ខេត្តក្រចេះ ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វគោ ស្រុកស្នួលខេត្តក្រចេះគឺលោក ឧកញ៉ា គង់ ក្រឹង នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បានអះអាងថាលោក ត្រៀមខ្លួនរួចហើយ ដើម្បីចូលទៅបំភ្លឺ ករណីដែលចោទប្រកាន់ថាពាក់ព័ន្ធរឿងបទល្មើសព្រៃឈើ ។
សេចក្ដីរាយការណ៍ពី សហការីនគរមាសប្រចាំស្រុកស្នួលខេត្តក្រចេះ លោក ហ៊ីម សំអាត បានបន្តឲ្យដឹងថា លោកឧកញ៉ា ចិត្តធម៏ គង់ ក្រឹង ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វគោខេត្តក្រចេះរូបនេះ ជានិច្ចជាកាលតែងតែអាណិតអាសូរ ដល់ប្រជាជន ដោយមិនមានការរើសអើង ទោះបីការជួយ តិចឬច្រីន ជួយទៅតាមលទ្ធិភាព។ លោកឧកញ៉ារូបនេះ ត្រូវចូលទៅបំភ្លឺនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ពាក់ព័ន្ធករណីចោទប្រកាន់រឿងព្រៃឈើ ដែលប្រព្រឹតទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។
ទោះបីយ៉ាងណាក៏ដោយនោះ លោកឧកញ៉ា ចិត្តធម៏ គង់ ក្រឹង ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វគោខេត្តក្រចេះរូបនេះ មិនដែលភ្លេចទេ មិនថាមានអ្វីកើតឡើង គិតត្រឹមថ្ងៃទី១០ ខែសីហានេះ លោកបន្តដើម្បីចូលរួមក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្រនិងលើកម្ពស់ ជីវភាព រស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់វិនាទី ដែលគេកត់សំគាល់ថា លោកឧកញ៉ារូបនេះ មានតែការអភិវឌ្ឍន៍និងជួយសង្គ្រោះអ្នកក្រីក្រដែលជួបបញ្ហា។
លោកឧកញ៉ា គង់ ក្រឹង មានការសោកស្ដាយចំពោះបណ្ដាញព័ត៌មាននិងហ្វេសប៊ុកមួយចំនួនដែល បានផ្សព្វផ្សាយទៅមិនមានការពិត ដែលលោកគិតថាជាព័ត៌មានខ្លែងក្លាយ ជាក់ស្ដែងកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះមានបណ្ដាញព័ត៌មាននិងទំនាក់ទំងសង្គមហ្វេសប៊ុកមួយចំនួនបានធ្វើការផ្សព្វផ្សាយថាកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស ដឹកនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា បានបើកយុទ្ធនាការចុះបង្ក្រាបបទល្មើសព្រៃឈើជាទ្រុងទ្រាយធំ ហើយក៏ឈានដល់ធ្វើការចាបឃាត់ខ្លួនលោកឧកញ៉ា គង់ ក្រឹង នៅស្រុកស្នួល ខេត្តក្រចេះនេះតែម្ដង។ ដែលករណីនេះហើយដែលនាំឲ្យព័ត៌មានយើងអស់តំឡៃខ្លួនឯង ដោយអ្នកខ្លះសរសេរក្នុងម៉ុង ដល់ចឹងទៅថ្ងៃក្រោយព័ត៌មានហ្នឹងគេលែងចង់មើលហើយ។
ប៉ុន្តែរឿងពិតជាក់ស្ដែងនោះ គឺមិនមានសមត្ថកិច្ចណាមួយធ្វើការឃាត់ខ្លួនលោកឧកញ៉ា គង់ ក្រឹង ដូចការផ្សព្វផ្សាយនៅលើបណ្ដាញទំនាក់ទំងសង្គមនោះឡើយ ។
