ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

លោក​សៅ សុខា​ប្តេជ្ញា​យកឈ្នះ​ឲ្យបាន​លើ​អ្នក​ប្រព្រឹត្តនិង​អ្នកផ្សំគំនិត​បទល្មើស​ព្រៃ​ឈើ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ប្តេជ្ញា​ថា​នឹង​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​ដើម្បី​យកឈ្នះ​ឲ្យបាន​លើ​អ្នកផ្សំគំនិត និង​អ្នកប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​។ បើ​តាម​លោក សៅ សុខា លោក​នឹង​មិន​អន់ឱន​ដាច់ខាត​គ្រប់​ជនល្មើស​ជនសង្ស័យ និង​មន្ត្រី​ផ្សំគំនិត​ក្នុង​សំណុំរឿង​បទល្មើស​ព្រៃឈើ​។

​ការលើកឡើង​របស់​លោក សៅ សុខា បាន​ធ្វើឡើង​ខណៈពេលដែល​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ជនសង្ស័យ​ពាក់ព័ន្ធ​ចំនួន​០៩​នាក់​ទៀត​ដែល​ឈើ​ខុសច្បាប់​ចំនួន​១៧០០​ម៉ែត្រគូប ត្រូវ​បង្ក្រាប​បាន​និង​មាន​រថយន្ត​ល្មើស​ជាង​៤០​គ្រឿង ត្រូវបាន​ដកហូត ដោយ​ក្នុង​នោះ ២៩​គ្រឿង ត្រូវបាន​បំផ្លាញ​ចោល​។ លោក សៅ សុខា «​ត្រឹមត្រូវ ការពារ​ដាច់​ក្បាល​ចោល ខុស​ប្រឆាំង​ដាច់ខាត​កាត់​ក្បាល​ក្រវាត់ចោល​! អស់​អាយូស ក៏​ធ្វើ​ដែរ​។ ដើម្បី​ព្រៃឈើ​នៅ​សេសសល់ និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល គឺ​មាន​តម្លៃ​។ សូម​គ្រប់​ខេត្ត​ទាំងអស់ ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​បញ្ហា​នេះ​ឲ្យបាន​ច្បាស់ អាវុធហត្ថ​ណា​ដែល​ប្រើ​ឲ្យទៅ​ធ្វើ​កិច្ចការ​នេះ​ហើយ បែរ​ជា​ទៅ​ឆ្លៀតឱកាស ទៅ​ផ្សំគំនិត​ជាមួយ​គេ យកលុយ ខ្ញុំ​រកឃើញ​គឺ​មុន​គេ​បំផុត អនុវត្ត​នីតិវិធី​ទូទៅ​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​…»​។​នេះ​គឺជា​ការលើកឡើង​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។

​លោក សៅ សុខា ដែល​ព្រមាន​ចាត់​វិធា​នា​ការ​លើ​គ្រប់​បុគ្គល ដែល​អាង​ខ្សែរយៈ​ដើម្បី​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ឬ គ្រប់​មន្ត្រី​អាវុធហត្ថ ឬ មន្ត្រី​រដ្ឋាភិបាល​ណា ដែល​ផ្សំគំនិត​បង្កើតឲ្យមាន​ការបំផ្លា​ញ​ព្រៃឈើ ថ្លែងថា ក្រុម​ការពារ​ល្បាត​ព្រៃ ត្រូវបាន​ផ្តល់​ប្រាក់​លើក​ទឹកចិត្ត ក្នុង​មួយ​ថ្ងៃ ២​ម៉ឺន​រៀល បូករួម​នឹង​ការហូបចុក ថ្លៃ​សាំង​ផ្សេងៗ ដើម្បី​បង្ការ​កុំ​ឲ្យទៅ​ទទួល​ប្រយោជន៍​ពី​ជន​ល្មើស​។ ប៉ុន្តែ​ប្រសិនបើ​ធ្វើបែបនេះ​ហើយ មន្ត្រី​ទាំងនោះ នៅ​តែ​ល្មើស នោះ​លោក​នឹង​មិន​អត់ឱន​ឲ្យ​នោះទេ​។​ចំណែក​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​សន្និសីទកាសែត​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី បង្ហាញ​លទ្ធផល​នៃ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​។

​លោក​ឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានឲ្យ​ដឹង​ដែរថា ក្រោយ​មាន​បទបញ្ជា ចេញ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចាប់ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១៧​ខែកក្កដា ឆ្នាំ ២០១៩ គឺមាន​មនុស្ស ៤​នាក់ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ហើយ​កំពុងតែ​ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ខណៈ​មនុស្ស ៩​នាក់​ទៀត ជា​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ កំពុង​ត្រូវបាន​ស្វែងរក​ចាប់ខ្លួន ហើយ ៣​នាក់​ទៀត កំពុង​កោះហៅ​បន្តបន្ទាប់​។​

​លោក អេង ហ៊ី បញ្ជាក់​ថា​សមត្ថកិច្ច​បា​ន​បំផ្លាញ​រថយន្ត ដែល​ជាម​ធ​យោ​បាយ​ប្រព្រឹត្ត​បទល្មើស មាន​ដូចជា​នៅ​ខេត្ត​មណ្ឌលគិរី បំផ្លាញ​ចោល​ចំនួន ២១​គ្រឿង នៅ​រតនគិរី បំផ្លាញចោល ២​គ្រឿង និង​ខេត្ត​ស្ទឹងត្រែង បំផ្លាញ​ចោល​ចំនួន ៦​គ្រឿង ដោយ​ប្រើ​ម្សៅ TNT​។​ជាមួយគ្នានេះ លោក អេង ហ៊ី ក៏​បាន​បង្ហាញថា មាន​ក្រុមហ៊ុន​ចំនួន​៥ អាច​ត្រូវ​ដក​អាជ្ញាប័ណ្ណ​ចោល បើសិន​រកឃើញ​មាន​បទល្មើស​ពាក់ព័ន្ធ​ព្រៃឈើ​។ ក្រុមហ៊ុន​ទាំង ៥​នោះ មានឈ្មោះ​ដូច​ជា ក្រុមហ៊ុន ម៉ា​ស្ទ័រ​ខេ​សិន​, ក្រុមហ៊ុន យ៉ាន់​ចាវ​, ក្រុមហ៊ុន ថាច់​វូដ​, ក្រុមហ៊ុនវិ​ជ្ជ​រី និង​ក្រុមហ៊ុន ណេង​ណា​ជាដើម ៕
​ដោយ ៖ សហការី​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.