ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

គម្រោង​សាងសង់​ផ្សារ​រាត្រី​នៅ​ខេត្ត​កែប នឹង​ចាប់ផ្តើម​នៅពេល​ខាងមុខ​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ គម្រោង​សាងសង់​ផ្សារ​រាត្រី​ស្ថិត​ក្នុង​រមណីយដ្ឋាន​ឆ្នេរកែប​នឹង​ចាប់ផ្តើម​បញ្ចេញ​រូបរាង​នៅពេល​ខាងមុខ​នេះ​ហើយ​។​

​នេះ​បើ​យោង​តាម​ការបញ្ជាក់​អះអាង​ពី លោក វ៉ៅ សុខា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បានលើកឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​។​

​លោក​ប្រធាន​បាន​បញ្ជាក់​ផង​ដែរ​ថា ដោយ​ផ្អែក​តាម​សំណើរ​សុំ​ដាក់ទុន​វិនិយោគ​លើ​ទីតាំង​ផ្សារ​រាត្រី ស្ថិត​ចំណុច​ក្បែរ​ផ្សារ​ក្តាម នៃ​សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប និង​អនុលោម​តាម​ចរាចរ​ណែនាំ​លេខ​០០៤ សហវ ចុះ​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើ​មូលដ្ឋាន​វាយ​តម្លៃ​របស់​គណៈកម្មកា​រ​ចម្រុះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សូម​សម្រេច​ផ្នែក​ហិរញ្ញវត្ថុ​នៃ​គម្រោង​សាងសង់​នេះ ដោយ​ចំណាយ​ដើម​ទន់វិនិយោគ​ចំនួន ៦៩៦.៥៥២​ដុល្លារ អាមេរិក សម្រាប់​សាងសង់​ផ្សារ ចំណត​ជលយាន​ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដទៃទៀត​។​

​លើសពីនេះ រដ្ឋបាល​ខេត្ត​ត្រូវ​បន្ត​នីតិវិធី​ដូច​មានចែង​តាម​ចរាចរ​ណែនាំ​ខាងលើ ព្រមទាំង​ទទួលខុសត្រូវ​រាល់​បាតុភាព​ដែល​កើតមានឡើង​ជា​យថាហេតុ​ចំពោះ​គម្រោង​នេះ​ផង​ដែរ​។​

​បន្ទាប់ពី​មាន​គម្រោង​បង្កើតឲ្យមាន​ផ្សារ​រាត្រី​នៅ​តំបន់​ទេសចរណ៍​ឆ្នេរ​កែប មហាជន​បាន​សម្តែង​ការរីករាយ ដោយ​ពួកគាត់​បាន​លើកឡើង​ផងដែរ​ថា ពេលណា​ខេត្ត​កែប​មាន​បង្កើត​ផ្សារ​រាត្រី ពិត​ជា​ផ្នែក​មួយ​ជួយ​បង្កើន​សោភ័ណភាព​ខេត្ត​ទេសចរណ៍​បន្ថែម​មួយកម្រិត​ទៀត ដើម្បី​ទាក់ទាញ​ក្រុម​អ្នក​ទេសចរណ៍​ចូល​មក​សម្រាក ល​ម្ហែ កម្សាន្ត​កាន់តែ​ច្រើនឡើងៗ​។​

​យ៉ាងណាមិញ ការបង្កើត​ឲ្យមាន​ផ្សារា​ត្រី​នៅ​ខេត្ត​កែប​ក្រៅពី​បង្កើន​ភាព​ទាក់ទាញ​លើ​ផ្នែក​ទេសចរណ៍​កាន់តែ​មាន​និរន្តរភាព នេះ​ក៏​អាច​ចាត់ទុក​ជា​សមិទ្ធផល​ថ្មី​សន្លាង​មួយ​របស់​ខេត្ត​កែប​ផង​ដែរ​។​

​មហាជន​បាន​រំពឹងទុក​ថា បន្ទាប់​ពី​មាន​ការសាងសង់​ផ្សារ​រាត្រី​នៅ​ខេត្ត​កែប ភ្ញៀវ​ទេសចរណ៍​នឹង​សម្រុក​មក​សម្រាក ល​ម្ហែ កម្សាន្ត​កាន់តែ​ច្រើនឡើង​ដើម្បី​ស្រូបយក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​នៅទីនេះ ពិសេស​បាន​ភ្លក្ស​រសជាតិ​អាហារ​គ្រឿង​សមុទ្រ​យ៉ាង​ឆ្ងាញ់​ពិសារ ដែល​អ្នក​ផងទាំងពួង​និយម​ចូលចិត្ត​ទៀតផង​។​

​សូមបញ្ជាក់​ថា​៖ គម្រោង​សាងសង់​ផ្សារ​រាត្រី​នៅ​ខេត្ត​កែប គឺជា​គម្រោង​មួយ​ដែល​រដ្ឋបាល​ខេត្ត​កែប បាន​ដាក់សំណើ​ជូន​មន្ត្រី​ជំនាញ​ក្រសួង​ហិរញ្ញវត្ថុ ចូលរួម​វាយតម្លៃ​លើ​ផ្នែក​ហិរញ្ញវត្ថុ​នៃ​គម្រោង​ដាក់ទុន​វិនិយោគ​លើ​ទីតាំង​ផ្សា​រាត្រី ស្ថិតក្នុង​សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប តាម​លិខិត​លេខ ១៣៤២ សហវ​.​អ​ទច ចុះ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.