ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

​ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​សម្ភោ​ធ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ជាង ៣៣០០.​ម នៅ​ភូមិ​ប៉ាង​រលឹម អង្កា​ត់ អូ​តា​វ៉ៅ ក្រុង ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​) ៖ ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រវែង​ជាង ៣៣០០ ម៉ែត្រ ដែល​ជា​អំណោយ​ផ្ទាល់​របស់ ឯកឧត្តម អុ​ី ឈាន និង លោកជំទាវ បាន ស្រីមុំ ស្ថិតនៅ​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ត្រូវបាន​ធ្វើ​ពិធី​សម្ភោ​ធ​កាត់​ខ្សែរ​បូរ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​របស់ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ។

​នា​ឱកាស​នោះ​ក៏​មាន​វត្តមាន លោក លោកស្រី ឯកឧត្តម សៅ សារ៉ាត់ ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត ប៉ៃលិន​ក្រុមប្រឹក្សា​ក្រុង លោក​ឧត្ត្តមសេនីយ៍ទោ សេង សុគន្ធ ប្រធាន​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន លោកតា លោកយាយ បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៥០០​នាក់​ផង​ដែរ​អញ្ជើញ​ចូលរួម​។​

​ផ្លូវ​ក្រាល​គ្រួស​ក្រហម មាន​ប្រវែង​ជាង ៣៣០០.​ម៉ែត្រ នៅ​ភូមិ​ប៉ាង​រលឹម អង្កា​ត់ អូ​តា​វ៉ៅ ក្រុង ប៉ៃលិន​ជា​ផ្លូវ​ផ្សាភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥៧ បត់​ចូល​ភូមិ​ប៉ាង​រលឹម​នឹង​ភូមិ​អូរ​ខ្ទីង ។​

​លោក មេភូមិ​ប៉ាង​រលឹម បាន​រាយការណ៍​ថា ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ប្រវែង​ជាង ៣៣០០ ម៉ែត្រ ក្រាល​គ្រួស​ក្រហម ផ្សាភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥៧ បត់​ចូល​ភូមិ​ប៉ាង​រហូតដល់​ភូមិ​អូរ​ខ្ទីង ជា​ផ្លូវ​ប្រើប្រាស់​ជា​ប្រយោជន៍ ទូទៅ​សម្រាប់​សាធារណៈ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នេះ​។​

​ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន​បាន​ថ្លែង​នៅក្នុង​ពិធី​សម្ភោ​ធ​ផ្លូវលំ​នេះ ដោយ​បាន​រំលឹក​ឡើងវិញ អំពី​ជំនាន់​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត ៣​ឆ្នាំ​៨​ខែ និង​២០​ថ្ងៃ និង​ការ​រំដោះជាតិ​មាតុភូមិ ការស្វែងរក និង​រក្សា​នូវ​សុខសន្តិភាព របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការអភិវឌ្ឍន៍ ប្រទេសជាតិ​ស្ទើរ​គ្រប់​វិស័យ និង​មាន​ការរីក​ចម្រើន​រហូត​ដល់​បច្ចុប្បន្ន​នេះ​។​

​លោក​បន្ដថា ក្នុង​អាណត្តិ​បន្ត​ទៅ​មួយ​អាណត្តិ សម្រេចបាន​នូវ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព និង​យុត្តិធម៌ ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នៅ​មូលដ្ឋាន ដែល​មាន​ជាអាទិ៍ ដូចជា សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត បង្គន់​អនាម័យ មធ្យោបាយ​កសិកម្ម លំនៅដ្ឋាន និង​ការបម្រើ​នូវ​សេវាកម្ម​ទេសចរណ៍ ជាដើម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.