ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

ស្រុក​មង្គល​បូរី​និង ក្រុង​សិរីសោភ័ណ​ស្រូវ​ជាង​២​ម៉ឺន​៦​ពាន់​ហិច​តា​ប្រឈម​ខ្វះ​ខាត់​ទឹក​យ៉ាង​ខ្លាំង​បើ​ពុំ​មាន​ភ្លៀង​ធ្លាក់​ស្រូវ​ងាប់​តែ​ម្តង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ២ ស្រុក ក្រុង ស្រូវ ដើមរដូវ​ប្រភេទ​ស្រូវ​សែន​ក្រអូប​ដែល​កំពុង​ដាក់​គ្រាប់​និង​ជិត​ទុំ​ប្រមាណ​ជាង​២៦.០០០​ហិតា​កំពុង​ប្រឈម​ខ្វះ​ខាត់​ទឹក​បើ​គ្មាន​ភ្លៀង​រយៈពេល​កន្លះ​ខែ​ទៀត​បណ្តាល​ខូច​នេះ​បើតាម​សេចក្តីរាយការណ៍​របស់​លោក​អភិបាលក្រុង ស្រុក​ទាំង​២​មានស្រុក​មង្គល​បូរី និង​ក្រុង​សិរីសោភ័ណ​ប្រាន​ប្រាប់​អ្នក​យក​ព៍ត័មាន​ឲ្យដឹង​នៅ​ព្រឹក ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​បាន​ប្រាប់​បញ្ជាក់​ឲ្យដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​១៧​នេះ លោក អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ​រួម​ជាមួយ​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ស្រូវ​កំពុង​ប្រឈម​ខ្វះខាត​ទឹក​ដែល​ត្រូវ​កំពុង​បាន​ដោះស្រាយ​ជួយ​អន្តរាគមន៍​ដោយ​យក​ម៉ា​ស៊ី​បូមទឹក​ធុន​ធំ​របស់​មន្ទី​ធន់​ធាន​ទឹក​និង​ឧតុនិយម​ខេត្ត​បន្ទាយមានជ័យ​បូម​ពី​ដងស្ទឹង​សិរីសោភ័ណ​ដើម្បី​ជួយ​សង្គ្រោះបន្ទាន់​។​

​នេះ​ជា​ការណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​និង​ប្រធាន​ក្រុម​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​បាន​ជួយ​ប្រេង​សម្រាប់​មូមទឹក​បញ្ជូន​ស្រូវ​ដែល​កំពុង​ប្រឈម​។​លោក​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ក្រុង​សិរីសោភ័ណ​ដែល​កំពុង​ប្រឈម​ខ្វះខាត​ទឹក​មាន​ផ្ទៃដី​ប្រមាណ​ជិត​២.០០០​ហិច​តា​ដែល​ជា​ស្រូវ​ដើមរដូវ​ប្រភេទ​ស្រូវ​សែន​ក្រអូប​ដែល​កំពុង​ធ្វើ​ខ្លួន​និង​ខ្លះ​ដាក់​គ្រាប់​ខ្លះទៀត​ជិត​ប៉ះពាល់​៥​សង្កាត់​មាន សង្កាត់​កំពង់ស្វាយ សង្កាត់​អូរ​អំបិល សង្កាត់​ព្រៈ​ព​ន្លា សង្កាត់​ភ្នៀ​ត សង្កាត់​កោះ​ពង​សត្វ​។​

​ចំណែក​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី​បាន​រាយ​កាណ៍​នៅ​ថ្ងៃ​ទី​១៧​នៅ​ស្រុក​មង្គល​បូរី​ទាំង​១៣​ឃុំ​ប្រឈម​ប៉ះពាល់​ស្រូវ​ដើមរដូវ​ជា​ប្រភេទ​ស្រូវ​សែន​ក្រអូប​ខ្វះ​ទឹក​បញ្ជូល​ស្រែ​មាន​ផ្ទៃដី​ប្រមាណ​២៤.០៤៤​ហិតា​លើ​ផ្ទៃ​ដី​ផែនការ​ជាង​៥០.០០០​ហិច​តា​ដែល​ភាគច្រើន​ជា​ប្រភេទ​ស្រូវ​ដើមរដូវ​។​ហើយ​នៅពេលនេះ​លោក​បាន​រាយ​ការជូន​អាជ្ញាធរខេត្ត​និង​គណកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឲ្យបាន​ដឹង​ព្រោះ​ដងស្ទឹង​មង្គល​បូរី​មានទឹក​តិចតួច​សម្រាប់​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ហើយ​ផ្នែក​ខាងលើ​បាន​បើកទឹក​ទំលាក់​ឲ្យ​ដែរ​តែ​មាន​ការខ្វះខាត​ដូចគ្នា​។​

​លោក រ័ត្ន ដា​ស៊ី​ណង់ បានបញ្ជាក់​ថា​ស្រូវ​ដើមរដូវ​ក្នុងស្រុក​មង្គល​បូរី​មាន​១៣​ឃុំ​ដែល​ប្រឈម​ខ្វះខាត​ទឹក​បូម​បញ្ជូលស្រូវ​ប្រមាណ​ជាង​២​ម៉ឺន​ហិច​តា​មន្ត្រី​ជំនាញ​បានបញ្ជាក់​ច្បាស់​ហើយ​ថា​បើ​គ្មាន​ទឹកភ្លៀង​ធ្លាក់​រយៈពេល​កន្លះ​ខែ​ទៀត​អាច​ប្រឈម​ការខូចខាត​ដោយ​ងាប់​តែ​ម្តង​បើ​មាន​ភ្លៀង​ធ្លាក់​រយៈពេល​៧​សប្តាហ៍​ទៀត​អាច​សង្ឃឹម​ទទួលបាន​ផល​បាន​ខ្លះ​ព្រោះ​ភាគច្រើន​ស្រូវ​សែន​ក្រអូប​ដែល​កំពុង​ធ្វើខ្លួន​ដាក់​គ្រាប់​និង​ខ្លះ​ទៀត​កំពុង​ទំ​ជា​បណ្តើរ​មាន​ភាគតិច​ណាស់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.