កំពង់ធំ ៖ នៅថ្ងៃ ១៥ កើត ខែអសាឍ ឆ្នាំកុរ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ លោក អ៊ាប ឈុនស្រ៊ាង ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្តកំពង់ធំ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ តំណាង ឯកឧត្តម សោម ស៊ុន ប្រធានគណៈកម្មាធិការ សង្គមកិច្ច និងអតីតយុទ្ធជនខេត្តកំពង់ធំ បាននាំយកប្រាក់បេឡាមរណៈ ជូនគ្រួសារសព (គ្រួសារពលី) ឈ្មោះ ឈុំ ឡាត់ (គ្រួសារពលី) នៅភូមិបាគង ឃុំត្បែងស្រុកកំពង់ស្វាយ ចំនួន ៤ លានរៀល ។
លោក អ៊ាប ឈុនស្រ៊ាង ប្រធានមន្ទីរ ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្តកំពង់ធំ និងជាអនុប្រធានប្រចាំការ ស អ ក ខេត្តកំពង់ធំ បានដឹកនាំមន្ត្រីចុះទៅគោរពវិញ្ញាណក្ខ័ន្ធសព និង ប្រគល់ប្រាក់បេឡាមរណៈជូនគ្រួសារសព (គ្រួសារពលី) ដោយមានការចូលរួមពីសំណាក់ក្រុមការងារ ស អ ក ខេត្ត ស្រុក សាខា ស អ ក ឃុំ និងប្រជាពលរដ្ឋចូលរួម សរុប ចំនួន ៤៥ នាក់ ៕







