ហើយ​នៅពេលនេះ​គឺ​យើង​ធ្វើ​ក្នុង​ដំណាក់កាល​ទី​១ ចំណែក​ដំណាក់កាល​ទី​២​គឺជា​ដំណាក់កាល​សំខាន់បំផុត សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មាន​ការសហការ​ជាមួយ​មន្ត្រី​ផងដែរ លោក​ប្រធាន​មន្ទីរ​ក៍​បាន​បញ្ជាក់​ដែរ​ថា​៖ ការប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​បើក​តំបន់​វិនិច្ឆ័យ ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅក្នុង​ភូមិ​អូរ​បេង និង​ភូមិ​ដូង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​នេះ ដែល​មាន​ផ្ទៃដី​ទាំង​ពីរ​ភូមិ​សរុប​ចំនួន​៧៥៥ ហិកតា និង​មាន​ប្រជាពលរដ្ឋ​រួម​ទាំង​ពីរ​ភូមិ​ចំនួន​៨០៦​នាក់ ព្រមទាំង​មាន​គ្រួសារ​ទាំង​ពីរ​ភូមិ​សរុប​២០១​គ្រួសារ​ផង​ដែរ ។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត ប៉ៃលិន ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន មានប្រសាសន៍​រំលឹក​ពី​សម័យ​អាវខ្មៅ ប៉ុល ពត បាន​ដក​កម្ម​សិទ្ធ​ឯកជន​ទាំងអស់ រួម​ទាំង​កម្ម​សិទ្ធ​ដីធ្លី​ផងដែរ ត្រូវបាន​ដកហូត ដាក់​ជា​សមូហភាព រហូតមកដល់​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ទើប​រដ្ឋាភិបាល​កម្ពុជា​បាន​ស្តារឡើងវិញ ដែល​ចាប់ផ្តើម​ពី​ចំណុចសូន្យ​។​

​ឯកឧត្តម ហុក សុផល បានបញ្ជាក់​ថា​៖ ខេត្ត​ប៉ៃលិន ក្រោយ​ពី​ការធ្វើ​សមាហរណកម្ម ខ្មែរក្រហម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​នយោបាយ​ឈ្នះៗ របស់​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​នោះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ការបែងចែក​ដី​ជូន​បងប្អូន​កងទ័ព​ប្រចាំ​ព្រំដែន​ខេត្ត​ប៉ៃលិន ដែល​បាន​មក​រួមរស់​ជាមួយ ជា​ប្រពល​រដ្ឋ​វិញ ក្នុង​ជាតិ​ខ្មែរ​តែមួយ ហើយ​នៅពេលនេះ​ឯកឧត្តម ក៍​បាន​សំដែង​នូវ​ការ​ត្រេកអរ ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​អូរ​បេង និង​ភូមិ​ដូង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដែល​ទទួលបាន​ការធ្វើ​ប្លងរឹង​លើដី​កម្ម​សិទ្ធ​របស់ខ្លួន ដែល​អាច​អោយ​បងប្អូន​យកទៅ​ដាក់​បញ្ចំ​ខ្លីប្រាក់​ធនាគារ​ធ្វើ​ដើមទុន​រកស៊ី​បាន ។

​ឯកឧត្តម បាន​មានប្រសាសន៍​បន្ត​ថា​៖ ការចុះបញ្ជី​ដីធ្លី​នេះ ក៍​នឹង​ធ្វើឲ្យ​ដីធ្លី​មាន​សុវត្ថិភាព ផ្លូវច្បាប់ គ្មាន​អ្នកណា​អាច​រំលោភ​បំពាន​បានឡើយ​។ ឯកឧត្តម​ក៍បាន​សំណូមពរ​ដល់​មន្ត្រី ដែល​ចុះ​កំណត់​តំបន់​វិនិច្ឆ័យ ត្រូវ​សហការ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​ក៍​ត្រូវ​មាន​ការអនុគ្រោះ ចំពោះ​ករណី​ប្រជាពលរដ្ឋ​ខ្លះ ដែល​មិន​ទាន់​មាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​អោយ​ពួកគាត់​អាច​ចូលរួម​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ​បាន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.