ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

​លោក​បណ្ឌិត​ ប៉ែន ស៊ីម៉ន សំ​ណេះ​សំណាល​ជាមួយ​សិស្ស​ត្រៀមប្រឡង​(​បាក់​ឌុប​)​ឆ្នាំ​២០១៩​និង​គ្រូ​បង្រៀន​មក​ពី​វិទ្យាល័យ​ទូទាំង​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ក្នុង​រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា​គឺ​ចាប់ពី​ថ្ងៃ​ទី​០២​ដល់​ថ្ងៃ​ទី​០៤​ខែ​សីហា​ឆ្នាំ​២០១៩ លោក​បណ្ឌិត​ប៉ែន ស៊ីម៉ន ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត ​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ថ្នាក់​ទី​១២​ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ហៅថា​(​បាក់​ឌុប​)​ឆ្នាំ​សិក្សា​២០១៨-២០១៩ សរុប​ចំនួន​៤៤០៤​នាក់​ព្រមទាំង​លោកគ្រូ​អ្នកគ្រូ​ចំនួន​២៥៤​នាក់​គណៈ​គ្រប់គ្រង​សាលា​ចំនួន​៦៥​នាក់​មក​ពី​វិទ្យាល័យ​នានា​ក្នុង​ស្រុក ក្រុង​ទាំង​៨​នៃ​ខេត្ត​កំពត​។

​ពិធី​ជា​បន្តបន្ទាប់​រយៈពេល​បី​ថ្ងៃនេះ​បាន​ធ្វើឡើង​នៅក្នុង​ស្រុក​ឈូក ស្រុក​អង្គរជ័យ​ស្រុក​បន្ទាយ​មាស​និង​ក្រុង​កំពត​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត លោក ជឹង ផល្លា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក លោកស្រី​ជា​សមា​ជីក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​កំពត​និង​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ផងដែរ​។​

​លោក​តាក ហាប់​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​បាន​អោយដឹងថា​៖​ចាប់​ពី​រាជរដ្ឋាភិបាល​បាន​ធ្វើ​កំណែទម្រង់​លើ​វិស័យ​អប់រំ ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨​មក​ខេត្ត​កំពត​បាន​កត់សម្គាល់​ឃើញ​សិស្ស​ដែល​បាន​ចូលរួម​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​តែងតែបាន​ទទួល​លទ្ធផល​ល្អប្រសើរ កត្តា​ទាំង​នេះ​ក៏​បាន​ផ្ដើម​ពី​ការរួមចំណែក​យ៉ាង​យកចិត្តទុកដាក់​ពេញទំហឹង​ក្នុង​ការជំរុញ​និង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី ថវិកា​របស់​ឯកឧត្តម​បណ្ឌិត​ប៉ែន ស៉ីម៉ន និង​មាន​ការចូលរួម​សហកា​រ​ពី​ឯកឧត្តម លោកជំទាវ​ក្រុមការងារ អាជ្ញាធរ អ្នកពាក់ព័ន្ធ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពត បុគ្គលិក​អប់រំ ពិសេស​ផ្ដោតលើ​ការបង្រៀន​វគ្គ​បំប៉នរ​បស់​គ្រូ​ស្ម័គ្រចិត្ត​ដល់​សិស្ស បានធ្វើអោយ​អត្រា​សិស្ស​ប្រឡង​(​បាក់​ឌុប​)​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជា​បន្តបន្ទាប់​។

​លោក​ប្រធាន​មន្ទីរ​ក៏​បាន​បន្ត​ឲ្យដឹងទៀតថា​៖​សម្រាប់​នៅ​ឆ្នាំ​សិក្សា​២០១៨-២០១៩ នេះ​ខេត្ត​កំពត​មាន​វិទ្យាល័យ​ចំនួន​២២​មាន​បេក្ខជន​ដែល​ត្រូវ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន​៥ ២៣៤​នាក់​ក្នុងនោះ​ស្រី​មាន​ចំនួន​២.៦៦៦​នាក់​។​

​ក្នុង​ឱកាស​នេះ​ដែរ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ក៏​បាន​ឧបត្ថម្ភ​ថវិកា​សរុប ចំនួន ៤៦.៦០០.០០០​រៀល ដល់​សិស្សានុសិស្ស​សរុប ៨០៤​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​៥​មឺ​ុ​នរៀល និង​លោកគ្រូ អ្នកគ្រូ​ចំនួន​៦៤​នាក់ ម្នាក់ៗ​ទទួលបាន ១០​ម៉ឺន​រៀល​ផងដែរ​។​

​ជាមួយគ្នានេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ឧបត្ថម្ភ​ថវិកា​សរុប ៤៥០.០០០​រៀល សម្រាប់​ផ្តល់ជូន​ដល់​កងកម្លាំង​ទាំង​បី ដែលមាន​១៥​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​២​ម៉ឺន​រៀល និង​ក្រុមគ្រូពេទ្យ​៣​នាក់ ម្នាក់ៗ​ទទួល​បស​ន​ថវិកា​៥​មឺ​ុ​នរៀល​ផងដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.