ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

រដ្ឋមន្ត្រី វង សូ​ត ចែក​កង់​ចំនួន ៤០០​គ្រឿង ជូន​សិស្សានុសិស្ស​ក្រីក្រ​មកពី ២៦​សាលារៀន នៅក្នុង​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​, កង់​នេះ​ជា​ជំនួយ​របស់​អង្គការ​កុកិ​សៃ KJO ប្រទេស​ជប៉ុន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ត្បូងឃ្មុំ​)៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោក​លោកស្រី នៅ​ថ្ងៃ​ទី​១៨ ខែ​កក្ដ​ដា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​កង់​ជូន​ដល់​សិស្សានុសិស្ស​ក្រីក្រ​ចំនួន​៤០០​គ្រឿង មកពី​២៦​សាលារៀន នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។​

​កង់​ចំនួន​៤០០​គ្រឿង គឺជា​អំណោយ របស់​អង្គការ កុកិ​សៃ KJO ប្រទេស​ជប៉ុន និង​អាស៊ី​អា​ស្តេការ​។ ក្នុង​ពិធី​នោះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី រដ្ឋលេខាធិការ អគ្គនាយក អភិបាលរង​ខេត្ត ឯកឧត្តម សមាជិក ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ក្រុមប្រឹក្សា​ឃុំ​ត្បូងឃ្មុំ មេឃុំ លោកគ្រូ អ្នកគ្រូ សមាជិក​សមាជិកា​អង្គការ មាតាបិតា​សិស្ស សិស្សានុសិស្ស​ក្រីក្រ​ប្រមាណ​១០០០​នាក់ ។​

​ថ្លែង​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស នឹង​មាតាបិតា នា​ឱកាស​នោះ រដ្ឋមន្ត្រី វង សូ​ត បាន លើកឡើងថា ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​កុមារ​អាស៊ី​អា​ស្ដេ​កា និង​អង្គការ​កុកិ​សៃ KJO ជប៉ុន ដែល​ផ្ដល់​ជំនួយ​ជា​កង់​ចំនួន ៤០០​គ្រឿង បន្ថែម​សម្រាប់​ធ្វើ ការ​ចែកជូន​ដល់​ក្មួយៗ​កុមារ សិស្សានុសិស្ស​ក្រីក្រ​ចំនួន​២៦​សាលា នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។ នេះ​ជា​លើក​ទី​៧១​ហើយ​សរុប​កង់ ២៧.៧៣០​គ្រឿង ដែល​អង្គការ​ទាំង​២​នេះ បាន​ផ្ដល​អំណោយ​ជា​កង់​សម្រាប់ ចែកជូន​ដល់​ក្មួយៗ​សម្រាប់​ជា​មធ្យោបាយ​ធ្វើដំណើរ​ងាយស្រួល​ក្នុង​ការសិក្សា​រៀនសូត្រ​។​

​ជាមួយគ្នា​នោះ រដ្ឋមន្ត្រី វង សូ​ត បាន​ផ្ដាំផ្ញើ ដល់​ក្មួយៗ​កុមារ​ទាំង​អស់ សូម​ឲ្យ​ក្មួយៗ យកចិត្តទុកដាក់ ខិតខំ​រៀនសូត្រ ស្ដាប់​បង្កាប់ ឪពុកម្ដាយ អ្នកគ្រូ លោកគ្រូ និង​ត្រូវ​ខិតខំ​រៀន សូត្រ​ឲ្យទៅ​ជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ក្លាយ​ជា​ពលរដ្ឋ​ល្អ សម្រាប់​ពេល​អ​នា​គត់ ក្លាយ​ជា​ទំពាំង​ស្នង​ឬ​ស្សី ស​សម្រាប់​បន្តវេណ មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​។​

​លោក វង សូ​ត បានលើកឡើង​បន្ថែមថា នៅពេល​ដែល​ក្មួយៗ ទទួលបាន​នូវ​កង់​ដល់​ស្រស់ស្អាត​នេះ ត្រូវ​ចេះ​ថែរក្សា​ឲ្យបាន​គង់វង្ស និង​សូម​ក្មួយៗ ជិះ​កង់​ដោយ​ប្រុងប្រយ័ត្ន និង​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​ខ្ចាប់ខ្ជួន ដើម្បី​បង្ការ កុំឲ្យ​មាន​គ្រោះថ្នាក់ ចរាចរ​បណ្ដាល​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ ប្រាក់កាស អាយុជីវិត និង​ពេលវេលា​រៀនសូត្រ​ទៀតផង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.