ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

ឯកឧត្តម ហ៊ុន សុខា អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ពិជ័យ​ឧត្តុង្គ និង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​សប្បុរសជន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៥​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ឯកឧត្តម ហ៊ុន សុខា ជំនួយការ​អម​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត អញ្ជើញ​ជា​អធិបតីភាព និង​អមដំណើរ​ដោយ​លោក លាង រឿន​សុធី អភិបាល នៃ​គណៈ​អភិបាលក្រុង​កំពត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ក្នុង​ពិធី​សម្ពោធ​កុដិ និង​សមិទ្ធផល​នានា​ក្នុង “​វត្ត​ពិជ័យ​ឧត្តុង្គ​” និង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​សប្បុរសជន​។​

​អង្គពិធី​ទាំងមូល​បាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​រដ្ឋបាល​ក្រុង កងកម្លាំងប្រដាប់អាវុធ​ក្រុង សប្បុរសជន អាជ្ញាធរ​សង្កាត់ ក្រុមការងារ​ភូមិ កម្លាំង​ប្រជា​ការពារ តាជី​យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ​សរុប​ចំនួន​ជាង ៥០០​នាក់​។

​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​វត្ត​ពិជ័យ​ឧត្តុង្គ ស្ថិតក្នុង​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្ត​កំពត​។​

​ឯកឧត្តម ហ៊ុន សុខា ជំនួយការ​អម​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​បាន​សំណេះសំណាល​ជាមួយ​
​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់ ត្រូវ​បន្ត​ចូលរួម​គាំទ្រ ថែរក្សា​ការពារ​នូវ​សមិទ្ធផល​ថ្មីៗ​ដែល​កើតមាន​ក្នុង​មូលដ្ឋាន សហគមន​របស់​ខ្លួន​ឲ្យបាន​គង់វង្ស និង​បន្ត​អភិរក្ស​នូវ​សមិទ្ធផល​ចាស់​ដែល​ដូនតា​បន្សល់ទុក ។

​ជាពិសេស ការ​សន្សំ​បុណ្យ​កុសល ក្តី​សុខ និង​រួច​ចាក់​ផុត​ទុក្ខ​នៅពេល​ខាងមុខ ឬ​នៅ​ជាតិ​ក្រោយ​នោះទេ គឺជា​ការចូលរួម​កសាង និង​អភិវឌ្ឍន៍​នូវ​វិស័យ​ព្រះពុទ្ធសាសនា​ឲ្យ​កាន់ តែ​មាន​ការរីកចម្រើន​ត​ទៅ​មុខ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ។ ហើយ​ការចូលរួម​ទាំងនេះ គឺ​បញ្ជាក់​ពី​ការរីកចម្រើន​នូវ​សេដ្ឋកិច្ច​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ ក្រោម​ដំបូល​សន្តិភាព ស្ថិរភាព​នយោបាយ និង​មាន​ដៃគូរ​វិនិយោគ​អភិវឌ្ឍន៍ នឹង បន្ត​ចូលរួម​គាំទ្រ​បរិច្ចាក​នូវ​ធនធាន ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​នូវ​គ្រប់​វិស័យ ក្នុងប្រទេស​កម្ពុជា​ឲ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត ។​

​ក្នុង​ពិធី​នេះដែរ ឯកឧត្តម ហ៊ុន សុខា រួម​នឹង​សប្បុរសជន​បាន​នាំ​មក​ជូន​នូវ​អំណោយ​ដល់​សិស្សានុសិស្ស​ចំនួន ១៥០​នាក់ ក្នុង​ម្នាក់​ទទួលបាន​ប៊ិក ១​ដើម ខ្មៅ​ដៃ ១​ដើម សៀវភៅ ១​ក្បាល រួម​នឹង​ថវិកា​ចំនួន ៥​ពាន់​រៀល​, លោកគ្រូ អ្នកគ្រូ​ចំនួន ២៥​នាក់ ក្នុង​ម្នាក់​ទទួលបាន​សារុង​១ រួម​នឹង​ថវិកា ២​ម៉ឺន​រៀល​, សិស្ស​អនុវិទ្យាល័យ​ចំនួន ៩២​នាក់ ក្នុង​ម្នាក់​ទទួលបាន​ថវិកា ១​ម៉ឺន​រៀល​, យាយជី តាជី ៥០​នាក់ ក្នុង​ម្នាក់​ទទួលបាន​ក្រណាត់ស ១​ដុំ រួម​នឹង​ថវិកា ១​ម៉ឺន​រៀល​, ប្រជាពលរដ្ឋ​ចំនួន ២០០​នាក់ ក្នុង​ម្នាក់​ទទួលបាន សារុង​១ រួម​នឹង​ថវិកា ១​ម៉ឺន​រៀល​, ចូលរួម​កសាង​វត្ត​ពិជ័យ​ឧត្តុង្គ​ជា​ថវិកា ចំនួន ១២​លាន​រៀល​, ឧបត្ថម្ភ​ចាក់សាប​សាលាបឋមសិក្សា​មហា​សាមគ្គី ចំនួន ៥,០៨០,០០០​រៀល ឧបត្ថម្ភ​ក្រុម​របាំ ៥​នាក់ ក្នុង​ម្នាក់ ៥​ម៉ឺន​រៀល​, គ្រូអាចារ្យ ៣​នាក់ ក្នុង​ម្នាក់ ៤​ម៉ឺន​រៀល​។​

​បន្ទាប់ពី​ពិធី​កាត់​ខ្សែបូ​សម្ពោធ​កុដិ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ពិជ័យ​ឧត្តុង្គ​រួចក៏​មាន​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន ១០៩​អង្គ​ផង​ដែរ​៕
​ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.