ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

​ឯកឧត្តម វង សូ​ត អញ្ចើញ​ជាអធិបតី​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ដឹកនាំ​ការអនុវត្ត​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ទីស្តីការក្រសួង​៖ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​លើក​ដំបូង នៃ​គណៈកម្មាធិការ​ដឹកនាំ​ការអនុវត្ត​ផែនការ​សកម្មភាព ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី វង សូ​ត បាន​លើកឡើង​ថា កិច្ចប្រជុំ​ថ្ងៃនេះ រៀបចំឡើង​ក្នុង​គោលបំណង​ធ្វើ​ការពិភាក្សា និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាង​ចុងក្រោយ នៃ​សូចនាករ​ក្របខ័ណ្ឌ​ត្រួតពិនិត្យ​កិច្ចការពារ​កុមារ​ចំនួន​៦២ ពាក់ព័ន្ធ​៥​ផ្នែក និង​យុទ្ធសាស្ត្រ​ចំនួន​៧ សម្រាប់​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ និង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅ​ប្រទេស​កម្ពុជា ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​ក្រប​ព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​កិច្ចការពារ​កុមារ របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដែល​ត្រៀម​នឹង​ដំឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​ឯកឧត្តម​បាន​បន្ថែមថា សម្រាប់​អាណត្តិ​ទី​៦​នេះ រាជរដ្ឋាភិបាល បាន​បង្កើន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការអនុវត្ត​ច្បាប់​អន្តរជាតិ​នានា ជាពិសេស​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ និង​ពិធីសារ​បន្ថែម​ពាក់ព័ន្ធ ដើម្បី​ឆ្លើយ​តម​ទៅនឹង​តម្រូវការ​របស់​កុមារ និង​កិច្ច​ការពារ​ជាពិសេស​សម្រាប់​កុមារ ដើម្បី​រស់​នៅក្នុង​សេរីភាព សន្តិភាព និង​ការអភិវឌ្ឍ តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ជាច្រើន រួមមាន ការរៀបចំ​ច្បាប់ គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​លិខិត​បទដ្ឋាន​នានា​ជាច្រើន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.