ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

សង្គម​ស៊ីវិល​ជា​សសរ​ស្តមទី​បី ជា​កត្តា​ចាំបាច់ ក្នុង​ការអភិវឌ្ឍន៍​ប្រទេ​ក​ម្ពុ​ជា ប្រកបដោយ​ចីរភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល បាន​លើកឡើង​ថា សង្គម​ស៊ីវិល​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការចូលរួម​ធ្វើឲ្យ​សង្គម​ជាតិ​អភិវឌ្ឍន៍​រីកចម្រើន និង​ថា​សង្គម​ស៊ីវិល​ជា​សសរ​ស្តមទី​បី​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ប្រកបដោយ​ចីរភាព​។

​ការ​កើ​ក​ឡើង​បែប​នេះ​នៅក្នុង​វេទិការ​សន្ទនា​រវាង វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល ជាមួយនឹង​អង្គការ សមាគម សហជីព និង​សហគមន៍​ដៅ​ខេត្តកំពត ក្រោម​ប្រធានបទ “​ការពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​អង្គការ សង្គម​ស៊ីវិល និង​រាជរដ្ឋាភិបាល​សំដៅ​សម្រេច​បាន​ក្រប​ខណ្ឌ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​” នៅ​ព្រឹក​ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៩ របស់លោក កឹម​រ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​។​

​លោក​បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ​កម្ពុជា​មាន​ការរីកម្រើន​ស្ទើរ​គ្រប់​វិស័យ ហើយ​ជា​រៀងរាល់​ឆ្នាំ​កម្ពុជា​រក្សា​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ក្នុង​រង្វង់​៧% ធ្វើឲ្យ​កម្ពុជា​ងើប​ផុត​ពី​ប្រទេស​ក្រីក្រ​ក្លាយទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ហើយ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​នឹង​ធ្វើឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។​សមទ្ធិ​ផល​ជាច្រើន​ដែល​បាន​កើតឡើ​ង​ក្រោម​កិច្ច​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​វៃឆ្លាត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ប្រធាន​បានបញ្ជាក់​ថា សង្គម​ស៊ីវិល បច្ចុប្បន្ន​បាន​នឹង​កំពុង​ចូលរួមចំណែក​ក្នុង​ការអនុវត្ត​គោលការណ៍​ទាំង​១៨ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ជីរ​ភាព​កម្ពុជា ២០១៦-២០៣០ មានដូចជា​៖ ១.​បញ្ចប់​ភាពក្រីក្រ​,២.​គ្រោះ​អត់ឃ្លាន​ស្មើ​សូន្យ​,៣. សុខភាព​និ​សុខុមាលភាព​មាំមួន​,៤.​ការអប់រំ​ប្រកបដោយ​គុណភាព​,៥.​សមភាព​យេនឌ័រ​,៦. ទឹកស្អាត​និង​អនាម័យ ,៧. ថាមពល​ដែល​មាន​តម្លៃ​សមរម្យ​,៨. ការងារ​សមរម្យ​និង​កំណើនសេដ្ឋកិច្ច​,៩.​ឧស្សាហកម្ម នវានុវត្តន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​, ១០.​កាត់បន្ថយ​វិសមភាព​, ១១.​ទីក្រុង​និង​សហគមន៍​ប្រកបដោយ​ចីរភាព​, ១២. ការប្រើប្រាស់​និង​ការផលិត​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​, ១៣. សកម្មភាព​បរិស្ថាន​,១៤. ជីវិត​ក្រោម​ទឹក​,១៥.​ជីវិត​លើដី​,១៦.​សន្តិភាព​យុត្តិធម៌ និង​ស្ថាប័ន​រឹងមាំ​, ១៧.​ភាព​ជា​ដៃគូ​ដើម្បី​សម្រេច​គោលដៅ និង​១៨ កម្ពុជា​គ្មាន​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្ក្រាម​។​

​លោក​រដ្ឋលេខាធិការ បាន​ស្នើ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ចួលរួម​សហការ​ជាមួយ​អង្គកា​រ​សង្គម​ស៊ីវិល​ឲ្យបាន​ល្អ ដើម្បី​បន្ត​សម្រេចបាន​នូវ​លទ្ធផល​ប្រើ​សើរ​តាម​គោលដៅ​ទាំង​១៨​ខាងលើនេះ ហើយ​លោក​ក៏​បាន​អំពាវនាវ ឲ្យ​អង្គការ សមាគម សហជីព និង​សហគមន៍ ត្រូវ​បន្ត​គោរព​ច្បាប់​របស់​កម្ពុជា និង​ធ្វើ​តាម​ការណែនាំ​របស់​រា​ជ​រដ្ឋភិបាល​កម្ពុជា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.