សូមបញ្ជាក់ថា ក្រុមគណៈកម្មាការថ្នាក់ជាតិមានកម្លាំងចម្រុទាំងបួនប្រភេទរួមមានជំនាញរដ្ឋបាលព្រៃឈេីសង្កាត់ ផ្នែក និងនាយខ័ណ្ឌ សហការណ៍ដឹកនាំដេាយឯកឧត្ដម ឧត្ដមសេនីឯក ហុង វិណុល .ឯកឧត្ដម ខាន់ ចំណាន អភិបាលរង ខេត្តក្រចេះ នឹងលេាក គង់ គឺមនី អភីបាលនៃគណៈអភិបាលស្រុកស្នួល បានចុះពិនិត ឆេកឆេរោងសិប្បកម្មដែលមានម្ចាស់ឈ្មោះ ម៉ាត់ ណាស៊ាត ដែលស្ថិតនៅដីឡូត៏របស់លោកឧកញ៉ា គង់ ក្រឹង និងមានច្បាប់អនុញាត្តិពីមន្ត្រីជំនាញត្រឹមត្រូវដោយឡែកឈើដែលដឹកចូលសិប្បកម្មទាំងនោះក៏មានPCផងដែរ និងបានបេីកកិច្ចប្រជំុនៅសាលាស្រុកស្នួល កាលពិថ្ងៃទី៣១ ខែកក្កដាដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ តាមជាក់ស្ដែងគេរកមិនឃើញមានបទល្មើសណាមួយបញ្ជាក់ទោសកំហុសលើលោកឧកញ៉ា គង់ ក្រឹង នោះទេ។
សេចក្ដីរាយការណ៍បន្តថា ការបើកកិច្ចប្រជុំ ជាលក្ខណៈមានសារសំខាន់ក្នុងការទប់ស្កាត់បទល្មេីសធនធានធម្មជាតិក្នុងខេត្តក្រចេះនឹងចុះត្រួតពិនិត្យតាមបន្ទាត់ព្រំដែន នឹងរេាងសិប្បកម្មនានា មានច្បាប់ ឬអត់ច្បាប់PC ឬគ្មានច្បាប់អនុញាតពីមន្ត្រី ជំនាញរដ្នបាលព្រៃឈើ នឹងអាជ្ញាធរគ្រប់លំដាប់ក៏ដេាយ។ បើទោះបីមានភស្ដុតាងឬមិនមានយ៉ាងក៏ដេាយ ក្រុមគណៈកម្មការថ្នាក់ជាតិ នឹងកម្លាំងចម្រុះជាពិសេសមន្ត្រីជំនាញរដ្នបាលព្រៃឈេីសង្កាត់ ផ្នែក នាយខ័ណ្ឌក្នុងខេត្តក្រចេះ ត្រូវតែចុះត្រួតពិនិត្យឲ្យបានគ្រប់ទីកន្លែង ដែលមានចាស់ឬថ្មីនឹងចុះវាស់វែងឈេីដែលមានស្តុបទុកធេី្វសិប្បកម្មនិមួយៗលេីសឬខ្វះនោះ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម ឧត្ដមសេនីយ៏ឯក ហុង វិណុល បានមានប្រសាស្ត្រនៅក្នុងអង្កប្រជុំថា ក្នុងនាមឯកឧត្ដមជា ប្រធានអង្គប្រជុំ ទេាះបីមានការលំបាកនៅចំពេាះមុខយ៉ាងណាក៏ដេាយដាច់ខាតត្រូវតែអនុវត្តន៍ឲ្យខានតែបាន ពីព្រេាះគេាលបំណងរបស់គណៈកម្មាការថ្នាក់ជាតិ គឺដេីម្បីទប់ស្កាត់បទល្មេីសធនធានធម្មជាតិឲ្យបានគង់វង្ស នឹងគេារពតាមបទបញ្ជារបស់ប្រមុខរាជរដ្នាភិបាល ដែលមានសម្ដេចតេជេា ហ៊ុន សែន ជានាយករដ្នមន្ត្រី សម្រាប់និតិកាលទី៦ នេះ ។
ទោះបីយ៉ាងណាក៏ដោយ លោក ឧកញ៉ា មិនបដិសេធន៍ទេចំពោះលោកជាមនុស្សចូលចិត្ត ធ្វើបុណ្យធ្វើទាន និងជួយកិច្ចការសង្គម ជាច្រើនផងដែរ។ ប៉ុន្តែលោកស្នើសុំឲ្យអ្នកសារព័ត៌មាន គោរពនូវក្រមសិល្បធម៌និងវិជ្ជាជីវ:ច្បាប់ស្ដីពីរបបសារព័ត៌មាន ៕













