ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

ឯកឧត្តម​ឧកញ៉ា គង់ គ្រឹង​និង​លោ​ជំទាវ ម៉ាន សា​រ៉ស់​ជូន​អំណោយ​រថយន្ត​សា​រ៉ែ​ន​មួយ​គ្រឿង​ដល់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្នួល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្រុក​ស្នួល​ខេត្ត​ក្រចេះ​÷ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​1​កើត​ខែ​ចែ​ត្រ​ឆ្នាំ​រការ សំរិទ្ធ​ស័ក​ពុទ្ធ​សករាជ ២៥៦១ ត្រូវ​នឹង​ថ្ងៃ​១៧ ខែ​មិនា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩​និង​១៥​នាទី ឯ​.​ឧ​.​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ បាន​ផ្តល់​អំណោយ​រថយន្ត​មួយ​គ្រឿង​ជូន​មូលដ្ឋាន​កង​រាជ្យ​អាវុធហត្ថ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ តាម​សំណើរ​របស់​លោក អ៊ុល ឆាយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្នួល​ដែល​ខ្វះខាត​នូវ​មធ្យោបាយ​សំរាប់​បំរើ​ការងារ​តាម​មូលដ្ឋាន​។​

​ឯ​.​ឧ​.​ឧកញ៉ា គង់ ក្រឹ​ង បាន​មានប្រសាសន៍ថា​អំណោយ​រថយន្ត​មួយ​គ្រឿង​ខាង​លើ​ម៉ាក​TOYOTA CAMARY ឆ្លាម​ត្រូវបាន​បំពាក់​ទៅ​ដោយ​ភ្លើង​ប្រភេទ​ឡាន​សា​រ៉ែ​ន​ប្រគល់ជូន​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ក្នុង​គោលបំណង​ដើម្បី​បំរើ​ការងារ​សន្តិសុខ​នឹង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​និង​បង្ក្រាប​បទ​ល្មើ​គ្រឿងញៀន​និង​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​ស្នួល​ខេត្តក្រចេះ​ទាំងមូល​។​

​លោក អ៊ុល ឆាយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​បាន​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯ​.​ឧ​.​ឧកញ៉ា គង់ ក្រឹង​និង​លោក​ជំទាវ​ហើយ​បាន​ថ្លែង​អំណ​អរគុណ​យ៉ាង​ជ្រៀលជ្រៅ​ចំ​ពោ​អំណោយ​ខាងលើ​នេះ​។​

​លោក​មេបញ្ជាការ​បាន​ថ្លែង​បន្តទៀតថា នឹង​ខិតខំ​ថែទាំ​អំណោយ​នេះ​អោយបាន​ល្អ​ហើយ​សន្យា​ថា​និង​យក​ទៅ​បំរើការ​អោយ​ចំ​គោលដៅ​ដើម្បី​ថែរក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​នឹង​បទល្មើស​ផ្សេងៗ​ដែល​កើតមាន​នៅក្នុង​ស្រុក​ស្នួល​អោយបាន​ល្អ​ប្រសើរ​ឡើង​។​ហើយ​ជាពិសេស​សំរាប់​ទទួល​គណ​:​ប្រតិភូ​ជាន់ខ្ពស់​ដែល​មក​ទស្សន​:​កិច្ច​នៅទីនេះ​។​

​ក្រោយ​ការប្រគល់នឹទទួ​ល​អំ​ណោ​យ​ពី​ឯ​.​ឧ​.​ឧកញ៉ា​និង​លោកជំទាវ​រួចហើយ​ក៏​បាន​ជូ​ប​សំណេះសំណាល​ជាមួយ​មេបញ្ជាការ​មេបញ្ជាការរង​នឹង​កងកំលាំង​រាជ​អាវុធហត្ថ​ស្រុក​ហើយ​បាន​ផ្តាំផ្ញើរ​ឲ្យខិត​ខំ​បំរើ​ការជូន​ប្រជា​ពលរដ្ធ​អោយ​មាប​ភាពកក់ក្តៅ​ទន្ទឹម​នឹង​ប្រទេស​ជាតិ​យើង​កំពុង​មាន​សុខសន្តិភាព​មាន​ការអភិវឌ្ឍន៍​រីកចំរើន​លើ​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.